ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ💖្វើ​យ៉ាងណា ដើម្បី​ជៀសវាង​♛វិវាទ

រូបភាពដោយ

នៅ​ក្នុង​នាទី​ស្វែង​យល់​អំពី​ច្បាប់​ ​ថ្ងៃ​នេះ ​យើង​សិក្សា​មើលថា តើ​គេ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ទិញ​ប៉ះចំ​ដី ដែល​មាន​ជាប់​បញ្ហា? តើ​ត្រូវ​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​កិច្ចសន្យា​ទិញ/លក់​ដី មាន​សុពលភាព​ពេញលេញ​តាម​ផ្លូវច្បាប់ ដែល​មិន​មាន​អ្នកណា​អាច​មក​តវ៉ា​ជំទាស់​បាន ទៅ​ថ្ងៃ​ក្រោយ? ជាការ​ពិតថា បញ្ហា​ទាំងនេះ​អាច​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ពេលខ្លះ គេ​ចាំបាច់​ត្រូវ​ស្វែងរក​អ្នកច្បាប់ ឬ​ក៏​មេធាវី ជាជំនួយ ដើម្បី​​ធានា​​ឲ្យ​មាន​សុវត្ថិភាព​ខាង​ផ្លូវច្បាប់។ ក៏ប៉ុន្តែ លោក​មេធាវី ប៊ុន​ យូឌី (​មកពី​ការិយាល័យមេធាវី​ឈ្មោះ ប៊ុន និង​សហការី​) នឹង​ពន្យល់​បំភ្លឺ​ជុំវិញ​​ចំណុច​សំខាន់ៗ​​​​​ជាមូលដ្ឋាន​​ខ្លះ ដែល​ប្រជាពលរដ្ឋ​គួរ​តែដឹង​។
នៅ​ប្រទេស​កម្ពុជា ការ​ចុះ​បញ្ជីដីធ្លី នៅ​មាន​ការខ្វះចន្លោះ​ច្រើន។ មាន​​អ្នក​ខ្លះ​កាន់កាប់​ដីធ្លី ដោយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ។ ខ្លះ​ក៏កាន់​កាប់​ដោយ​ស្រប​ច្បាប់ ខ្លះ​ក៏​មិនស្រប​ច្បាប់។ ភាព​ស្រពិចស្រពិល​ទាំងនេះ អាច​បង្ក​ឲ្យ​មាន​វិវាទ នៅ​ក្នុង​ករណី​មាន​ការ​ទិញ/លក់។ ដើម្បី​ជៀសវាង​ទិញ​ប៉ះចំ​ដី ដែល​ជាប់​មាន​បញ្ហា​ចម្រូងចម្រាស់ អ្នកទិញ​ត្រូវ​តែ​មាន​ការ​ប្រយ័ត្នប្រយែង ពិនិត្យ​​មើល​​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ មុន​នឹង​ឈានទៅ​ចុះ​កិច្ចសន្យា។

មុន​នឹង​ឈាន​ទៅ​ចុះ​កិច្ចសន្យា​ តើ​គេ​ត្រូវ​ពិនិត្យ​មើល​ចំណុច​ណា​ខ្លះ ដើម្បី​ជៀសវាង​​មាន​វិវាទ ទៅ​ថ្ងៃ​ក្រោយ?

គេ​ត្រូវ​ពិនិត្យ​មើល​​​ចំណុច​សំខាន់ៗ ចំនួន ៤៖​

១-ប្រភេទ​នៃ​​​ប័ណ្ណកាន់កាប់​របស់​​ម្ចាស់ដី​

អ្នក ​ទិញ​គួរ​ពិនិត្យ​មើល​ថា តើ​អ្នក​លក់​​មាន​ប័ណ្ណ​កាន់កាប់​ប្រភេទ​ណា? តើ​ជា​ “វិញ្ញាបនប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ” (ឬ​ហៅ​តាម​ភាសា​សាមញ្ញ​ថា “ប្លង់រឹង”) ក៏​ជា “វិញ្ញាបនប័ត្រ​សម្គាល់​ការកាន់កាប់​អចលនវត្ថុ” (​ប្លង់​ទន់)? ប្រសិន ​បើ​អ្នក​លក់​មាន​ប្លង់រឹង មានន័យថា គាត់​គឺ​ជា​កម្មសិទ្ធិករ​ពេញ​សិទ្ធិ​លើ​ដី​របស់​គាត់។ ក្នុង​ករណីនេះ គេ​អាច​មាន​ការ​ទុក​ចិត្ត​ច្រើន​ជាង ពីព្រោះ​ថា នៅ​លើ​ប្លង់រឹង​នេះ គេ​អាច​មើល​ឃើញ​អំពី​ទំហំ និង​ទីតាំង​របស់​ដី និង​ឈ្មោះ​របស់​ម្ចាស់ដី។ ម្យ៉ាងទៀត គេ​មាន​ការ​ងាយស្រួល ក្នុង​ការ​ផ្ទៀងផ្ទាត់​ប័ណ្ណ​ប្រភេទនេះ ជាមួយ​នឹង​បញ្ជី ដែល​ចុះ​នៅ​អាជ្ញាធរ​សុរិយោដី។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​អ្នក​លក់​​មាន​ត្រឹមតែ​​ប្លង់​ទន់ មានន័យថា គាត់​គ្រាន់តែ​ជា​ភោគី (អ្នក​កាន់កាប់​ស្របច្បាប់) ប៉ុណ្ណោះ។ គាត់​មិនទាន់​ជា​ម្ចាស់កម្មសិទ្ធិ​ពេញ​លេញ នៅ​ឡើយ​ទេ។ តាម​ច្បាប់ ភោគី ក៏​មាន​សិទ្ធិ​លក់​ដី​របស់​គាត់​ដែរ។ ក៏ប៉ុន្តែ អ្នកទិញ​គួរ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្នុង​ការ​ទិញ​ដី​ប្រភេទ​នេះ។ ចំណុច ដែល​ត្រូវ​ពិនិត្យ​មើល គឺ​អំពី​ប្រវត្តិ​របស់​ដី​នេះ។ ត្រូវ​មើល​ថា តើ​ដី​នេះ​បាន​ផ្ទេរ​ជា​ដំណ​តៗ​គ្នា​ប៉ុន្មាន​ដំណាក់​មក​ហើយៗ ក្នុង​ដំណាក់​នីមួយៗ តើ​មាន​បាន​ធ្វើ​ការ​ផ្ទេរ ដោយ​គោរព​ទៅតាម​នីតិវិធី​កំណត់​ដោយ​ច្បាប់​ដែរឬទេ។ ការ​ផ្ទៀងផ្ទាត់​បែបនេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្លង់ទន់ ដែល​អ្នកលក់​កំពុង​មាន​ក្នុង​ដៃនេះ បាន​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ ហើយ​ម្ចាស់ដី​ក៏​កាន់កាប់​ដោយ​ស្រប​ច្បាប់ ជៀស​វាង​ដី​មាន​ម្ចាស់​ពីរ-បី មក​ឈ្លោះ​ដណ្តើម​គ្នា ទៅ​ថ្ងៃ​ក្រោយ។

២-​ស្ថានភាពដី

ក្រោយ ​ពី​បាន​ពិនិត្យ​ឃើញ​ច្បាស់​លាស់ អំពី​ប្រភេទ​នៃ​​ឯកសារ​កាន់កាប់​ដីធ្លី​នេះ​ហើយ បើ​ទោះ​ជា​ដីនោះ​ជា​ដី​ភោគៈ ឬ​ក៏​ជា​ដី​កម្មសិទ្ធិ​ក៏ដោយ អ្នក​ទិញ​គួរ​​តែ​ពិនិត្យ​មើល​អំពី​ស្ថានភាព​ជុំវិញ​ដី​នោះ។ ត្រូវ​មើល​ថា តើ​នៅ​ជុំវិញ​នោះ មាន​ដី​ផ្សេង​ទៀត​ដែរឬទេ? តើ​មាន​របង ឬ​ព្រំ​ដី​កំណត់​ច្បាស់​លាស់​ដែរឬទេ។ ប្រសិន​បើ​មើលទៅ ឃើញ​ថា ព្រំដី​​នៅ​មិនទាន់​កំណត់​បាន​ច្បាស់លាស់ គេ​ត្រូវ​ធ្វើ​ការ​វាស់វែង​កំណត់​ព្រំដី មុន​នឹង​ចុះ​កិច្ចសន្យា។ ការវាស់វែង​កំណត់ព្រំដីនេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​វត្តមាន​អាជ្ញាធរ​សុរិយោដី ជា​អ្នក​ដឹង​ឮ។ ទាំងនេះ គឺ​ដើម្បី​ជៀសវាង​ជម្លោះ​ជាមួយ​អ្នក​ជិត​ខាង ក្រោយ​ពី​ទិញ​ដី​នេះ​បានហើយ។

៣-បន្ទុក​នៅ​លើ​ដី

គេ ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដីនេះ​​ត្រូវ​បាន​យក​ទៅ​ដាក់​បញ្ចាំ​ធានាបំណុល ឬ​​​ជួល ឬ​ប្រវាស់​ ដែរ​ឬទេ? តើ​ដី​នេះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ ដែល​ហាម​មិន​ឲ្យ​លក់ ឬ​ក៏​​ជា​កម្មវត្ថុ ដែល​ត្រូវ​តុលាការ​រឹបអូស ដែរ​ឬទេ? ប្រសិន​បើ​មាន គេ​ត្រូវ​តែ​ដោះបន្ទុក​នេះ​ឲ្យ​ជ្រះ​ស្រឡះ​ជាមុន​សិន មុន​នឹង​ចុះ​កិច្ចសន្យា​ទិញ។

៤-ដី​ជា​ចំណែក​ផ្លូវ

ដោយ ​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​អភិវឌ្ឍ ជា​ពិសេស ហេដ្ឋា​រចនាសម្ព័ន្ធ មុន​នឹង​ទិញ​ដី​ណាមួយ អ្នក​ទិញ​គួរ​​ពិនិត្យ​មើល​ថា តើ​ដី​នេះ​មាន​ជាប់​ជា​ចំណែក​ផ្លូវ ឬ​ក៏​ត្រូវ​ចំ​​កន្លែង ដែល​​ជា​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ដែរ​ឬទេ។ បើ​សិន​ជា​មែន តើ​មាន​ការ​ប៉ះពាល់​ត្រឹម​កម្រិតណា?

តើ​កិច្ចសន្យា​ទិញ/លក់​អចលនវត្ថុ​ត្រូវ​ធ្វើ​ឡើង ក្នុង​​ទម្រង់​បែបណា ដើម្បី​ឲ្យ​មាន​សុពលភាព​ពេញលេញ​តាមផ្លូវច្បាប់?

គេ ​ត្រូវ​ពិនិត្យ​ជា​បឋម​ថា តើ​​​អ្នក​ចុះ​កិច្ចសន្យា​នេះ មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​ចុះ​ដែរឬទេ? គេ​ត្រូវ​មើល​ត្រង់​ចំណុច​ពីរ៖ តើ​​អ្នក​ចុះ​កិច្ចសន្យា​នេះ​ជា​រូបវ័ន្តបុគ្គល ឬ​ក៏​ជា​នីតិ​បុគ្គល (ក្រុមហ៊ុន ឬ​អង្គការ)? ប្រសិន​បើ​ជា​រូបវ័ន្តបុគ្គល គេ​ត្រូវ​ពិនិត្យ​មើល​ថា តើ​​ដី​ដែល​គាត់​លក់​នេះ ជា​ទ្រព្យ​ឯកជន​របស់​គាត់ ឬ​ក៏​ជា​ទ្រព្យ​រួម ដែល​មាន​ម្ចាស់​ផ្សេង​ទៀត។ ប្រសិន​បើ​ជា​ទ្រព្យ​រួម គាត់​មិន​អាច​ចុះ​​កិច្ចសន្យា​លក់​តែ​ឯងបានទេ គឺ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​លក់ ពី​សំណាក់​ម្ចាស់ផ្សេង​ទៀត។ ប្រសិន ​បើ​ជា​នីតិបុគ្គល គេ​ត្រូវ​ពិនិត្យ​​មើល​ថា តើ​អ្នក​មក​ចុះ​កិច្ចសន្យា បាន​ទទួល​សិទ្ធិ​ត្រឹមត្រូវ​ពី​ក្រុមប្រឹក្សា​ភិបាល (អង្គការ) ឬ​ក៏​ម្ចាស់​ភាគហ៊ុន (ក្រុមហ៊ុន) ដែរ​ទេ? សម្រាប់​អ្នក​លក់ គឺ​ត្រូវ​ពិនិត្យ​មើល​ថា តើ​អ្នកទិញ មាន​សញ្ជាតិ​ខ្មែរ ដែរ​ឬទេ ពីព្រោះ​ថា តាម​ច្បាប់​កម្ពុជា ជនបរទេស​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ដី​បានទេ។ បើ​សិន​ជា​ ពិនិត្យ​ទៅ​ឃើញ​ថា គូភាគី​​ពិត​ជា​មាន​សិទ្ធិ​ចុះ​កិច្ចសន្យា​ហើយ គេ​ត្រូវ​និយាយ​ពី​ទម្រង់​​ នៃ​កិច្ចសន្យា​ម្តង។ ការ​ទិញដូរ​អចលនវត្ថុ គឺ​ជា​កិច្ចសន្យា​ ដែល​មាន​លក្ខណៈពិសេស។ គូភាគី​មិន​អាច​​ចុះ​ហត្ថលេខា​​តាម​ទម្រង់​​ជា​លិខិត​ឯកជន​បាន​នោះទេ។ ដើម្បី​ឲ្យ​កិច្ចសន្យា​​មាន​សុពលភាព​ពេញលេញ​តាមផ្លូវ​ច្បាប់ កិច្ចសន្យា​ទិញដូរ​អចលនវត្ថុ​​ត្រូវ​តែ​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​លិខិត​យថា ​ភូត ដោយ​​គោរព​តាម​ទម្រង់​ និង​នីតិវិធី ដែល​កំណត់​ដោយ​ច្បាប់ ពោល​គឺ​កិច្ចសន្យា​ត្រូវ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ និង​មាន​ការ​ទទួល​ដឹង​ឮ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

ដីកម្មសិទ្ធិ (ប្លង់រឹង)

ប្រសិន ​​​​បើ​ការទិញដូរ​នេះ​ធ្វើ​ឡើង​លើ​ដី​​កម្មសិទ្ធិ មានន័យថា អ្នក​លក់​គឺ​ជា​កម្មសិទ្ធិករ​ កាន់ “ប្លង់រឹង” ការ​ចុះ​កិច្ចសន្យា ត្រូវ​​ធ្វើ​ឡើង​តាម​ទម្រង់បែបបទ ដែល​ដាក់​ឲ្យ​ប្រើ​ដោយ​ក្រសួង​សុរិយោដី ដែល​គេ​ហៅ​ថា “លិខិត​លក់​ផ្តាច់”។ អ្នក​ទិញ និង​អ្នក​លក់​ ដោយ​ច្បាប់​តម្រូវ​ឲ្យ​មាន​សាក្សី​ម្នាក់​១​ផង​នោះ ត្រូវ​ផ្តិត​មេដៃ​លើ​លិខិត​លក់ ដោយ​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ស្រុក/ខ័ណ្ឌ។ បន្ទាប់​មក គេ​ត្រូវ​យក​កិច្ចសន្យា​នេះ ទៅ​អាជ្ញាធរ​សុរិយោដី ដើម្បី​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​សិទ្ធិ (កាត់ឈ្មោះ)។ ដំបូង ភាគី​ទាំង​ពីរ​ត្រូវ​​យក​កិច្ចសន្យា​លក់ ទៅ​ឲ្យ​​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ដើម្បី​ពិនិត្យ​មើល​ថា តើ​កិច្ចសន្យា​នេះ​ពិត​ជា​បាន​ចុះ​ត្រឹមត្រូវ​តាម​នីតិវិធី​ដែរ​ឬទេ។ បើ​សិន​ជា​ការិយាល័យ​សុរិយោដី​ស្រុក/ខ័ណ្ឌ ពិនិត្យ​មើល​ឃើញ​ថា ត្រឹមត្រូវ​ហើយ គេ​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​មន្ទីរ​សុរិយោដី​ខេត្ត/ក្រុង ជា​អ្នក​​ពិនិត្យ​មើល​​ចុងក្រោយ មុននឹង​ធ្វើ​ការ​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ។ មុននឹង​​មន្ទីរសុរិយោដី ​ចុះបញ្ជី​ផ្ទេរសិទ្ធិ អ្នកទិញ​ត្រូវ​ទៅ​បង់​ពន្ធ​ជាមុនសិន (៤%​នៃ​តម្លៃដី)។ បន្ទាប់​ពី​បាន​បង្កាន់​ដៃ​​ពន្ធ​ហើយ ទើប​មន្ទីរ​សុរិយោដី ចារ​លើ​ប្លង់ដីនេះ​ថា អ្នកទិញ​នឹង​ក្លាយ​ទៅ​ជា​ម្ចាស់ដី ចាប់​ពី​ពេលនេះ​តទៅ។

ដី​​ភោគៈ (ប្លង់ទន់)

សម្រាប់ ​ដី​ភោគៈ (ឬដី​ប្លង់ទន់) មិនមាន​នីតិវិធី​ចុះ​បញ្ជី​ផ្ទេរ​កម្មសិទ្ធិ​ នៅ​អាជ្ញាធរ​សុរិយោដី​ទេ ពីព្រោះ​ថា ដីនេះ​មិនទាន់​ជា​ដី​កម្មសិទ្ធិ ដូច្នេះ មិនទាន់​មាន​ចុះ​ នៅ​ក្នុង​បញ្ជី​រដ្ឋបាលដីធ្លី នៃ​អាជ្ញាធរ​សុរិយោដី​នៅឡើយទេ។ កិច្ចសន្យា​ទិញ/លក់​ដី​ប្រភេទ​នេះ ច្បាប់​តម្រូវ​ឲ្យ​មាន​​ការចុះ ដោយ​មាន​ការ​ដឹងឮ​ត្រឹម​អាជ្ញាធរ​ដែនដី​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ទៅ​ដល់​អាជ្ញាធរ​សុរិយោដី​ទេ។ នៅ​ក្នុង​ការ​អនុវត្ត​ ជាក់ស្តែង នៅ​កន្លែង​ខ្លះ កិច្ចសន្យា​លក់ដី​ភោគៈ គេ​ធ្វើ​ ដោយ​មាន​ការ​ដឹងឮ​តែ​ពី​អាជ្ញាធរ​ឃុំ/សង្កាត់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅ​កន្លែង​ខ្លះ​ទៀត គេ​ធ្វើ​នៅ​ឃុំ/សង្កាត់​ហើយ គេ​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក/ខ័ណ្ឌ​​ជួយ​ដឹង​ឮ​មួយ​ដំណាក់​ទៀត។ ការ​ដឹង​ឮ​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​កាន់តែ​ខ្ពស់ គឺ​កាន់តែ​មាន​សុវត្ថិភាព៕
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

ការ​ការពារ​ផលប្រយោជន៍​និយោជិត​ក្នុꦉង​ករណី​ក្រុមហ៊ុន​ក្ស័យធន

រូបភាពដោយ

នៅក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់​​​របស់​យើង​នៅថ្ងៃ​នេះ សេង ឌីណា នឹង​ពន្យល់​អំពី​​អាទិភាព​នៃ​ផលប្រយោជន៍​របស់​​បុគ្គលិក និង​និយោជិត​ ក្នុងករណី​ក្រុមហ៊ុន​ត្រូវ​ក្ស័យធន។ នៅក្នុងករណី​ក្រុមហ៊ុន​​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ ដែល​អាច​នាំទៅរក​ការ​ក្ស័យធន បញ្ហា​ដែល​ចោទឡើង​ចំពោះ​និយោជិត​របស់​ក្រុមហ៊ុន គឺ​​ការបាត់បង់​ការងារ និង​ប្រាក់បៀវត្សរ៍ ដែល​ក្រុមហ៊ុន​ជំពាក់។ តើ​ក្នុង​ច្បាប់​ខ្មែរ និយោជិត​ទទួល​បាន​នូវការ​ការពារ​ដូចម្តេច​ខ្លះ?

តើ​ក្នុង​ស្ថានភាព​បែបណា ដែល​ក្រុមហ៊ុន​ត្រូវ​ចូល​ក្នុង​ដំណាក់កាល​ក្ស័យធន?

យោងតាម​មាត្រា ៤ នៃ​​​ច្បាប់​ ស្តីពី​​ក្ស័យធន (ឆ្នាំ​២០០៧) “​ក្ស័យធន សំដៅ​ដល់​ស្ថានភាព​របស់​ពាណិជ្ជករ ឬ​នីតិបុគ្គល​មិនអាច​ទូទាត់​សង​បំណុលបាន ហើយ​ត្រូវ​ប្រកាស​បញ្ជាក់​ដោយ​តុលាការ”។

ដូច្នេះ នៅពេល​ដែល​ក្រុមហ៊ុន​មួយ ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ លែង​មាន​លទ្ធភាព​ទូទាត់​សងបំណុល​ ដែល​ជំពាក់គេ ក្រុមហ៊ុន​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ក្ស័យធន។ ក៏ប៉ុន្តែ ក្រុមហ៊ុន​មិនអាច​ធ្វើការ​​ប្រកាស​ក្ស័យធន​ និង​បិទទ្វារ​ក្រុមហ៊ុន​ដោយខ្លួន​ឯង​បានទេ។ មានតែ​តុលាការ​ប៉ុណ្ណោះ ដែល​មាន​សមត្ថកិច្ច​ក្នុងការ​ប្រកាស​ក្ស័យធន ជម្រះបញ្ជី និង​រំលាយ​ក្រុមហ៊ុន​នេះ​ចោលបាន។ ការ​កំណត់​ក្នុង​ច្បាប់​​បែបនេះ គឺ​ដើម្បី​ធានា​នូវការ​ទូទាត់​​សង​បំណុល​ឲ្យ​បាន​តាមលំដាប់លំដោយ និង​ត្រឹមត្រូវ ទៅតាម​សិទ្ធិ​របស់​ម្ចាស់​បំណុល និង​ដើម្បី​ចៀសវាង​ការ​ប្រកាស​ក្ស័យធន​​ក្នុង​​ចេតនា​ទុច្ចរិត ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ខូតខាត​ផលប្រយោជន៍​របស់​​បុគ្គលិក​ និង​និយោជិត​ក្រុមហ៊ុន។

តើ​អ្នកណាខ្លះ ដែល​អាច​ដាក់ពាក្យ​បណ្តឹង​សុំ​ឲ្យ​តុលាការ​បើក​សំណុំរឿង​ក្ស័យធន​បាន?

តាមមាត្រា ៨ នៃ​ច្បាប់​ស្តីពី​ក្ស័យធន អ្នកដែល​អាច​ប្តឹង​សុំ​បើក​សំណុំរឿង​ក្ស័យធន​បាន គឺ​អាចជា៖ ម្ចាស់​បំណុល​របស់​ក្រុមហ៊ុន ក្រុមហ៊ុន​ជា​កូនបំណុល (ក្រុមហ៊ុន​ដែល​ត្រូវ​ក្ស័យធន) ឬ​តំណាង​អយ្យការ។ គួរ​បញ្ជាក់ថា សំណុំរឿង​ក្ស័យធន​នេះ​អាច​ធ្វើឡើង​ទាំងចំពោះ​ក្រុមហ៊ុន ចំពោះ​នីតិបុគ្គល​ផ្សេងទៀត និង​ចំពោះ​​ពាណិជ្ជករ​ជា​រូបវន្ត​បុគ្គល។

តើ​ការ​បើក​សំណុំរឿង​ក្ស័យធន នៅ​តុលាការ មាន​ដំណើរការ​យ៉ាងដូចម្តេច​ខ្លះ?

​ជា​ជំហាន​ដំបូង​បំផុត ក្រោយ​ពី​ទទួលបាន​បណ្តឹង តុលាការ​ត្រូវ​បើក​សវនាការ​​​ ដើម្បី​ពិនិត្យ​មើល​ថា តើ​បណ្តឹង​នេះ​​មាន​​​មូលដ្ឋាន​ត្រឹមត្រូវ​ដែរ​ឬទេ? បើ​ពិនិត្យ​មើលទៅ​ឃើញ​ថា បណ្តឹង​នេះ​មិនមាន​មូលហេតុ​សមស្រប​ ឬ​ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត គឺ​ត្រូវ​សម្រេច​បដិសេធ​បណ្តឹង​នេះ​ចោល។ ក្នុងករណីនេះ ក្រុមហ៊ុន​មិន​អាច​ប្រកាស​ក្ស័យធន​បានទេ។ បើ​សិន​ជា​មើលទៅ​ឃើញ​ថា បណ្តឹង​មាន​មូលដ្ឋាន​ត្រឹមត្រូវ ទើប​តុលាការ​អាច​ចេញ​សេចក្តីសម្រេច​បើក​សំណុំរឿង​ក្ស័យធន​ តាម​ការ​ស្នើសុំ។ ក្នុងករណីនេះ តុលាការ​ត្រូវ​តែងតាំង​អភិបាល​បណ្តោះអាសន្ន​ម្នាក់ឲ្យ​គ្រប់គ្រង​ក្រុមហ៊ុន​ ជា​បណ្តោះអាសន្ន ដើម្បី​​បន្ត​អាជីវកម្ម​របស់​ក្រុមហ៊ុន ក្នុង​ពេល​តុលាការ​កំពុង​ចាត់ការ​សំណុំរឿង និង​ដើម្បី​ចាត់វិធានការ​ចាំបាច់​នានា ​ក្នុងការ​ការពារ​ផលប្រយោជន៍​ម្ចាស់​បំណុល។ គួរ​បញ្ជាក់ថា នៅពេល​ដែល​តុលាការ​សម្រេច​បើក​សំណុំរឿង​ក្ស័យធន មិនមែន​មានន័យថា តុលាការ​ប្រាកដ​ជា​​​ប្រកាស​​ជម្រះ​បញ្ជី រំលាយ​ក្រុមហ៊ុន​ចោលនោះទេ។ ជាទូទៅ អាទិភាព​​ចម្បង​របស់​​តុលាការ គឺ​​​ស្វែងរក​ដំណោះស្រាយ​ចាំបាច់ ដើម្បី​​​ឲ្យ​ក្រុមហ៊ុន​នេះ​អាច​បន្ត​អាជីវកម្ម​តទៅមុខ​ទៀត​បាន ដើម្បី​ការពារ​ផលប្រយោជន៍​របស់​និយោជិត។ ដូច្នេះ ក្រោយ​ពី​​សម្រេច​បើក​សំណុំរឿង​ក្ស័យធន ជា​ជំហាន​បន្ទាប់ តុលាការ​​ត្រូវ​ព្យាយាម​រក​កា​រសម្របសម្រួល​រវាង​ម្ចាស់​បំណុល និង​ក្រុមហ៊ុន ដែល​ជា​កូន​បំណុល។ បើ​សិន​ជា​ពិនិត្យ​មើលទៅ​ឃើញ​ថា អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅមាន​ដំណើរការ​ល្អ អាច​រក​ផល​ចំណេញ​​បាន ម្ចាស់​បំណុល​ និង​ក្រុមហ៊ុន​ជាកូន​បំណុល​អាច​​ចរចា រក​វិធី​សម្រុះសម្រួលគ្នា​​​ ដូចជា​ ​៖
  • ពន្យារពេល​សងបំណុល
  • ឬ​ក៏​កាត់បន្ថយ​បំណុល​មួយផ្នែក
  • ឬ​​យក​បំណុល​​ទាំងអស់ ឬ​មួយផ្នែក​ទៅ​ប្តូរ​យក​ភាគហ៊ុន​ក្នុងក្រុមហ៊ុន
  • ឬ​ក៏​យក​បំណុល​​ទៅ​ប្តូរ​នឹង​ទ្រព្យ​របស់​ក្រុមហ៊ុន ប៉ុន្តែ ទុក​ទ្រព្យ​នោះ​ឲ្យ​ក្រុមហ៊ុន​ប្រើប្រាស់ ដើម្បី​បន្ត​អាជីវកម្ម ។ល។

លុះត្រា​តែ​មិនមាន​ជម្រើស​អ្វី​ផ្សេង ទើប​តុលាការ​សម្រេច​ជម្រះ​បញ្ជី លក់​​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ដើម្បី​យក​លុយ​​ទៅ​សងម្ចាស់​បំណុល។
 
ក្នុងការ​ជម្រះ​បញ្ជីនេះ តើ​ការ​ទូទាត់​ជម្រះ​បំណុល​ត្រូវ​​​ធ្វើ​ឡើង​តាម​លំដាប់លំដោយ​បែបណា? តើ​ម្ចាស់​បំណុល​ប្រភេទណា ដែល​មាន​សិទ្ធិ​ទទួល​សំណងមុនគេ?

យោងតាម​មាត្រា ៥៧ នៃ​ច្បាប់​ស្តីពី​ក្ស័យធន លុយ​ដែល​ទទួល​បាន​ពី​ការ​ជម្រះ​បញ្ជី​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​យក​ទៅ​​ទូទាត់​បំណុល តាម​លំដាប់លំដោយ​ នៃ​ឋានានុក្រម​ម្ចាស់បំណុល ដែលមាន ៤ថ្នាក់៖ អាទិភាព​ទី១ គឺ​ត្រូវ​យក​ទៅ​ទូទាត់​​ប្រាក់បៀវត្ស​បុគ្គលិក, ប្រាក់​បំណាច់​របស់​អភិបាល​បណ្ដោះអាសន្ន​ ​ប្រាក់ចំណាយ​ទៅលើ​ដំណើរការ​តុលាការ និង​សេវា​រដ្ឋបាល ដែល​ទាក់ទង​នឹង​សំណុំរឿង​ក្ស័យធន។ អាទិភាព​ទី២ គឺ​ត្រូវ​យក​ទៅ​ទូទាត់​បំណុល​ដែល​មាន​កិច្ចធានា (បំណុល​ដែល​មាន​ដាក់​ទ្រព្យ​ធានា)។ អាទិភាព​ទី៣ គឺ​ត្រូវ​ទូទាត់​ពន្ធដារ​​ដែល​ត្រូវ​បង់​ឲ្យ​​រដ្ឋ អាទិភាព​ទី៤ គឺ​ត្រូវ​ទូទាត់​បំណុល​ផ្សេងៗទៀត ដែល​មិនមាន​កិច្ចធានា។ ដោយមើលទៅលើ​ឋានានុក្រម​នេះ បុគ្គលិក និង​និយោជិត​របស់​ក្រុមហ៊ុន​ទទួលបាន​នូវការ​ការពារ​ខ្ពស់បំផុត​ពី​ច្បាប់​​ ស្តីពី​ក្ស័យធន ដោយ​មាន​អាទិភាព​ទទួលបាន​នូវការ​ការទូទាត់​ប្រាក់បៀវត្សរ៍​ មុន​​ការ​ទូទាត់​បំណុល​ផ្សេងទៀត រួមទាំង​ ការ​ទូទាត់​បំណុល​ដែល​មាន​ទ្រព្យ​ធានា។

ប្រសិនបើ​លុយ​ដែល​បាន​ពី​ការ​​លក់ទ្រព្យ​របស់​​ក្រុមហ៊ុន មិន​គ្រប់​សងបំណុល​អស់ទៀត តើ​ម្ចាស់ភាគ​ហ៊ុន​មាន​កាតព្វកិច្ច​ត្រូវ​លក់​ទ្រព្យ​ផ្ទាល់​ខ្លួន ដើម្បី​សងបំណុល​ដែរ​ឬទេ?

បើសិន​ជា​ក្រុមហ៊ុន​នេះ គឺជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត ទ្រព្យ​ក្រុមហ៊ុន និង​ទ្រព្យ​​ផ្ទាល់ខ្លួន​របស់​ម្ចាស់​ភាគហ៊ុន គឺ​ត្រូវ​បែងចែក​ដាក់​ពី​គ្នា​ស្រឡះ។ ការទទួលខុសត្រូវ​លើ​បំណុល គឺ​ត្រូវ​កម្រិត​ត្រឹមតែ​ទ្រព្យ​របស់​ក្រុមហ៊ុន​តែប៉ុណ្ណោះ មិនអាច​ពាក់ព័ន្ធ​ទៅដល់​ទ្រព្យ​ផ្ទាល់​ខ្លួន​របស់​ម្ចាស់​ភាគហ៊ុន​ទេ លើកលែង​តែ​ក្នុងករណី​ដែល​ម្ចាស់ភាគហ៊ុន​​ជា​អ្នក​គ្រប់គ្រង​កិច្ចការ​ ក្រុមហ៊ុន​ ហើយ​​​​ចាត់ចែង​លុយកាក់​ក្រុមហ៊ុន​មិន​ត្រឹមត្រូវ​​ ឬ​​បាន​ផ្តល់​ព័ត៌មាន​មិនពិត ​ឬ​ប្រព្រឹត្ត​កំហុស​ណាមួយ​ ដែល​ជា​ដើមចម​នាំ​ទៅរក​ការ​ក្ស័យធន​របស់​ក្រុមហ៊ុន។ ដូច្នេះ ក្នុងករណី​ក្រុមហ៊ុន​ទទួលខុសត្រូវ​មាន​កម្រិត មិនមាន​ទ្រព្យ​គ្រប់គ្រាន់​ក្នុងការ​សងបំណុល ម្ចាស់​បំណុល​មួយចំនួន ដែល​មាន​អាទិភាព​ក្រោយគេ​អាច​នឹង​ត្រូវ​ខាតបង់​បំណុល​ទាំងស្រុង ឬ​មួយផ្នែក៕ ប្រភព៖ វិទ្យុបារាំង
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ | 789 bet:បញ្ចេញមតិ

789 bet:𝓰ឆ្លើយ​នឹង​សំណួររបស់អ្នកស្តាប់​ជុំវិញ​​ការលែងលះ​

រូបភាពដោយ

តើ​ប្តី​ដែល​មិន​គិត​ជីវភាព​ប្រពន្ធ-កូន ចុះ​ចោល​ផ្ទះ​ជាយូរ​ខែ​ហើយៗ ​​បែរ​ជា​មក​​ប្តឹង​លែង​ប្រពន្ធ​ទៀត តើ​ត្រូវ​មាន​ទោស​ដែរ​ឬទេ?

​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ មាត្រា ៣០ ចែងថា “ប្តី ប្រពន្ធ មាន​ករណីយកិច្ច​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក គោរពគ្នា​ទៅវិញ​ទៅមក ថែរក្សា​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឈាន​ទៅ​កាន់​វឌ្ឍនភាព​ ព្រម​ទាំង​កសាង​គ្រួសារ​មួយ​មាន​សាមគ្គីភាព និង​​ប្រកប​ដោយ​សុភមង្គល”។

បើ​ប្តី​មិន​គិត​គូរ​ជីវភាព​ប្រពន្ធ-កូន ចុះចោល​ផ្ទះ​រាប់​ខែ គឺ​គាត់​រំលោភ​លើ​ករណីយកិច្ច​ជា​ប្តី ដែល​មាន​ចែង​ក្នុង​មាត្រា ៣០​នេះ។ ដូច្នេះ គាត់​ជា​អ្នក​ខុស។ គាត់​មិន​អាច​មក​​ប្តឹង​លែង​ប្រពន្ធ​បានទេ។ តាម​ត្រូវ គឺ​ប្រពន្ធ​ទៅវិញ​ទេ ដែល​អាច​ប្តឹង​លែង​បាន។ ក៏ប៉ុន្តែ សួរ​ថា ចុះ​បើ​ប្តី​ជា​អ្នក​ប្តឹង​លែង តើ​គាត់​ត្រូវ​មាន​ទោស​ដែរ​ឬ​ទេ? បើ​ឲ្យ​គាត់​មាន​ទោស ក៏​មិនដឹង​ជា​ត្រូវ​ឲ្យ​គាត់​មានទោស​អ្វីដែរ ពីព្រោះ​ថា ច្បាប់​មិនមាន​ចែង។ មិនមាន​ច្បាប់​ណា​ ចែង​ថា គ្រាន់តែ​ប្តឹង​លែង​ប្រពន្ធ​ត្រូវមានទោស​នោះ​ទេ។ បើ​បណ្តឹង​របស់​គាត់​មិន​ត្រឹមត្រូវ មិន​មាន​អ្វី​​ជា​សំអាង យ៉ាងច្រើន គឺ​ចៅក្រម​​​មិន​កាត់​ឲ្យ​លែង​លះ​តាម​បណ្តឹងនេះ។ ចំណែក​អ្នក​ប្តឹង​មិន​​​ត្រូវ​ជាប់​ទោស​អ្វី​ទៀតទេ។

ក្នុង​ករណី​នេះ ​ប្រសិន​បើ​​ប្តី​ប្តឹង​លែង ហើយ​ប្រពន្ធ​មិន​ព្រម​លែង តើ​តុលាការ​មាន​សិទ្ធិ​កាត់​ឲ្យ​លែង​ដែរ​ឬទេ?
 
​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និងគ្រួសារ​បាន​កំណត់ថា អាពាហ៍ពិពាហ៍ គឺ​ជា​កិច្ច​សន្យា​ ដែល​មាន​ភាគី២ គឺ​បុរស​ជា​ប្តី និង​ស្រ្តី​ជា​ប្រពន្ធ។ ថ្វីដ្បិត​តែ​​ជាកិច្ចសន្យា​ ដែល​មាន​លក្ខណៈ​ពិសេស ក៏ប៉ុន្តែ អាពាហ៍ពិពាហ៍​​នៅ​តែ​ជា​កិច្ច​សន្យា​មួយ​។ ដូច្នេះ តុលាការ​​មិន​អាច​លូកដៃ​ចូល​មក​រំលាយ​កិច្ចសន្យា​នេះ​បានទេ ប្រសិន​បើ​មិនមាន​ការ​ស្ម័គ្រ​ចិត្ត​ទាំង​សង​ខាង គឺ​ទាំង​ខាង​ប្តី និង​🍸ខាង​ប្រពន្ធ។

ប្រសិន​បើ​មាន​តែ​​ភាគី​ម្ខាង​ចង់​លែង ឯ​ភាគី​មួយ​ទៀត​មិន​ព្រមលែង តុលាការ​អាច​កាត់​ឲ្យ​លែង​បាន លុះត្រាតែ ភាគី​ដែល​ប្តឹង​សុំលែង​បង្ហាញ​អំពី​មូលហេតុ​ច្បាស់​លាស់។ មូលហេតុ​នេះ គឺ​មាន​ចែង​​ក្នុង​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ ត្រង់​មាត្រា ៣៩៖ 
  1. ការ​ចុះចោល​លំនៅសង្វាស​ ដោយ​ឥតមូលហេតុ​ត្រឹមត្រូវ​ ហើយ​ឥតមាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទំនុក​បំរុង​កូនសោះ។
  2. មានការ​វាយដំ​ឃោរឃៅ ធ្វើ​ទុក្ខ​បុកម្នេញ ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ ចំពោះ​សហព័ទ្ធ ឬ​ចំពោះ​បុព្វញាតិ​របស់​សហព័ទ្ធ​នេះ (សហព័ទ្ធ​នេះ គឺ​ចង់​សំដៅ​លើ​ប្តី ឬ​ប្រពន្ធ ឯ​បុព្វញាតិ គឺ​សំដៅ​​ញាតិ​នៅ​ខ្សែ​ខាងលើ ដូចជា ​ឳពុក-ម្តាយ ឬ​ក៏​ជីដូន-ជីតា ជាដើម)។
  3. មាន​ចរិយា​ផ្ទុយ​ពី​សីលធម៌ ឬ​ប្រព្រឹត្ត​អំពើ​អនាចារ (ដូចជា ទៅ​រំលោភ​គេ ទៅ​លប​មាន​សាហាយ​ស្មន់​ ជាដើម)។
  4. ខ្វះសមត្ថភាព​ខាង​ផ្លូវភេទ (​មានន័យថា​ គាត់​មិន​អាច​រួមភេទ​បាន)។
  5. បើ​ភាគី​ទាំងពីរ​បែក​គ្នា​អស់​រយៈពេល​លើស​ពី​១ឆ្នាំ
ក្នុង​ករណី​ដែល​ប្តី​ជា​អ្នក​ចុះចោល​ប្រពន្ធ​កូន អត់គិតគូរ​ពីជីវភាព​គ្រួសារ គឺ​អាច​​ចូល​ក្នុង​មូលហេតុ​ទី១​​មែន ក៏ប៉ុន្តែ តុលាការ​មិន​អាច​សម្រេច​ឲ្យ​លែង​បានទេ ពីព្រោះ​ថា ភាគី​ដែល​ប្តឹង​លែង (​ប្តី) គឺ​​ជា​​​អ្នក​មាន​កំហុស។ តុលាការ​អាច​សម្រេច​ឲ្យ​លែង​បាន ទាល់តែ​​ក្នុង​ករណី​បញ្ច្រាស​មក​វិញ គឺ​ភាគី​​ចុង​​ចម្លើយ​​ជា​អ្នក​ខុស។ ក៏ប៉ុន្តែ បើ​សិន​ជា​ប្តី​ ដែល​ចុះ​ចោល​ផ្ទះ​នេះ គឺ​គាត់​​ចុះ​ទៅ​បាត់ លើស​ពី​មួយ​ឆ្នាំ​ មិនដែល​វិល​មករួមរស់​ជាមួយ​ប្រពន្ធ​វិញសោះ នេះ​អាច​ចូល​ក្នុង​មូលហេតុ​ទី​៥ ក្នុង​មាត្រា ៣៩ ខាង​លើ (ភាគី​ទាំងពីរ​បែក​គ្នា​អស់រយៈពេល​មួយឆ្នាំ) ដែល​ជា​មូលហេតុ​​អាចឲ្យ​តុលាការ​លើក​យក​មក​ពិចារណា ក្នុង​ការ​​សម្រេច​​​ ការលែងលះ​បាន។ គួរបញ្ជាក់ថា បើ​ទោះ​ជា​ក្នុង​ករណី​​មាន​ការ​ព្រមព្រៀង​ពី​ភាគី​ទាំងពីរ ក្នុង​ការ​លែងលះ​ក៏ដោយ ​ក្នុង​ករណី​មាន​មូលហេតុ​គ្រប់គ្រាន់ ដូចមាន​ចែង​ក្នុង​ច្បាប់​ក៏ដោយ ក៏​ចៅក្រម​មិន​អាច​​ចេះ​តែ​សម្រេច​ឲ្យ​លែង​លះ​ស្រួលៗ​ដែរ។ ច្បាប់​ស្តីពី​ អាពាហ៍ពិពាហ៍​និង​គ្រួសារ​បាន​កំណត់​ច្បាស់​លាស់​ ​​អំពី​នីតិវិធី​​​មុននឹង​ឈាន​ទៅ​ជំនុំជម្រះ​សម្រេច​សេចក្តី​ឲ្យ​លែងលះ ពោលគឺ តុលាការ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ផ្សះផ្សា​ជាមុន​សិន។​ បើ​ផ្សះផ្សា​​លើក​ទី១​មិនបាន​សម្រេច ត្រូវ​ផ្សះផ្សា​លើក​ទី២​ទៀត។ ​បើ​នៅ​តែ​ផ្សះផ្សារ​មិនបាន​ទៀត ទើប​ឈាន​ទៅ​ជំនុំជម្រះ​​សម្រេច​​ការ​លែងលះ៕
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ🌺្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ

រូបភាពនៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន​អនុម័ត និង​ប្រកាស​ឲ្យ​ប្រើ កាល​ពីឆ្នាំ​២០០៩ បទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​បែងចែក​ជា​បីថ𝓰្នាក់ គឺ បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ។ ខាងក្រោម​នេះ គឺ​ជា​សំណួរ​ចម្លើយ​ជុំ🌟វិញ​​បទល្មើស​ទាំងបី​ថ្នាក់​នេះ។

សំណួរ-តើ​​បទឧក្រិដ្ឋ បទមជ្ឈិម និង​បទលហុ​ខុសគ្នា​​ត្រង់ចំណុច​ណាខ្លះ?

បទល្មើស​ទាំងបី​ថ្នាក់នេះ ខុសគ្នា ទៅតាម​ទម្ងន់ទោស។

បទឧក្រិដ្ឋ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិតទោស​​​​អតិបរមា ​ជាទោស​ជាប់ពន្ធនាគារ ចាប់ពី​ ៥ឆ្នាំ រហូតដល់​មួយជីវិត។ ឧទាហរណ៍៖ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម​សង្រ្គាម, ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ, បទឃាតកម្ម, បទ​រំលោភ​សេពសន្ថវៈ, បទលួច​ដោយ​មាន​អំពើ​ហិង្សា (ឬ​ប្លន់) ។ល។

បទមជ្ឈិម គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​​អតិបរមា ជាទោស​ជាប់​ពន្ធនាគារ ចាប់ពី ៦ថ្ងៃ ដល់​ ៥ឆ្នាំ។ ឧទាហរណ៍៖ បទមនុស្សឃាត​ដោយ​អចេតនា, លួច, បង្ក​របួសស្នាម (ហិង្សា​ដោយ​ចេតនា), បទឆបោក, រំលោភលើ​សេចក្តីទុកចិត្ត ។ល។

បទលហុ គឺ​ជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា ជាទោស​ជាប់ពន្ធនាគារ តិច​ជាង ៦ថ្ងៃ ឬ​ជា​បទល្មើស ដែល​ត្រូវ​ផ្តន្ទាទោស​ត្រឹមតែ​ជា​ប្រាក់​ពិន័យ​សុទ្ធសាធ ដោយ​គ្មាន​ទោស​ពន្ធនាគារ។ ឧទាហរណ៍៖ ការបើកបរ​ដោយ​មិន​គោរពច្បាប់​ចរាចរណ៍, ការជេរប្រមាថ​មន្រ្តីរាជការ​សាធារណៈ, ការ​បរិហាកេរ្តិ៍ ឬ​ជេរប្រមាថ​ជា​សាធារណៈ, ការបង្ហាញ​នូវ​ភាពស្រវឹង​នៅ​ទីសាធារណៈ ។ល។

សំណួរ-តើ​អ្វីទៅជា​អាជ្ញាយុកាល? ហើយ​បើសិន​ជា​ក្នុងករណី​ផុតអាជ្ញាយុកាល តើ​នឹង​មាន​អ្វីកើតឡើង?

អាជ្ញាយុកាល ត្រូវ​ចែកជា​ពីរ៖ អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា និង​អាជ្ញាយុកាល​នៃ​ទោស។

អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា
 
អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា គឺ​ជា​រយៈពេល​កំណត់មួយ ដែល​បណ្តឹង​អាជ្ញា​អាច​ធ្វើឡើង​បាន។ បើ​ផុត​រយៈពេល​កំណត់​នេះ គេ​លែង​អាច​ធ្វើ♕​ការ​ចោទប្រកាន់ និង​កាត់ទោស​ជនល្មើស​បាន​ទៀត​ហើយ។ នៅ​ក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ខ្មែរ (មាត្រា ១០) អាជ្ញា​យុកាល​​នៃ​បណ្តឹង​អាជ្ញា គឺ​មាន✨៖

  • ១៥ឆ្នាំ សម្រាប់​បទឧក្រិដ្ឋ
  • ៥ឆ្នាំ សម្រាប់​បទ​មជ្ឈិម
  • ១ឆ្នាំ សម្រាប់​បទលហុ
គួរកត់សម្គាល់​ថា អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​នេះ ត្រូវ​គិត​ចាប់​ពី​ពេល​ដែល​អំពើ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត។

ឧទាហរណ៍៖ បុគ្គលឈ្មោះ “ក” បាន​លួច​ទ្រព្យ​គេ ដែល​ជា​បទមជ្ឈិម ក៏ប៉ុន្តែ គ្មាន​បណ្តឹង គ្មាន​ការ​ស៊ើបអង្កេត គ្មានការ​ចោទប្រកាន់​អ្វី​ទាំងអស់។ ៥ឆ្នាំ ក្រោយ​ថ្ងៃ​ដែល “ក” បាន​ប្រព្រឹត្ត​អំពើ​ល្មើស អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​ត្រូវ​ផុត ដូច្នេះ តុលាការ​លែង​​អាច​យក​​ជនល្មើស “ក” នេះ​ មក​ជំនុំជម្រះ​បាន​ទៀតហើយ។

មាន​ប្រភេទ​បទល្មើស​ធំៗ​មួយចំនួន រួមមាន ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍, ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ គឺ​ជា​ប្រភេទ​បទឧក្រិដ្ឋ​ដែល​គ្មាន​អាជ្ញាយុកាល​ទេ។ មានន័យថា បើទោះបី​ជា​​នៅក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ល្មើស​ប៉ុន្មាន​ឆ្នាំក៏ដោយ ក៏​តុលាការ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន​ដែរ។
 
អាជ្ញាយុកាល​នៃ​ទោស

អាជ្ញាយុកាល​នៃ​ទោស គឺ​ទាក់ទង​នឹង​រយៈពេល​ដែល​ត្រូវ​អនុវត្ត​ទោស មានន័យថា ក្នុងករណី ដែល​ជនល្មើស​ត្រូវ​បាន​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​រួចហើយ ប៉ុន្តែ គេ​មិន​អាច​ចាប់​ពិរុទ្ធជន​នេះ​ឲ្យ​មក​អនុវត្ត​ទោស​បាន។ ដល់​ផុត​អាជ្ញា​យុកាល ទោស​នេះ​លែង​អាច​អនុវត្ត​ទៀត​បានហើយ ពោលគឺ ពិរុទ្ធជន​ត្រូវ​រួចខ្លួន។ អាជ្ញាយុកាល​នៃ​ទោស ក៏​ត្រូវ​បែងចែក​ទៅតាម​ចំណាត់ថ្នាក់បទល្មើស​ដែរ គឺ៖
  • ទោស​ដែល​ប្រកាស​ចំពោះ​បទឧក្រិដ្ឋ មាន​អាជ្ញាយុកាល ២០ឆ្នាំ
  • ទោស​ដែល​ប្រកាស​ចំពោះ​បទមជ្ឈិម មាន​អាជ្ញាយុកាល ៥ឆ្នាំ
  • ទោស​ដែល​ប្រកាស​ចំពោះ​បទលហុ មាន​អាជ្ញាយុកាល ១ឆ្នាំ
ចំណុច​ចាប់ផ្តើម​នៃ​អាជ្ញា​យុកាល (២០ឆ្នាំ, ៥ឆ្នាំ និង​ ១ឆ្នាំ ខាងលើនេះ) គឺ​ត្រូវ​ចាប់ផ្តើម​រាប់ ពី​ថ្ងៃ​ដែល​សេចក្តីសម្រេច​ផ្តន្ទាទោស ចូលជា​ស្ថាពរ។

ឧទាហរណ៍៖ បុគ្គលឈ្មោះ “ក” បាន​​​ប្រព្រឹត្ត​អំពើ​ឃាតកម្ម ដែល​ជា​បទឧក្រិដ្ឋ ហើយ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ  ក៏ប៉ុន្តែ ជាការ​កាត់ទោស​ដោយ​កំបាំងមុខ ដោយសារ​តែ “ក” បាន​រត់គេចខ្លួន​បាត់ ហើយ​គេ​មិន​អាច​ចាប់​ “ក” យក​មកដាក់​ក្នុង​ពន្ធនាគារ​បាន។ ២០ឆ្នាំ ក្រោយ​ពី​ថ្ងៃ​ប្រកាស​សាលក្រម​ស្ថាពរ ទោស​​ដែល​ដាក់​លើ “ក” នេះ នឹង​ត្រូវ​ផុត​អាជ្ញាយុកាល។ បើទោះបីជា​ “ក” វិលត្រឡប់មកវិញ ក៏​គេ​មិន​អាច​ចាប់ “ក” ដាក់​ពន្ធនាគារ​បាន​ដែរ។
 
សំណួរ-ទាក់ទង​នឹង​អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា។ ឧបមាថា នៅសល់តែ ពីរ-បីថ្ងៃ មុនពេល​ផុតអាជ្ញាយុកាល ទើប​គេ​ចាប់ផ្តើម​មាន​តម្រ៉ុយ​ អំពី​​ជនសង្ស័យ ហើយ​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត។ ក៏ប៉ុន្តែ ការ​ស៊ើបអង្កេត​ត្រូវ​ចំណាយពេល​ជាច្រើន​ខែ។ ទម្រាំ​តែ​ស៊ើបអង្កេត​ចប់ អាជ្ញាយុកាល​ក៏​ត្រូវ​ផុត។ ក្នុងករណីនេះ តើ​តុលាការ​​នៅតែ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន ឬ​ក៏​ត្រូវ​​បិទបញ្ចប់​បណ្តឹង​អាជ្ញា​?
 
ក្នុងករណីនេះ តុលាការ​នៅតែ​អាច​យក​ជនល្មើស​មក​កាត់ទោស​បាន​ដដែល ពីព្រោះ​ថា នៅ​ក្នុង​ក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា ១១ ចែងថា “អាជ្ញាយុកាល​ត្រូវ​ផ្តាច់ដោយ​គ្រប់កិច្ចនៃ​ការ​ចោទប្រកាន់ ឬ​កិច្ចស៊ើបសួរ”។ មានន័យថា ឲ្យតែ​មាន​ការ​ចោទប្រកាន់ ឬ​ការ​បើក​ការស៊ើបអង្កេត​លើ​បទល្មើស​ណាមួយ​ហើយ អាជ្ញាយុកាល​នៃ​បណ្តឹង​អាជ្ញា​លើ​បទល្មើស​នោះ នឹង​ត្រូវ​ផ្តាꦉច់ លែង🏅​រាប់តទៅទៀតហើយ។

ដូច្នេះ សរុបមកវិញ ទោះបី​ជា​នៅ​សល់​ត្រឹមតែ​១ថ្ងៃ​ទៀត​ត្រូវ​ផុតអាជ្ញាយុកាល​ក៏ដោយ ឲ្យ​តែ​មាន​ការ​បើក​ការស៊ើបអង្កេត អាជ្ញាយុកាល​នឹង​ត្រូវ​ផ្តាច់​លែង​រាប់តទៅទៀត ហើយ​ទោះបី​​ការស៊ើបអង្កេតនេះ​ត្រូវ​ចំណាយ​ពេល​រាប់ខែ​ក៏ដោយ បើ​សិន​ជា​មាន​សំណុំរឿង​គ្រប់​គ្រាន់ តុលាការ​នៅ​តែ​អាច​ធ្វើការ​ចោទប្រកាន់ និង​ជំនុំជម្រះ​ជនល្មើស ដោយ​បទល្មើស​នេះ​មិន​ត្រូវ​ផុតអាជ្ញាយុកាល​នោះទេ។
 
សំណួរ-តើ​អ្វីទៅជា “អាជ្ញាអស់ជំនុំ”?

អាជ្ញាអស់ជំនុំ គឺមានន័យថា ជនណា​ក៏ដោយ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​រួចខ្លួន​ជាស្ថាពរ​ហើយ គេ​មិន​អាច​យក​ជននោះ​មក​កាត់ទោស​ចំពោះ​អំពើ​ដដែល​នោះ​ទៀត​បានទេ បើទោះជា​ការ​កាត់ទោស​នោះ​ធ្វើ​ឡើង​ក្រោម​ការ​កំណត់​ឈ្មោះ​បទល្មើស​ថ្មី​ ផ្សេង​ក៏ដោយ ឬ​កាត់ទោស​​ដោយ​តុលាការ​ណាមួយ​ផ្សេងទៀត​ក៏ដោយ៕ ដោយ សេង ឌីណា @RFI
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

789 bet:ច្បាប់ស្តីពី ការបង្រ្កាបល្បែងស៊ីសង

បានផ្សាយ​ក្នុង បណ្ណាល័យច្បាប់ | បញ្ចេញមតិ

789 bet:ព្រះធម៌ និង​នយោបាយ

ពលរដ្ឋ​ខ្មែរ​ច្រើន​យល់​ថា​មិន​ត្រូវ​​យក​ធម៌ មក​លាយឡំ​នឹង​រឿង​នយោបាយ​​ឡើយ។ ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ ធម៌​ជា​រឿង​ពុទ្ធចក្រ ឯ​នយោបាយ​ជា​រឿង​អាណាចក្រ។ មើល​តាមរយៈ​ការ​បែងចែក​ចក្រ​គ្នា​នេះ យើង​អាច​​សន្និដ្ឋាន​បាន​ថា ខ្មែរ​មិន​ទាន់​​ស្គាល់​ថា​តើ​អ្វី​ទៅ​ជា​ធម៌?​តើ​អ្វី​ទៅ​ជា​ព្រះធម៌​និង​តើ​​អ្វី​ទៅ​ជា​​នយោបាយ​នៅ​ឡើយ​។
នៅក្នុង​ចិត្ត​គំនិត​មនុស្ស​ខ្មែរ​ទូទៅ​ពាក្យ​ថា ធម៌​មិន​គឺ​អ្វី​ដទៃ​ក្រៅពី​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​សាសនា​សម្រាប់​ធ្វើការ​សូត្រ បួងសួង​សុំ​សេចក្តី​សុខ និង​ជា​គ្រឿង​សក្ការ​បូជា​ដោយ​រំពឹង​ថា ធម៌​អាច​ធ្វើឲ្យ​គេ​បាន​បុណ្យ ហើយ​ធម៌​មិន​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​មនុស្ស​សាមញ្ញ​ឡើយ តែ​ធម៌​នៅក្នុង​គម្ពីរ​នៅក្នុង​វត្ត មិន​ត្រូវ​យក​មក​ប្រឡាក់ប្រឡូស​ក្នុង​រឿង​ជីវិត​ប្រចាំ​ថ្ងៃ​ឡើយ។ ធម៌ គឺ​ធម្មជាតិ គឺ​អ្វីៗ​គ្រប់​យ៉ាង​ដែល​​កើត​មាន​ក្នុង​លោក រាប់​បញ្ចូល​ទាំង​ជីវិត​មនុស្ស​សត្វ។ លក្ខណៈ​មួយ​នៃ​ធម៌​គឺ​វា​ជា​ទុក្ខ (បែកធ្លាយ) វា​ធន់​ទ្រាំ​នៅ​ជា​អមតៈ​មិន​បាន ព្រោះ​វា​ជា​ការ​ផ្គុំ។ មូលហេតុ​ដែល​ព្រះពុទ្ធ​ស្វែងរក​ធម៌ ត្រាស់ដឹង​ធម៌ គឺ​មកពី​មាន​ទុក្ខ ឬ​​បញ្ហា​ជីវិត​​ដែល​កំពុង​កើត​មាន​ជាក់ស្តែង។ ព្រះពុទ្ធ​មិន​បាន​បង្កើត​សាសនា​ប្រពៃណី​ ឬ​ក៏​ពិធីកម្ម​តាម​ជំនឿ​ងងឹត​ងងុល​ឡើយ តែ​ធម៌​ដែល​ព្រះពុទ្ធ​ត្រាស់ដឹង ជា​ដំណើរ​ធម្មជាតិ​ដែល​បង្កើត​បាន​ជា​ជីវិត​ រួម​ទាំង​បញ្ហា​ដែល​ជាប់​​មក​ជាមួយ​ជីវិត។ ពាក្យ​ថា​ស្វែងរក​ធម៌​មិនមែន​មាន​ន័យ​ថា រក​ផ្លូវ​គេច​ចេញ​ពី​សង្គម​ទៅ​តាំង​ខ្លួន​នៅ​ទី​ខ្ពស់​​ដាច់​ពី​សង្គម​មនុស្ស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គឺ​ស្វែងរក​របៀប​នៃ​ការ​ដោះស្រាយ​​បញ្ហា​ជីវិត​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​​ជាក់ស្តែង​តែ​ម្ដង។ របៀប​ដោះស្រាយ​បញ្ហា​ជីវិត​ជាក់ស្តែង​នេះ​ជា​សិល្បៈ​នៃ​ការ​រស់។ នេះ​ហើយ​ជា​មេរៀន​ធម៌​ ឬ​ព្រះធម៌។ ព្រះធម៌​ជា​មេរៀន​ដែល​សិក្សា​ពី​ធម៌។ តែ​មាន​អ្នក​យល់​ខុស​មួយ​ចំនួន​ដែល​បដិបត្តិ​ធម៌​ក្នុង​ន័យ​គ្រាន់តែ​ជា​អបិយ​ជំនឿ​សម្រាប់​រំដោះ​គ្រោះ ឬ​បួងសួង​សុំ​សុខ​បែប​ពិធី​សាសនា​ទៅវិញ ទើប​បង្ក​ឲ្យ​សង្គម​ខ្មែរ​មាន​ភាព​ស្ពឹក​ស្រពន់ មនុស្ស​ខ្មែរ​ប្រែ​ជា​ទន់ជ្រាយ​លែង​ចេះ​គិត​ពិចារណា​បែប​​ហេតុ​ផល យូរៗ​ទៅ​កាន់​តែ​ក្រ​ទៅៗ​ និង​រឹត​តែ​នាំឲ្យ​មនុស្ស​ក្នុង​សង្គម​ឲ្យ​មាន​ភាព​អាត្មានិយម​ច្រើន​ឡើង។ គោល​បំណង​នៃ​ការ​ស្វែងរក​ការ​ត្រាស់​ដឹង​​របស់​ព្រះពុទ្ធ គឺ​យក​​មេរៀន​ដែល​សិក្សា​អំពី​ធម៌​មក​ដោះស្រាយ​បញ្ហា​ជីវិត​ជាក់ស្តែង។ មេរៀន​ដំបូង​ដែល​ព្រះពុទ្ធ​បាន​បងៀន គឺ​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ ៤ ​យ៉ាង នោះ​គឺ (អរិយ​សច្ចធម៌​ ៤ )។ ទី ១.ទុក្ខ​ (បញ្ហា​) ទី​២.ទុក្ខ​សមុទយ​ (ហេតុ​ដែល​​នាំឲ្យ​មាន​បញ្ហា) ទី ៣.ទុក្ខនិរោធ (ទស្សន​វិស័យ​ក្នុង​ការ​ដោះស្រាយ​បញ្ហា) និង​ទី ៤ គឺ​ទុក្ខនិរោធគាមិនី​បដិបទា​(ចំណុច​ចាប់ផ្តើម​នៃ​ការ​ដោះស្រាយ​បញ្ហា និង​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ការ​បញ្ចប់​បញ្ហា)។ បញ្ហា​អ្វី​ក៏ដោយ​ក្នុង​ជីវិត​សុទ្ធតែ​អាច​យក​របៀប​នៃ​ការ​ដោះស្រាយ​បញ្ហា​ទាំង ៤ ​តាម​គោល​ព្រះធម៌​ធ្វើ​ជា​គោលការណ៍​ក្នុង​ការ​ដោះស្រាយ​បាន​ទាំងអស់។ ការ​ដែល​មិន​ស្គាល់​មិន​យល់​ធម៌​នេះ​ហើយ ទើប​ខ្មែរ​​លិច​លឹប​លង់​លក់​នៅក្នុង​ពិធី​សាសនា។ នេះ​មិនមែន​ជា​ការ​បដិបត្តិ​ធម៌​ទេ។ ទុក្ខ គឺជា​របស់​សកល​កើត​មាន​ជាទូទៅ​លើ​មនុស្ស​គ្រប់ៗ​គ្នា មិន​មែន​មាន​តែ​ក្នុង​ពុទ្ធសាសនា ឬ​សាសនា​ដទៃ​ណា​នោះ​ទេ។ ទុក្ខ ឬ​បញ្ហា គឺ​កើត​មាន​ឡើង​ចំពោះ​មនុស្ស​គ្រប់រូប ដោយ​រាប់​ទាំង​អ្នក​នយោបាយ និង​ទាំង​អ្នក​មិន​ចូលចិត្ត​រឿង​នយោបាយ​ផង​ដែរ។ ចំណែកឯ​វិធី​រំលត់​ទុក្ខ (ទុក្ខនិរោធគាមិនី​បដិបទា) ឬ​របៀប​ដោះស្រាយ​បញ្ហា ក៏​ត្រូវ​តែ​ជា​របស់​សកល​ដោយ​មិន​មាន​បែងចែក​ព្រំដែន​និកាយ​សាសនា​ថា ជា​ពលរដ្ឋ​ ឬ​អ្នក​នយោបាយ​ឡើយ។ ជំងឺ​គឺជា​ជំងឺ​សកល ថ្នាំ​ព្យាបាល​ជំងឺ​នោះ​ក៏​ត្រូវ​តែ​ជា​ថ្នាំ​សកល​ដែរ។ ព្រះពុទ្ធ​មិន​បាន​បង្រៀន​របៀប​ដោះស្រាយ​បញ្ហា​ថា ទុក​សម្រាប់​តែ​អ្នក​សាសនា​ណា​មួយ ឬ​ក៏​ទុក​សម្រាប់​តែ​ពួក​អ្នក​បួស​ប៉ុណ្ណោះ​ទេ តែ​ក៏​សម្រាប់​អ្នក​នយោបាយ​យក​ទៅ​ដោះស្រាយ​បញ្ហា​​ជាតិ​​ផង​ដែរ។ ព្រះធម៌​មិនមែន​ជា​សាសនា​​​ដែល​ផ្អែក​ទៅលើ​​ជំនឿ​ងងឹត​ងងុល​ឡើយ។ ដូច្នេះ​ការ​ដែល​អ្នក​សាសនា និង​អ្នក​មិន​ស្គាល់​ធម៌​លើក​ឡើង​ថា មិន​ត្រូវ​យក​ព្រះធម៌​ទៅ​លាយឡំ​ជាមួយ​នឹង​​រឿង​​នយោបាយ គឺជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ឡើយ។ ក្នុង​ន័យ​ត្រឹមត្រូវ​មិនមែន​យក​ព្រះធម៌​មក​លាយឡំ​​នឹង​​រឿង​នយោបាយ​​ឡើយ តែ​គឺ​យើង​យក​គោល​ព្រះធម៌​មក​ដោះស្រាយ​បញ្ហា​នយោបាយ​តែ​ម្ដង។ ទុក្ខ ឬ​បញ្ហា គឺជា​អរិយសច្ចៈ​ទី ១ ជា​ធម៌​ដែល​ត្រូវ​កំណត់​ដឹង។ បញ្ហា​នយោបាយ​ក៏​ជា​ធម៌​ដែល​យើង​ត្រូវ​យល់​ដឹង និង​ដោះស្រាយ​ដោយ​គោល​ព្រះធម៌។ ព្រះធម៌​នឹង​គ្មាន​តម្លៃ​ទេ​ប្រសិន​បើ​មិន​អាច​យក​មក​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​បាន​។ ព្រះពុទ្ធ​បង្រៀន​នូវ​របស់​ពីរ​យ៉ាង គឺ​ទុក្ខ​ និង​វិធី​នៃ​ការ​រំលត់​ទុក្ខ​នោះ (បញ្ហា និង​របៀប​ដោះស្រាយ​បញ្ហា​)​។ នយោបាយ គឺជា​ឧបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ។ ឯ​ព្រះធម៌​ជា​មេរៀន​ដែល​សិក្សា​ឲ្យ​ស្គាល់​ធម៌ ដើម្បី​ឲ្យ​អាច​រស់នៅ​ស្រប​នឹង​លក្ខណៈ​របស់​ធម៌។ បញ្ហា​ដែល​​ពលរដ្ឋ​នៅតែ​មិន​អាច​ទទួល​យក​ព្រះធម៌ មក​ធ្វើ​ជា​មាគ៌ា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​បាន​នោះ គឺ​ព្រោះ​តែ ទី​ ១ ពួកគាត់​យល់​ច្រឡំ​ថា​ព្រះធម៌ គឺជា​សាសនា​ដែល​វិសេស​ផុត​ពី​រឿង​លោកិយ ទុក​គ្រាន់​ថ្វាយ​បង្គំ​បួងសួង​សុំ​ទៅ​ឋាន​សួគ៌ និង​ទី ២ គាត់​យល់​ថា​នយោបាយ​គឺជា​រឿង​មិន​ស្អាតស្អំ ដូច្នេះ​គាត់​មិន​​ត្រូវ​យក​វា​ទៅ​ប្រឡាក់​ជាមួយ​នឹង​សាសនា​ដ៏​ស្អាតស្អំ​របស់​ពួកគាត់។ តើ​ធម៌​ជា​អ្វី? តើ​វា​ជា​រឿង​ស្រមើស្រមៃ​​អរូបិយ​រឿង​ជាតិ​មុន​ជាតិ​ក្រោយ រឿង​សួគ៌​នរក​រឿង​សាសនា ទុក​សម្រាប់​តែ​សូត្រ​បួងសួង ឬ​ក៏​ធម៌​ជា​អ្វីៗ​គ្រប់​យ៉ាង​​ដែល​កើតឡើង​មក​ក្នុង​លោក ក្រោម​ច្បាប់​ធម្មជាតិ​គឺ​អនិច្ចំ ទុក្ខំ និង​អនត្តា​ដែល​រាប់​ទាំង​រឿង​នយោបាយ​ផង​ដែរ​​ឬ​ក៏​យ៉ាងណា? ទុក្ខ​​មាន​នៅ​​គ្រប់​ជីវិត ហើយ​គ្រប់​ជីវិត​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ នយោបាយ​គឺជា​បញ្ហា​ដែល​​យើង​ទាំងអស់​គ្នា​ត្រូវ​ដោះស្រាយ។ ការ​ដោះស្រាយ​​បញ្ហា​នយោបាយ គឺជា​ការ​ដោះស្រាយ​បញ្ហា​ជីវិត។ បើ​កាល​ណា​មនុស្ស​ម្នាក់ៗ​មាន​សេចក្តី​ស្ងប់ នាំឲ្យ​សង្គម​នោះ​ក៏​មាន​សេចក្តី​ស្ងប់​ដែរ។ តែ​សង្គម​នោះ​នឹង​គ្មាន​សេចក្តី​ស្ងប់​ឡើយ ប្រសិន​បើ​មាន​តែ​ការ​សម្ងំ​សូត្រធម៌ ឯ​រឿង​សង្គម​នៅ​មិន​ទាន់​បាន​ដោះស្រាយ​រួច។ រឿង​ធម៌​ដោះស្រាយ​ស្ថានភាព​ផ្លូវចិត្ត​ពលរដ្ឋ ឯ​រឿង​នយោបាយ​​ដោះស្រាយ​ជីវភាព​របស់​ពលរដ្ឋ​។ ពលរដ្ឋ​ខ្មែរ​មិន​ត្រឹមតែ​មិន​ចូលចិត្ត​តែ​ថែម​ទាំង​ស្អប់ខ្ពើម​រឿង​នយោបាយ​ចាត់ទុក​ការងារ​នយោបាយ​​ថា​ ជា​ការ​បោកប្រាស់​ខ្មៅ​កខ្វក់ អ្នក​ដែល​អាច​ធ្វើ​នយោបាយ​បាន​លុះត្រា​តែ​អ្នក​នោះ​ពូកែ​ខាង​​បោកប្រាស់។ ក្នុង​ន័យ​ត្រឹមត្រូវ​នយោបាយ​ជា​សិល្បៈ​នៃ​ការ​ឈាន​ដល់​សម្រេច​គោលដៅ​ដោយ​​ប្រាសចាក​នូវ​ភាព​អាត្មានិយម។ វា​មិនមែន​ជា​មុខរបរ​រកស៊ី​ទេ ប៉ុន្តែ​ជា​ការងារ​សម្រាប់​​បុគ្គល​ដែល​មាន​ចិត្ត​សប្បុរស ហើយ​​​ធ្វើ​ការងារ​ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ និង​សង្គម​ជាតិ។ តើ​នៅពេល​ណា​ទៅ​ទើប​នយោបាយ​ត្រូវ​បាន​ពលរដ្ឋ​ឲ្យ​តម្លៃ​វិញ? គឺ​នៅពេល​ណា​ដែល​​​ពលរដ្ឋ​មាន​ការ​យល់ដឹង តាមដាន​ព័ត៌មាន​សង្គម​ឲ្យ​បាន​​ទៀងទាត់ មាន​ចំណេះ​ដឹង​អាច​ធ្វើការ​វិភាគ​​ពិចារណា​ពី​ទង្វើ​របស់​អ្នក​នយោបាយ​ដែល​កំពុង​ធ្វើ​សកម្មភាព​លើ​ទីលាន​នយោបាយ។ ប្រទេស​យើង​បច្ចុប្បន្ន​ល្បី​ខាង​ពុករលួយ ជា​ប្រទេស​ក្រីក្រ​ មនុស្សធម៌​ធ្លាក់​ចុះ អំពើ​អសីលធម៌​កើនឡើង (រាប់​ទាំង​ក្នុង​ចំណោម​អ្នកបួស) និង​ជា​ប្រទេស​យក​សម្បត្តិ​បេតិកភណ្ឌ​ដាក់​ជា​ឈ្មោះ​ស្រា​មាន​ទាំង​រូប​​​ប្រាសាទ​ព្រះវិហារ​ប្រាសាទ​អង្គរវត្ត​ដ៏មហស្ចារ្យ​បិទ​នៅលើ​ដប​ស្រា​ទៅវិញ។ រាប់​ជំនាន់​មក​ហើយ​ពលរដ្ឋ​ត្រូវ​ទ្រាំ​រស់​ក្រោម​អំណាច​គាបសង្កត់ ខ្លះ​ក៏​ត្រូវ​ខ្ចាត់ព្រាត់​ទៅ​ធ្វើ​ជា​ទាសករ​​​នៅ​​បរទេស​។ តើ​ទាំងអស់​នេះ​មាន​ដើមហេតុ​មកពី​អ្វី? តើ​មកពី​ជាតិ​មុន​បាន​​សាង​កម្មក្រាស់ ឬ​មកពី​ជាតិ​នេះ​ល្ងង់​ពេក​ឲ្យ​គេ​បោក​បាន? ប្រទេស​ធ្លាក់​មក​ដល់​ស្ថានភាព​បែប​នេះ បើ​មិន​មកពី​ខ្មែរ​យក​ធម៌​ទៅ​ដាក់​តែ​ក្នុង​វត្ត យក​ធម៌​ទៅ​ចង​ផ្អោប​រឹត​នឹង​រឿង​សាសនា យក​ធម៌​ទៅ​ដាក់​លើ​ហ៊ឹង​ទុក​ដុត​ធូប​ថ្វាយ​បង្គំ​សុំ​ទៅ​ឋានសួគ៌​ទេ តើ​មកពី​ហេតុអ្វី​វិញ​ទៅ? បើ​មិន​ដោយសារ​ពលរដ្ឋ​ខ្ជិល​គិត​រឿង​នយោបាយ តើ​មកពី​ហេតុ​អ្វី​វិញ​ទៅ? បញ្ហា​សព្វ​យ៉ាង​ដែល​កំពុង​តែ​កើតឡើង​នៅក្នុង​សង្គម​សព្វថ្ងៃ គឺ​ដោយសារ​តែ​ពាក្យ​​ថា​មិន​ត្រូវ​យក​ធម៌​មក​លាយឡំ​នឹង​រឿង​នយោបាយ។ គឺ​ពាក្យ​ហ្នឹង​ឯង​ដែល​បំផ្លាញ​ខ្មែរ។ ខ្មែរ​តែង​ដង្ហោយ​ហៅ​រក​ព្រះបាទ​ធម្មិក ពោល​គឺ​អ្នក​ដឹកនាំ​ប្រកប​ដោយ​ធម៌​មក​ជួយ​សង្គ្រោះ​។ ខ្មែរ​ស្អប់​ណាស់​អ្នក​ដឹកនាំ​ចិត្ត​អាក្រក់ ចង់​បាន​ណាស់​អ្នក​ដឹកនាំ​ណា​ដែល​មាន​គុណធម៌។ តែ​គួរ​ឲ្យ​ស្ដាយ​​ណាស់​​ព្រោះ​ថា​រើស​ហើយ​រើស​ទៀត រាប់​ជំនាន់​មក​ហើយ​ក៏​ខ្មែរ​នៅ​តែ​មិន​ដែល​រើស​បាន​អ្នក​ដឹកនាំ​ដែល​មាន​គុណធម៌​សោះ​រើស​បាន​តែ​អ្នក​ដែល​គ្មាន​គុណធម៌​។ អ្វី​ដែល​គួរ​ឲ្យ​អាសូរ​នោះ គឺ​កំពុង​តែ​ដោះស្រាយ​បញ្ហា​មិន​ចេញ ហើយ​កំពុង​តែ​ដង្ហោយ​ហៅ​រក​ធម្មិក បែរ​ជា​ពេល​មាន​គេ​យក​ធម៌​មក​ដោះស្រាយ​រឿង​នយោបាយ បែរ​ជា​ចោទ​ថា ជា​ពួក​ទមិឡ​អត់​សាសនា ចោទ​គេ​ថា យក​ធម៌​មក​លាយឡំ​នឹង​រឿង​នយោបាយ​ទៅវិញ​។ តាម​មើល​ខ្មែរ​ប្រហែល​​រង់ចាំ​គ្រូ​វេទមន្ដ​មក​ដឹកនាំ​ប្រទេស​ហើយ​មើល​ទៅ។ ដើម្បី​ដោះស្រាយ​បញ្ហា​សព្វ​បែប​យ៉ាង​របស់​ខ្មែរ ដើម្បី​រក​បាន​ព្រះបាទ​ធម្មិក​ដែល​អាច​ឆ្លើយតប​ចំពោះ​ការ​ដង្ហោយ​ហៅ​របស់​ខ្មែរ ពោល​គឺ​ដើម្បី​រក​បាន​អ្នក​កាន់​ការងារ​ស្រុកទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ លុះត្រា​តែ​កែប្រែ​ផ្នត់​គំនិត​ពលរដ្ឋ​ឲ្យ​មាន​ការ​ភ្ញាក់​រឭក​មាន​ការ​ពិចារណា​ប្រកប​ដោយ​ហេតុផល​​ និង​យល់ដឹង​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​វាសនា​ប្រទេស​ជាតិ​ជា​មុន​សិន។ ហេតុ​ដូច្នេះ​ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ពន្យល់​ពលរដ្ឋ​ឲ្យ​ងើប​ចាក​ជំនឿ​សាសនា បែរ​មក​បដិបត្តិ​​ព្រះធម៌ និង​ឲ្យ​ចេះ​ស្រឡាញ់​​រឿង​នយោបាយ។ និយាយ​ឲ្យ​ចំ គឺ​លុប​បំបាត់​ផ្នត់​គំនិត​ដែល​ថា ព្រះធម៌ និង​នយោបាយ គឺជា​រឿង​ផ្សេង​ពី​គ្នា​ចេញ​ពី​ខួរក្បាល​ខ្មែរ។ យើង​ត្រូវតែ​រើ​របង​អាណាចក្រ និង​ពុទ្ធចក្រ​ចេញ​ពី​ភូមិឋាន​ខ្មែរ ដោយ​ដាក់​ជំនួស​វិញ​នូវ​ពាក្យ​ថា​ ព្រះធម៌​ដែល​ជា​មេរៀន​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ។

monk-10

ជា​រួម​នៅក្នុង​សង្គម​ជាតិ​មួយ​នយោបាយ គឺជា​រឿង​ដែល​សំខាន់​បំផុត​មិន​អាច​មិន​ដឹងឮ​មិន​ចូលរួម​ទេ ព្រោះ​រឿង​នយោបាយ ជា​ឆ្នាំងបាយ​របស់​ពលរដ្ឋ ហើយ​នយោបាយ​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ និង​វាសនា​អនាគត​ប្រទេស​ជាតិ​ទាំង​មូល​។ ពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ចូលរួម​ក្នុង​សកម្មភាព​​នយោបាយ​ប្រកប​ដោយ​ការ​យល់ដឹង និង​ទំនួល​ខុសត្រូវ​៕

ប៉ាង វ៉ាន់ថោន

ដកស្រង់ពី កាសែតភ្នំពេញប៉ុស្តិ៍
បានផ្សាយ​ក្នុង វិភាគទានច្បាប់ | បញ្ចេញមតិ

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​✤សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ

រូបភាពដោយ

នៅក្នុងនាទីយល់ដឹង​ពីច្បាប់ នៅ​ថ្ងៃនេះ សេង ឌីណា នឹង​​ពន្យល់​បន្ថែម ជុំវិញ​ការ​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល។ នៅក្នុងការ​បង្កើត​ហ៊ីប៉ូតែក កូនបំណុល​មិន​ចាំបាច់​ផ្ទេរ​អចលនទ្រព្យ​ទៅ​ឲ្យ​ម្ចាស់​បំណុល​កាន់កាប់​ទេ ហើយ​​ប័ណ្ណកម្មសិទ្ធិ​​ក៏​មិន​ចាំបាច់​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​បំណុល​ដែរ។ សំណួរចោទឡើង​ថា​ចុះបើ​កូនបំណុល​យក​អចលនទ្រព្យ​នេះ​ទៅ​បង្កើត​ហ៊ីប៉ូតែក​ ដើម្បី​ធានា​បំណុលថ្មីទៀត ឬ​ក៏​យក​អចលនទ្រព្យ​ទៅលក់​ឲ្យ​អ្នកដទៃ តើ​នឹង​មាន​អ្វីកើតឡើង?

សំណួរ-បើ​កូនបំណុល​ដែល​បាន​បង្កើត​ហ៊ីប៉ូតែក​​លើ​ទ្រព្យ​ របស់ខ្លួន​ហើយ ប៉ុន្តែ នៅ​​មាន​ទាំងទ្រព្យ និង​ទាំង​ប័ណ្ណ​កម្មសិទ្ធិ​នៅក្នុងដៃ ហើយ​ក៏​យក​ទ្រព្យ​នេះ​ទៅ​ដាក់ហ៊ីប៉ូតែក​ ដើម្បី​ខ្ចី​បំណុល​​ថ្មីៗ​បន្ថែម​​ទៀត តើ​​នឹង​មាន​អ្វីកើតឡើង?

តាមការពិត អចលនទ្រព្យ​តែមួយ អាច​ត្រូវ​បង្កើត​ជាហ៊ីប៉ូតែក ដើម្បី​ធានា​បំណុល​ច្រើន​បាន មិនមែន​ជារឿង​ខុសច្បាប់ទេ។ ក្រមរដ្ឋប្បវេណី​ខ្មែរ មានទាំងចែង​ច្បាស់​ អំពី​ករណី​ហ៊ីប៉ូតែក​លើ​អចលនវត្ថុតែមួយ ដើម្បី​ធានាបំណុល​ច្រើន​នេះ គឺ​​ចែង​ក្នុង​​មាត្រា ៨៥១ ស្តីពី​លំដាប់​នៃ​ហ៊ីប៉ូតែក។ ក្នុងករណី​នេះ ម្ចាស់បំណុល​មុន​ត្រូវ​មាន​អាទិភាព​ហ៊ីប៉ូតែក​ខ្ពស់ជាង​ម្ចាស់​បំណុលក្រោយ មានន័យថា នៅពេល​អនុវត្ត​ហ៊ីប៉ូតែក ​លុយដែល​បាន​ពីការ​លក់​អចលនទ្រព្យ​ជាប់ហ៊ីប៉ូតែក​នេះ គេ​ត្រូវយក​ទៅ​​​សង​​ម្ចាស់បំណុល​មុន រួចហើយ​នៅសល់​ប៉ុន្មាន​ទើប​យក​ទៅ​សងម្ចាស់បំណុលក្រោយ។ មាន​គ្រប់​សង ឬ​មិនគ្រប់ គឺ​ម្ចាស់​បំណុលក្រោយ​ជា​អ្នក​រង​ហានិភ័យ។

ឧទាហរណ៍៖  កូនបំណុល​ម្នាក់ មានផ្ទះមួយល្វែង យក​​ទៅ​ដាក់ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល ៧ម៉ឺនដុល្លារ​ ដែល​ខ្ចីពី​ធនាគារ ឈ្មោះ “ក”។ បន្ទាប់មកទៀត កូនបំណុល​នេះ​ក៏​​ទៅ​ខ្ចី​បំណុល​ថ្មីមួយទៀត​​ពី​ធនាគារ “ខ” ក្នុងទឹកប្រាក់ ៣ម៉ឺន​ដុល្លារ ដោយ​យក​ផ្ទះ​ដដែល​ទៅ​ដាក់​ហ៊ីប៉ូតែក​ធានា។ ប្រសិនបើ​កូនបំណុល​អត់មាន​លុយ​សង ម្ចាស់បំណុល​ត្រូវ​ទាមទារ​ឲ្យ​លក់​ផ្ទះ​ជាប់ហ៊ីប៉ូតែក​នេះ ដើម្បី​ꦰសងបំណុល។ ក៏ប៉ុន្តែ បើសិន​ជា​ផ្ទះនេះ​លក់ទៅ​បាន​តែ ៩ម៉ឺន​ដុល្លារ គេ​ត្រូវ​យក ៧ម៉ឺន​ដុល្លារ​ទៅសង​ធនាគារ “ក” ជាមុន។ នៅសល់ ២ម៉ឺន​ដុល្លារ ទើប​យក​ទៅ​សង​ធនាគារ “ខ”។ ចំពោះ បំណុល ១ម៉ឺន ដែល​នៅសេសសល់ ធនាគារ “ខ” អាច​ទាមទារ​ឲ្យ​ប្រមែរប្រមូល​ទ្រព្យ​ផ្សេងទៀត​មក​លក់​ ដើម្បី​បង្រ្គប់។ ​បើ​កូនបំណុល​អត់មាន​​លុយ ឬ​ក៏​ទ្រព្យ​អ្វីផ្សេងទៀតទេ គឺមានន័យថា ធនាគារ “ខ” នឹង​មិន​អាច​ទទួលបាន​សំណង​គ្រប់ចំនួនទេ គឺ​អាច​នឹង​ត្រូវ​ខាតបង់ ១ម៉ឺន​ដុល្លារ​នេះ។

ហេតុដូច្នេះ​ហើយ​បាន​ជា​ច្បាប់​តម្រូវ​ឲ្យ​ការបង្កើតហ៊ីប៉ូតែក ត្រូវ​ធ្វើ​ជា​លិខិតយថាភូត និង​ត្រូវ​ចុះបញ្ជី នៅ​ក្នុង​សៀវភៅ​បញ្ជីដីធ្លី ដើម្បី​ជាព័ត៌មាន​ឲ្យ​អ្នកផ្សេងទៀត​​បានដឹង។ ក្នុងករណី​​ម្ចាស់ទ្រព្យ​ចង់​បង្កើត​ហ៊ីប៉ូតែក ដើម្បី​ធានាបំណុល​ថ្មីទៀត ម្ចាស់បំណុល​ថ្មី​នេះ​អាច​ដឹង​ថា ​អចលនទ្រព្យ​នេះ​មាន​ជាប់ហ៊ីប៉ូតែក​រួចហើយ, ជាប់​ដើម្បី​ធានាបំណុល​ទំហំ​ប៉ុន្មាន តម្លៃ​អចលនទ្រព្យ​នេះ​អាច​សល់គ្រប់គ្រាន់ ដើម្បី​ធានាបំណុលក្រោយ​បានដែរ​ឬអត់? កាលបរិច្ឆេទ​នៃ​ការ​ចុះបញ្ជី​ហ៊ីប៉ូតែក​នេះ​ហើយ ដែល​ត្រូវ​កំណត់​​លំដាប់​អាទិភាព​នៃ​ហ៊ីប៉ូតែក៖ ហ៊ីប៉ូតែក​ដែល​ចុះបញ្ជីមុន ត្រូវ​មាន​លំដាប់អាទិភាព​ក្នុងការ​ទទួលសំណង​មុន​ ហ៊ីប៉ុតែក​ដែល​ចុះបញ្ជីក្រោយ។ ក្នុងករណី​ហ៊ីប៉ូតែក​បង្កើតឡើង​ដោយការព្រមព្រៀង​ត្រឹមតែ​រវាង​ម្ចាស់បំណុល និង​កូនបំណុល ហើយ​មិនមាន​ធ្វើ​លិខិតយថាភូត (មានន័យថា មិនមាន​ការ​ចុះហត្ថលេខា​ និង​ប្រថាប់ត្រា​ដោយ​​សាការី ឬ​ក្នុង​ទម្រង់​បែបបទ​ផ្សេងទៀត​ដែល​​កំណត់​ដោយ​ច្បាប់) និង​​មិន​បាន​ធ្វើការ​ចុះបញ្ជី​ត្រឹមត្រូវ​ទេ ហ៊ីប៉ូតែក​នេះ​មាន​អានុភាព​តែ​រវាង​ម្ចាស់​បំណុល និង​កូនបំណុល​ប៉ុណ្ណោះ ដោយ​មិន​អាច​យក​ទៅតតាំង​ជាមួយ​នឹង​តតិយជន (អ្នកផ្សេង) បាន​ឡើយ។

ក្នុងន័យនេះ បើ​ម្ចាស់​បំណុល​មុន បាន​ធ្វើ​ហ៊ីប៉ូតែក​ដែរ ប៉ុន្តែ មិនបាន​ធ្វើ​តាម​លិខិត​យថាភូត និង​មិនបាន​ចុះបញ្ជី ចំណែក​ម្ចាស់​បំណុលក្រោយ​បាន​ចុះបញ្ជី​ហ៊ីប៉ូតែក​របស់ខ្លួន​ត្រឹមត្រូវ គឺ​ម្ចាស់បំណុលក្រោយ​នេះ ដែល​ត្រូវមាន​អាទិភាព​ទទួល​សំណង​ពី​ការ​លក់​ទ្រព្យ។
 
សំណួរ-តើ​កូនបំណុល​អាច​លក់​​​​ទ្រព្យ​ដែល​កំពុង​ជាប់​ហ៊ីប៉ូតែក​បាន​ដែរ​ឬទេ?
 
ទ្រព្យ ដែល​កូនបំណុល​យក​ទៅដាក់ហ៊ីប៉ូតែក ដើម🐬្បី​ធានាបំណុល នៅតែ​ស្ថិត​ជា​កម្មសិទ្ធិផ្តាច់មុខ​របស់​កូនបំណុលដដែល។ ដូច្នេះ កូនបំណុល​មាន​សិទ្ធិ​ចាត់ចែង​​ទ្រព្យ​នេះ​បាន ក្នុងឋានៈ​ជា​ម្ចាស់កម្មសិទ្ធិ ដូចជា អាច​យក​ទៅជួល យកទៅលក់ ឬ​ធ្វើ​ជា​អំណោយ​ ជាដើម។

ក៏ប៉ុន្តែ ការលក់ទ្រព្យ​ដែល​ជាប់ហ៊ីប៉ូតែក​នេះ មិនធ្វើ​ឲ្យ​រលត់សិទ្ធិលើ​ហ៊ីប៉ូតែក​នោះទេ។ ម្ចាស់បំណុល ដែល​មានការ​ធានា​ដោយ​ហ៊ីប៉ូតែក ហើយ​ហ៊ីប៉ូតែកនេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​លិខិតយថាភូត និង​បាន​ចុះបញ្ជី​ក្នុង​សៀវភៅដីធ្លី​ត្រឹមត្រូវ នៅតែ​អាច​ទាមទារ​ឲ្យ​​រឹបអូស​​ទ្រព្យ​នេះ​​មក​លក់​សងបំណុល​របស់ខ្លួន​បាន បើទោះជា​ទ្រព្យ​នេះ​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ជនទី៣​ណាមួយផ្សេងទៀត​ហើយ​ក៏ដោយ។ អ្នកទិញ ត្រូវតែ​រ៉ាប់រង​ហានិភ័យនេះ ពីព្រោះ​ខ្លួន​ត្រូវ​តែ​ដឹង​ថា អចលនទ្រព្យ​នេះ​មាន​ជាប់​ហ៊ីប៉ូតែក។ អ្នកទិញ​មិន​អាច​ឆ្លើយដោះសារ​ថា​មិនដឹង​បានទេ ព្រោះ​ហ៊ីប៉ូតែក​នេះ​​មាន​ចុះបញ្ជី ក្នុង​សៀវភៅដីធ្លី​ច្បាស់លាស់។ នេះហើយ ដែល​គេហៅថា លក្ខខណ្ឌ​តតាំង​នឹង​តតិយជន នៃ​ហ៊ីប៉ូតែក ដែល​បានចុះបញ្ជី។ តាមពិត បើតាមការអនុវត្ត​ជាក់ស្តែង នៅ​ក្នុង​ប្រទេស​បារាំង ទាំងការ​បង្កើតហ៊ីប៉ូតែក និង​ការ​ទិញលក់​អចលនវត្ថុ គឺ​​​ធ្វើ​ដោយ​ឆ្លងកាត់​សាការី (Notaire)។ សាការី គេ​​អាច​មើល​​បញ្ជី​ដីធ្លី​នៅទូទាំងប្រទេស ដែល​អាច​ដឹងច្បាស់ថា អចលនទ្រព្យ​ណា​មាន​ជាប់ហ៊ីប៉ូតែក ហើយ​ជាប់​ក្នុង​ទំហំបំណុលសរុប​ប៉ុន្មាន។ នៅពេលមាន​ការទិញលក់​អចលនទ្រព្យ​ដែល​ជាប់ហ៊ីប៉ូតែក បើសិន​មើលទៅ​ឃើញ​ថា ថ្លៃលក់​ទាបជាង​បំណុលសរុប ដែល​ជាប់ហ៊ីប៉ូតែក (មានន័យថា លុយ​ដែល​បាន​ពី​ការលក់ទ្រព្យ​មិនគ្រប់គ្រាន់​ក្នុងការ​សងបំណុល) សាការី​​នឹង​មិន​ប្រថាប់ត្រា​លក់​ឲ្យទេ គឺ​ទាមទារ​​ឲ្យ​ម្ចាស់ទ្រព្យ​ជម្រះ​ហ៊ីប៉ូតែក​ឲ្យ​ជ្រះស្រឡះសិន ទើប​អាច​លក់​បាន។ ផ្ទុយទៅវិញ បើសិនជា​ថ្លៃលក់​ខ្ពស់ជាង​បំណុលសរុប ដែល​ជាប់ហ៊ីប៉ូតែក (មានន័យថា លុយ​ដែល​បាន​ពី​ការលក់ទ្រព្យ​អាច​យក​ទៅ​​​សងបំណុល​គ្រប់ចំនួនបាន) សាការី​អាច​ប្រថាប់ត្រា​លក់​ទ្រព្យ​នេះ​បាន ក៏ប៉ុន្តែ មុននឹង​ធ្វើការ​ទូទាត់​ថ្លៃ​លក់ រវាង​អ្នកទិញ និង​ម្ចាស់ទ្រព្យ សាការី​នឹង​ជូនដំណឹង​ទៅ​​ម្ចាស់បំណុល​ដែល​ពាក់ព័ន្ធ​នឹង​ហ៊ីប៉ូតែក​ទាំងអស់​ ឲ្យ​បាន​ដឹង​ពី​ការលក់​នេះ​ ដើម្បី​ធ្វើការ​​ទូទាត់​បំណុល​​ឲ្យ​ជ្រះស្រឡះអស់សិន ទើប​ប្រគល់​លុយ​ដែល​នៅសេសសល់​​ទៅ​ឲ្យ​ម្ចាស់ទ្រព្យ ដែល​ជា​កូនបំណុល៕
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | 789 bet:បញ្ចេញមតិ

មូលហេតไុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើ ខុសច្បាប់ទាំងឡាយ ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាពដែលអ្នកទទួលខុ សត្រូវជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោលក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិន ទាន់ទទួលការផ្ដន្ទាទោស ដោយតុលាការ»។
បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ …  ដែលមកទល់នឹងពេលនេះ មានជន ប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នាក៍មាន ដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។
មនោរម្យព័ងអាំងហ្វូ សូមលើកយ💃ក ការសិក្សាវិភាគមួយចំនួន ដោយផ្អែកលើប្រភព 🌌ដែលស្និត នឹងប្រព័ន្ធ តុលាការខ្មែរ យកមកជំរាបជូនលោកអ្នក ដូចតទៅ៖

១. ភាពខ្វះចន្លោះនៃច្បាប់

ទោះបីជាច្បាប់ដែលបានអនុម័តនោះ មានលក្ខណៈល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏ភាពខ្វះ ខាតនៅតែកើតមាន ក្នុង ចន្លោះណាមួយ ជៀសមិនផុត ហើយភាពខ្វះចន្លោះនេះហើយ ដែល ជាមូលហេតុមួយនៃនិទណ្ឌភាព។ ដូចជានៅក្នុង ករណីរំលោភសេពសន្ធវៈ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ពុំមានចែង ពី «បទល្មើសស្មន្ធ»នោះទេ ព្រោះថាបទល្មើសស្មន្ធនេះ សំដៅដល់ការរួម ភេទ រវាងឪពុក និងកូនស្រី រវាងម្តាយ និងកូនប្រុស ឬរវាងឪពុកចិញ្ចឹមនិងកូនចិញ្ចឹម ។ ដូច្នេះបើឪពុក ម្នាក់បានរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ឪពុកនោះអាចនឹងមានទោសទៅបាន កាលបើជាមានការចាប់បង្ខំ ឬកូនស្រីនោះ នៅក្មេងពេកតែប៉ុណ្ណោះ ពោលគឺអនុវត្តន៍ ដូចជាបទ រំលោភសេពសន្ថវៈធម្មតា (មាត្រ២៣៩នៃក្រមព្រហ្មទណ្ឌ២០០៩) ដែរ។ ករណីខាងលើនេះ ជនល្មើសដែលជាឪពុក អាចនឹងរួចផុតពីការចោទប្រកាន់ ទោះបីជាអំពើនេះ ត្រូវសង្គមស្អប់  ខ្ពើមយ៉ាងណាក៏ដោយ ។

២. ភាពមិនហ៊ានអនុវត្តច្បាប់

ករណីមន្ត្រីនគរបាលយុត្តិធម៌ ស្វែងរកឃើញថាជនណាម្នាក់ មានពាក់ពន្ធ័នឹងការប្រព្រឹត្ត បទល្មើសណាមួយ តែមិនហ៊ាន ចាប់ជននោះ ដោយសារតែជននោះមានអំណាច មានសាច់ ញាតិជាថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាច ណាមួយជា ខ្នងបង្អែក ដែលអាចធ្វើឲ្យជនល្មើស ទទួលបានអន្តរាគមន៍ ដើម្បីរួចផុតពីការចោទប្រកាន់ ។

ដូចជាករណីនៃការបំផ្ទុះគ្រាប់បែកដៃ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយមេដឹកនាំបក្ស ប្រឆាំងកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៩៧ ដែលមកទល់នឹងពេលនេះ មានរយះពេល១៥ឆ្នាំ ហើយឯជនល្មើសវិញ មិនត្រូវបានធ្វើការចាប់ខ្លួន ដើម្បីផ្តន្ទា​ទោសតាមច្បាប់នៅឡើយ។ នៅក្នុង បាន​បង្ហាញ ថា «របាយការណ៍ ​សំងាត់​របស់ FBI ដែល​លេច​ធ្លាយ​ចេញ​ផ្សាយ​តាម​គេហទំព័រ​នានា​នោះ បានសរសេរ​ថា ជនដៃ​ដល់​ដែល​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ ទៅ​ហ្វូង​បាតុករ​នា​ពេល​នោះ ជា​មនុស្ស​របស់​កង​កម្លាំង​អង្គរក្ស​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។» តែខាងក្រសួងម꧟ហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយា​ថា រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​ការ​ចាត់​វិធានការ​ភ្លាមៗ ហើយ​ថែម​ទាំង​បាន​កំណត់​ម꧟ុខ​សញ្ញា គូស​ចេញ​ជា​គំនូរ​ព្រាង​មុខ​ជន​ដៃដល់​ទៀត​ផង។ ទោះជា​យ៉ាង​ណាក៏ដោយ ក៏មុខសញ្ញានោះ នៅត្រឹមតែជា«ការអោយដឹង»របស់ក្រសួងប៉ុណ្ណោះ ហើយមិនដែលបញ្ចេញ អោយ​សាធារណជន ដឹងនិងស្គាល់ថា ជានរណានោះឡើយ។

៣. អសមត្ថភាព ឬភាពខ្វះជំនាញ

  • អសមត្ថភាពក្នុងការអង្កេត៖ ករណីនៃការស៊ើបអង្កេតមានការខ្វះខាត ដោយសារតែមន្រ្តី អនុវត្តច្បាប់អសមត្ថភាព ខ្វះខាតខាងសម្ភារៈ ឬថវិការមិនគ្រប់គ្រាន់ នាំឲ្យការស៊ើបអង្កេត ខ្សោយ មិនមានលទ្ធភាព ក្នុងការចាប់ជនល្មើស នោះបាន ។
  • អសមត្ថភាពក្នុងការចោទប្រកាន់៖ ករណីនៃការស៊ើបអង្កេត របស់មន្រ្តីអនុវត្តច្បាប់ធ្វើបាន ល្អនិងមានភស្តុតាង គ្រប់គ្រាន់ ដើម្បីធ្វើការដាក់បន្ទុកលើជនល្មើសនោះហើយ គួបផ្សំជា មួយគ្នានេះដែរ ក្នុងអង្គសវនាការត្រូវមាន តួរអង្គសំខាន់មួយទៀត នោះគឺតំណាងអយ្យការ ដែលមានសមត្ថភាពខ្ពស់ ដើម្បីបង្ហាញឲ្យតុលាការជឿជាក់ ទៅលើភស្តុតាងដែលរកបាន ទាំងអស់នោះ ។ ភាពគ្មានសមត្ថភាព ក្នុងការចោទប្រកាន់ របស់អយ្យការក៏ជា មូលហេតុ មួយនៃនីទណ្ឌភាពនេះដែរ ។

៤. ភាពលំអៀងនៃនីតិវិធី

  • ការលំអៀងដោយអំពើពុករលួយ៖ ទោះស្ថិតក្នុងនីតិវិធីណាក៏ដោយ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រី យុត្តិធ៌មណាម្នាក់ ទទួលយកសំណូកពីជនល្មើស ឬសាច់ញាតិនៃជនល្មើស ហើយធ្វើការដោះលែង ឬមិនព្រម ធ្វើកា ចោទប្រកាន់ ឬដោយ ការកាត់សេចក្តីដោយលំអៀង ធ្វើឲ្យជនល្មើសនោះរួចខ្លួន ។
  • ការលំអៀងដោយការភ័យខ្លាច៖ គ្រប់នីតិវិធីទាំងអស់ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រីយុត្តិធ៌មទាំងនោះ ខ្លាចនូវអំណាច របស់ជនល្មើស ឬខ្លាចសាច់ញាតិជនល្មើសជា ថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាចណាមួយ ជាខ្នងបង្អែករបស់ជនល្មើស រួចធ្វើការដោះ លែង នឹងមិនបានចោទប្រកាន់ ករណីទាំងនេះធ្វើឲ្យជនល្មើសពិត​ ត្រូវរួចខ្លួន ។
ហេតុការណ៍​ដែលទាក់ទង នឹងភាពលំអៀងនៃនីតីវិធី មិនពិបាកស្វែងរកករណីជាក់ស្តែងទាំង ឡាយ ដែលធ្លាប់កើតរួច មកហើយនោះទេ។ គេនៅចាំបាន ពីព្រឹត្តិការណ៍បាញ់បោះមួយទៅ លើក្រុមកម្មការិនី ជាបាតុករ នៅក្រុងបាវិត កាល​ពី​ ថ្ងៃទី​​២១ កុម្ភៈ​ ឆ្នាំ​​២០១២ កន្លង​មកដែលអ្នក ដៃដល់ ត្រូវលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង លាតត្រដាងមុនគេថាជា ចៅហ្វាយក្រុងនៅទី នោះ ឈ្មោះ ឈូក បណ្ឌិត។  តែមកទល់នឹងថ្ងៃនេះ តុលាការនៅមិនទាន់ សម្រេចវិនិច្ឆ័យទោស ថាយ៉ាងដូចម្ដេចនៅឡើយ។ រីឯព្រឹត្តិការណ៍មួយទៀត នៅក្នុងសណ្ឋាគារមួយនាខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១២ ដែលកាមេរ៉ា សុវត្ថិភាពរបស់ សណ្ឋាគារ ចាប់រូបភាពបាន និងបានដាក់បង្ហោះទៅលើ អាំងធើណែត បានបង្ហាញថា អង្គរក្សថានៈផ្ដាយ ពីរម្នាក់ របស់នាយករដ្ឋមន្ត្រី រួមទាំងអង្គរក្ស៣ នាក់ផ្សេងទៀត បានធ្វើការវាយដំ ទាត់ធាក់ទៅលើ់បុរស៤នាក់ រហូតមាន ជនរងគ្រោះម្នាក់ សន្លប់ ។ គេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានសកល បានធ្វើរបាយការណ៍ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ កន្លងមកថា តុលាការខេត្ដកោះកុងសម្រេច លើកលែងការចោទប្រកាន់ លើជនសង្ស័យឈ្មោះ ប៊ុន សុខានេះ បើទោះជាមានវត្ថុតាងគ្រប់គ្រាន់ និងអនុសាសន៍ព្រមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ។

៥. ភាពជាទម្លាប់ នៃអ្នកនយោបាយខ្មែរ

កាលពីសម័យអាណានិគមនិយមបារាំង បណ្ដាជននិងបញ្ញាវ័ន្ដខ្មែរជាច្រើននាក់ បានរត់ចូលព្រៃ ដើម្បីធ្វើការតស៊ូប្រយុទ្ធ ក្នុងបំណងបណ្ដេញបារាំងអោយចេញពីស្រុក។ កាលនោះ មានចលនា ជាច្រើន បានរីកព្រោងព្រាត ហើយមិនមានរចនា សម្ព័ន្ធច្បាស់លាស់ អ្វីនោះទេ ដោយមានទាំង ក្រុម អ្នកដែលមានបុព្វហេតុត្រឹមត្រូវ និងក្រុមដែលបង្កើតឡើង ដើម្បីស្វែង រកតែផលប្រយោជន៍ ផ្ទាល់ខ្លួន ដើរលួចឆក់ប្លន់គេ ឬដើរចាប់កូនក្រមុំអ្នកស្រុក ជាដើម។ ក្រោយមក​ នៅពេលប្រទេស កម្ពុជា ត្រៀមទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ព្រះមហាក្សត្រនរោត្តម សីហនុ បាន បង្កើតចលនាបង្រួបបង្រួម ជាតិមួយ ដើម្បីហៅប្រមែប្រមូល ក្រុមអ្នកតស៊ូទាំងនោះ អោយចូល មករួមរស់ក្នុងសង្គមជាតិវិញ។ ការហៅអោយចូល មកវិញនេះ គេបានបំភ្លេចចោលធ្វើមិនដឹងមិន លឺ នូវសកម្មភាពល្មើសទាំងឡាយ ដែលជន«អ្នកតស៊ូ»ខ្លះទាំងនោះ បាន ប្រព្រឹត្តិក្នុងពេលកន្លង មក។ ក្នុងសម័យខ្មែរក្រហមរបស់ ប៉ុល ពត ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានស្លាប់ ដោយសារការធ្វើ ទារុណកម្ម ភាពអត់ឃ្លាន បាក់កម្លាំង និងឈឺស្កាត់។ មកទល់នឹងពេលនេះ មានមេដឹកនាំខ្មែរក្រ ហម ចំនួនតែ«មួយដំបរស្វា» ប៉ុណ្ណោះ ដែលត្រូវគេ ចាប់មកកាត់ទោស ក្នុងតុលាការកូនកាត់មួយ ដែលមើលទៅ ហាក់មិនបានផ្ដល់ជំនឿប៉ុន្មានឡើយ ដល់ជនរងគ្រោះរាប់​លាននាក់ទាំងនោះ។ ក្រុមខ្មែរក្រហមមួយចំនួនទៀត បានងាកត្រឡប់ប្រឆាំងនឹង របបខ្មែរក្រហមដឹកនាំដោយប៉ុលពត នេះ តែពួកគេសព្វថ្ងៃ មានអ្នកខ្លះ កំពុងកាន់មុខដំណែងខ្ពង់ខ្ពស់ រស់នៅយ៉ាងសុខដុម្យរម្យនា និងមិនត្រូវបានតុលាការកូន​កាត់នេះ ប៉ះពាល់សូម្បីតែមួយសរសៃសក់ឡើយ បើទោះជាគេដឹង ថា មានពួកនេះខ្លះ បានប្រព្រឹត្តិខុសក៏ដោយ។ ការជ្រកនៅក្រោមពាក្យ«បង្រួបបង្រួមជាតិ» និង«ស្ថិរភាពរបស់សង្គម» អាចជាហេតុផលមួយ តែការទុកអោយជន ប្រព្រឹត្តិ​ខុសទាំងនោះ នៅធ្វើមិនដឹងមិនលឺ ពីទង្វើរបស់ខ្លួនទោះជានៅក្នុង អតីតកាលក្ដី វារឹតតែបង្កអោយវប្បធម៌ គ្មាន ទោសពៃ ឬ «និទណ្ឌភាព» នៅតែជាស្រមោល អន្ទោលតាមប្រាណ ឬជាជំងឺដ៏រ៉ាំរ៉ៃ ដែលចេះតែកើតមាន មិនចេះឈប់មិនចេះឈរ នៅ​ក្នុង សង្គមខ្មែរ។ ជាពិសេស ការមិនគោរពច្បាប់ជាធរមាន ជាញឹកញាប់បែបនេះ បង្កើតឲ្យមាននិទណ្ឌភាព ហើយ វាបានជំរុញអោយផ្នត់ គំនិត នៃការ«មិនគោរពច្បាប់» និង ផ្នត់គំនិត នៃ«ច្បាប់របស់អ្នកខ្លាំង» ចាក់ឬសកាន់តែជ្រៅ។ កុមារដែលគ្នាកើតមក ឃើញសភាពបែបនេះ នឹងថតដក់ទុកក្នុងចិត្ត ហើយនឹងរៀនសូត្រ យកគំរូតាម។ សង្គមមួយ ដែលមានបណ្ដាជន រស់នៅ​តែជាមួយផ្នត់គំនិត បែបនេះ ភាពអាណាធិបតេយ្យ នឹងកើតមានច្រើនពិបាកគ្រប់គ្រង ពលរដ្ឋត្រូវរស់នៅ ក្នុងសភាព​ភ័យ​ខ្លាច។ ហើយសង្គមនោះ ក៏នឹងក្លាយជាមានសភាពផុយស្រួយ ដោយហេតុថា នៅថ្ងៃណា មួយ ពួកក្រុម មនុស្សរងគ្រោះ នឹងយក «ច្បាប់របស់អ្នកខ្សោយ» មកអនុវត្តន៍វិញ មិនខុសអ្វី នឹងការចូលមកកាន់អំណាច​ របស់ពួក ខ្មែរក្រហម នៅឆ្នាំ​១៩៧៥យ៉ាងដូច្នេះនោះទេ៕

———————————————-
ដោយៈ ភ្នំធំ – ភ្នំពេញថ្ងៃទី ០៣ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
source =

បានផ្សាយ​ក្នុង 789 bet:វិភាគទានច្បាប់ | បានដាក់ពាក្យ​គន្លឹះ | 789 bet:បញ្ចេញមតិ

គុណសម្បត្តិ និង​គុ🅘ណវិបត្តិ​នៃ​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុង​ច្ប﷽ាប់​ខ្មែរ

រូបភាពនៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃនេះ សេង ឌីណា សូម​លើកឡើង អំពី​ប្រភេទ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម នៅ​ក្នុង​ច្បាប់​ខ្មែរ ។ តើ​សហគ្រាស​ពាណិជ្ជកម្ម អាច​បង្កើ✱តឡើង ក្នុង​ទម្រង់ណា​ខ្លះ? ទម្រង់នីមួយៗ​មាន​លក្ខណៈ​ខុសគ្នា​ត្រង់ណាខ្លះ ហើយ​​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ?

តាមច្បាប់ ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម ឆ្នាំ​២០០៥ ទម្រង់​ក្រុមហ៊ុន ត្រូវ​បែង​​ចែក​ជា​សាខា​ធំៗ ពីរ៖ ១-ក្រុមហ៊ុន​សហកម្មសិទ្ធិ
  • ​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
  • ​ក្រុមហ៊ុន​សហកម្មសិទ្ធិ​​មាន​កម្រិត
២-ក្រុមហ៊ុន​មូលធន
  • ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត
  • ​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត

ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ
 
ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ ត្រូវមាន​ម្ចាស់ភាគហ៊ុន​ចាប់ពី ២នាក់ឡើងទៅ។ ប្រសិនបើ​មាន​ម♋្ចាស់ហ៊ុន​​តែម្នាក់ គឺ​ត្រូវ​បង្កើតជា​សហគ្រាស​ឯកបុគ្គល។

កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ អាច​ធ្វើឡើង​ជាលាយលក្ខណ៍អក្សរ​ក៏បាន ឬ​ក៏​ធ្វើត្រឹមតែ​​​ផ្ទាល់​មាត់ក៏បាន។ ដើមទុន​ដែល​យក​មក​ដាក់​រកស៊ី​ជាមួយគ្នា ក្នុង​ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ គឺ​អាច​សាច់លុយ​ក៏បាន ជាទ្រព្យសម្បត្តិ​ក៏​បាន ឬ​ក៏​ជា​ចំណេះ​ដឹង​ក៏បាន។ ​រយៈពេល​នៃ​កិច្ចសន្យា​បង្កើត​ក្រុមហ៊ុន​នេះ អាច​ធ្វើ​ឡើង​ដោយ​មាន​រយៈពេល​កំណត់​ក៏បាន ដោយ​រយៈពេល​មិន​កំណត់​ក៏បាន។ ចំពោះ​ការទទួលខុសត្រូវ​លើ​បំណុលវិញ គឺ​ជាការទទួលខុសត្រូវ​ដោយ​គ្មាន​កម្រិត មានន័យថា នៅក្នុងករណី ដែល​ក្រុមហ៊ុន​​ជំពាក់​បំណុលគេ ហើយ​ក្រុមហ៊ុន​មិនមាន​លុយ​គ្រប់គ្រាន់ ដើម្បី​សងបំណុល​នេះ​​ទេ ម្ចាស់ភាគហ៊ុន ត្រូវ​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ដើម្បី​សងបំណុល​នេះ។ ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ត្រូវ​រ៉ាប់រង​បំណុល ទៅតាម​សមាមាត្រ​នៃ​ចំណែកហ៊ុន ដែល​ខ្លួនមាន នៅ​ក្នុង​ក្រុមហ៊ុន។ ក៏ប៉ុន្តែ មាន​ចំណុច​សំខាន់មួយ ដែល​ត្រូវ​ចាប់អារម្មណ៍ គឺ​នៅត្រង់ថា ទោះបី​ជា​ម្ចាស់ភាគហ៊ុន​ម្នាក់ៗ ទទួលខុសត្រូវ​លើ​បំណុល​ទៅតាម​ចំណែក​ហ៊ុន​របស់ខ្លួន​ក៏ដោយ ក៏ប៉ុន្តែ ក្នុងករណី​​​មាន​វិវាទ​រឿង​មិន​សងបំណុល ម្ចាស់បំណុល​​​អាច​ប្តឹង​ទាមទារ​បំណុល​​ទាំងអស់​ពី​​ម្ចាស់ហ៊ុន​ណាមួយ​ តែម្នាក់ ដោយ​មិន​ចាំបាច់​ប្តឹង​​ទាមទារ​ចំណែក​ពី​ម្ចាស់ហ៊ុន​ម្នាក់ៗ​ដាច់ពីគ្នា​ទេ។ ក្នុងករណីនេះ ម្ចាស់ហ៊ុន​ណា ដែល​ត្រូវ​ម្ចាស់បំណុល​ប្តឹង គឺ​​ត្រូវតែ​សងបំណុល​​ទាំងអស់​តាម​បណ្តឹង គឺ​សង​ទាំង​ចំណែក​បំណុល​ខ្លួនឯង និង​​ចំណែកបំណុល​របស់​​ម្ចាស់ហ៊ុន​ផ្សេងទៀត រួចហើយ​​គាត់​អាច​ទៅទាម​ទារ​គិតគូរ ទូទាត់​ជាមួយ​​ម្ចាស់ហ៊ុន​ផ្សេង​ទៀត។ ជាទូទៅ ក្រុមហ៊ុន​សហកម្មសិទ្ធិ គេច្រើន​បង្កើតឡើង នៅ​ក្នុង​អាជីវកម្ម​ជា​លក្ខណៈ​វិជ្ជាជីវៈ ដូចជា បង្កើត​គ្លីនិក​ពេទ្យ ការិយាល័យ​មេធាវី គណនេយ្យករ ស្ថាបត្យករ ​ឬ​ក៏​កុងស៊ុលតង់ ជាដើម។ វាមាន​លក្ខណៈ​ងាយស្រួល​នៅត្រង់ថា ប្រភេទ​ក្រុមហ៊ុន​សហកម្មសិទ្ធិនេះ អាច​ចាប់ផ្តើម​ដំណើរការ​បាន​ដោយ​មិន​ទាមទារ​​​ដើមទុន​ច្រើន។ មាន​គ្នា​តែ​​ពីរបីនាក់ មាន​កម្លាំង មាន​ពេលវេលា មាន​ជំនាញ មាន​ដើមទុន​ម្នាក់បន្តិចៗ ​ល្មម​អាច​ចូលគ្នា ដើម្បី​ទិញ ឬ​ជួល​ទីតាំង និង​សម្ភារៈ​សំខាន់ៗ​ចាំបាច់ គឺ​អាច​​ចាប់ផ្តើម​ដំណើរការ​​បង្កើត​ជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ ដើម្បី​ប្រកប​អាជីវកម្ម​បាន ហើយ​ក៏​​មិនតម្រូវ​ឲ្យ​មាន​ឯកសារ​ច្បាប់​អ្វី​ស្មុគស្មាញ​ច្រើន​ដែរ។

ក៏ប៉ុន្តែ គុណវិបត្តិ​ធំបំផុត គឺ​នៅត្រង់ថា សមាជិក​ក្រុមហ៊ុន​​ត្រូវ​ទទួល​ខុសត្រូវ​លើ​បំណុល​ ដោយ​គ្មាន​កម្រិត។ បើ​សិន​ជា​ក្រុមហ៊ុន​រកស៊ី​ខាតបង់ ជំពាក់​បំណុល​គេ​ច្រើន ក្រុមហ៊ុន​មិន​មាន​លទ្ធភាព​សង ម្ចាស់​ភាគហ៊ុន​ត្រូវ​ចេញ​លុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ត្រូវ​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ។ ម្យ៉ាងទៀត ការ​បង្កើត​ក្រុមហ៊ុន​ប្រភេទនេះ អ្នក​ដែល​ចូលហ៊ុន ចាំបាច់​ត្រូវតែ​មាន​ជំនឿ​ទុកចិត្ត​គ្នា​ខ្លាំង ពីព្រោះ ក្នុងករណី​មាន​បញ្ហា​ជាប់បំណុល បើ​សិន​ជា​មាន​ម្ចាស់ភាគហ៊ុន​ណាមួយ​មិន​ព្រមសង ម្ចាស់ភាគហ៊ុន​មួយទៀត​មាន​កាតព្វកិច្ច​សងបំណុល​ជំនួស។
 
ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត
 
ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត ក៏​ត្រូវមាន​ម្ចាស់ហ៊ុន​🧸ចាប់ពី ២នាក់​ឡើងដែរ ហើយ​មាន​ម្ចាស់ហ៊ុន​ពីរប្រភេទ គឺ​ មួយ​ ជា​ម្ចាស់ហ៊ុន ដែល​តាមច្បាប់​ហៅថា “​សហកម្មសិទ្ធិករ​ទូទៅ” និង​​មួយទៀត គឺជា “សហ🐭កម្មសិទ្ធិករ​មាន​កម្រិត”។

  • សហកម្មសិទ្ធិករ​ទូទៅ គឺ​ជា​អ្នក​ដាក់ទុន​ចូល​ក្នុងក្រុមហ៊ុនផង និង​ជា​អ្នក​មាន​សិទ្ធិ​ចាត់ចែង និង​គ្រប់គ្រង​ក្រុមហ៊ុន​ផង ប៉ុន្តែ ត្រូវមាន​ការ​ទទួលខុសត្រូវ​ទៅលើ​បំណុល​របស់​ក្រុមហ៊ុន ដោយ​គ្មាន​កម្រិត (គឺ​ដូច​ជា​ករណី​ម្ចាស់ហ៊ុន​ ក្នុង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅដែរ)។
  • សហកម្មសិទ្ធិករ​មាន​កម្រិត ដាក់តែ​ទុនចូល​ទៅក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយ​មិនមាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុន​ទេ  ប៉ុន្តែ ការទទួលខុសត្រូវ​លើបំណុល​ គឺ​មាន​កម្រិត​ត្រឹមតែ​ដើមទុន ដែល​បាន​​ដាក់ចូល​ក្នុង​ក្រុមហ៊ុន​ប៉ុណ្ណោះ។ ក្នុងករណី​ក្រុមហ៊ុន​មិន​មាន​លុយ​សងបំណុលគេ ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត មិន​មាន​កាតព្វកិច្ច​ចេញលុយ​ពី​ហោប៉ៅខ្លួនឯង ឬ​ក៏​លក់​ទ្រព្យ​ខ្លួនឯង ដើម្បី​សងបំណុលគេ ដូចជា សហកម្មសិទ្ធិករ​ទូទៅ​ទេ។ ម្យ៉ាងទៀត ​ដើមទុន​ដែល​សហកម្មសិទ្ធិករ​មាន​កម្រិត​​អាច​ដាក់​ចូល​ក្នុង​ក្រុមហ៊ុន​បាន គឺ​អាច​ត្រឹមតែ​ជា​លុយ ឬទ្រព្យសម្បត្តិ​ប៉ុណ្ណោះ មិនអាច​ដាក់​ដើមទុន​ជា​ចំណេះដឹង ដូច​សហកម្មសិទ្ធិករ​ទូទៅទេ។
និយាយ​ជារួម ក្រុមហ៊ុន​សហកម្មសិទ្ធិមាន​កម្រិត គឺ​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​ក្រុមហ៊ុន​សហកម្មសិទ្ធិ​ទូទៅ​ដែរ គ្រាន់តែ​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដាក់ទុន​ចូលរកស៊ី ក្នុង​ឋានៈ​ជា ​សហកម្មសិទ្ធិករ​មាន​កម្រិត។ ប៉ុន្តែ កិច្ចសន្យា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​អាច​មាន​រយៈពេល​កំណត់​ យ៉ាងយូរ​បំផុត​​ត្រឹមតែ ៩៩​ឆ្នាំ​ប៉ុណ្ណោះ គ្រាន់តែ​ថា រយៈពេល​នេះ​អាចពន្យារពេលបន្ត​​ជាថាថ្មី​បាន នៅ​ពេល​ផុត ៩៩ឆ្នាំ។ ទម្រង់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​​នេះ គឺ​វាអាច​ឲ្យ​​មនុស្សម្នាក់ ឬ​មួយ​មួយក្រុម ​ដែល​មាន​ចំណេះដឹង មាន​ជំនាញ ប៉ុន្តែ មិនមាន​ដើមទុន​គ្រប់គ្រាន់ អាច​ទៅសហការគ្នា​ជាមួយ​មនុស្ស​ម្នាក់ ឬ​មួយក្រុមទៀត ដែល​មិនមាន​ជំនាញ ប៉ុន្តែ មាន​​ដើមទុន ដើម្បី​​បង្កើត​ក្រុមហ៊ុន ប្រកប​អាជីវកម្ម​រួមគ្នា។​ ឬមួយ​ក៏​​​ក្នុងករណី ដែល​បាន​បង្កើត​ជា​​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅ​រួចហើយ ឃើញថា ការរកស៊ី​ក៏​បាន​កាក់កប អាជីវកម្ម​មាន​សក្តានុពល ហើយ​ចង់​ពង្រីក​​អាជីវកម្ម​នេះ​ថែមទៀត ប៉ុន្តែ ខ្វះទុន សមាជិក​ក្រុមហ៊ុន​សហកម្មសិទ្ធិទូទៅនេះ​អាច​​ទៅស្វះស្វែងរក​អ្នក​មាន​ទុន​ឲ្យ ​មក​ចូលរួម​​សហការ​គ្នា ហើយ​ប្តូរ​ទម្រង់​ក្រុមហ៊ុន ​បង្កើត​ទៅជា​ក្រុមហ៊ុន​សហកម្មសិទ្ធិ​មាន​កម្រិត​បាន។ ចំពោះ​ម្ចាស់ហ៊ុ​ន ដែល​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត​ ផលប្រយោជន៍ គឺ​នៅត្រង់ថា នៅពេល​ដែល​មើល​ទៅ​ឃើញ​ថា អាជីវកម្ម​មួយ​​មាន​សក្តានុពល ក្នុងការ​រក​ប្រាក់ចំណេញ គាត់​អាច​ចូលរួម​ជា​ដើមទុន ដោយ​មិន​ចាំបាច់​មាន​ជំនាញ ហើយ​ការ​ទទួលខុសត្រូវ​របស់​គាត់ គឺ​កម្រិត​ត្រឹមតែ​ដើមទុន​ដែល​គាត់​ចូលរួម ដោយ​មិនប៉ះពាល់​ដល់ទ្រព្យ​ផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ ផលវិបាក គឺ​នៅត្រង់ថា ម្ចាស់ហ៊ុន​ដែល​ជា​សហកម្មសិទ្ធិករ​មានកម្រិតនេះ​​មិនមាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​ក្រុមហ៊ុននោះទេ គឺ​​​​ត្រូវ​ពឹង​ទៅលើ​​​​ម្ចាស់ហ៊ុន ដែល​ជា​សហកម្មសិទ្ធិករ​ទូទៅ។

ម្យ៉ាងទៀត ដើមទុន​ដែល​សហកម្មសិទ្ធិ​មាន​កម្រិត​​​ដាក់​ចូល​ទៅក្នុង​ក្រុមហ៊ុន​ សហកម្មសិទ្ធិ​មាន​កម្រិត​នេះ​ហើយ មិន​អាច​ដកចេញ​មកវិញ​បានទេ ប្រសិនបើ​គ្មាន​ការ​ព្រមព្រៀង​​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត ពី​ម្ចាស់ហ៊ុន​​ទាំងអស់។ ​ក្នុងករណី​មាន​ការ​ខាតបង់ ក្រុមហ៊ុន​ត្រូវ​ក្ស័យធន ដើមទុន​ និង​ទ្រព្យ​សម្បត្តិ​ទាំងអស់​ត្រូវ​យក​ទៅ​សងបំណុល​គេ​អស់ហើយ ម្ចាស់ហ៊ុន​ជា​សហកម្មសិទ្ធិករ​មាន​កម្រិត ក៏​មិន​អាច​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សង​ដើមទុន​របស់ខ្លួន​មកវិញ​បានដែរ។
 
ក្រុមហ៊ុន​មូលធន

ក្រុមហ៊ុន​មូលធន មាន​ពីរប្រភេទ គឺ​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត និង​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត។ ក្រុមហ៊ុន​ទាំង​ពីរប្រភេទ​នេះ​មាន​លក្ខណៈ​ស្រដៀងគ្នា​ច្រើន។ ចំណុច​ខុសគ្នាធំៗ គឺ​នៅត្រង់ថា ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិត​អាច​មាន​ម្ចាស់ហ៊ុន​យ៉ាងច្រើន​ បំផុត​ត្រឹម ៣០នាក់ ចំណែក​​ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​វិញ​​​ មិនមាន​ការ​កំណត់​ចំនួន​ម្ចាស់ហ៊ុន​អតិបរមា​នោះទេ។ គួរបញ្ជាក់ថា បុគ្គល​តែម្នាក់​ក៏​អាច​បង្កើត​ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុសត្រូវមាន​កម្រិត​ បានដែរ ប៉ុន្តែ ត្រូវមាន​ឈ្មោះថា “សហគ្រាស​ឯកបុគ្គល​ទទួលខុសត្រូវ​មាន​កម្រិត”។ ចំណុចខុសគ្នា​សំខាន់មួយទៀត រវាង​ក្រុមហ៊ុន​ឯកជន និង​ក្រុមហ៊ុន​មហាជន គឺ​នៅត្រង់ថា ក្រុមហ៊ុន​មហាជន​ទទួលខុសត្រូវ​មាន​កម្រិត​​អាច​បោះមូលបត្រ​លក់​​ជាសាធារណៈ​ បាន ចំណែក​ក្រុមហ៊ុន​​ឯកជន​ទទួលខុសត្រូវ​មាន​កម្រិតវិញ ​មិនអាច​ធ្វើ​បានទេ។ បើនិយាយ​ពី​លក្ខណៈ​រួមវិញ ក្រុមហ៊ុន​មូលធន (ទោះជា​ក្រុមហ៊ុន​ឯកជន​ក៏ដោយ ឬ​ជា​ក្រុមហ៊ុន​មហាជនក៏ដោយ) ដើម្បី​អាច​បង្កើត​ឡើង​បាន ត្រូវតែ​មាន​មូលធន​យ៉ាងតិច​បំផុត ៤លាន​រៀល (ប្រហែល​ជា ១ពាន់​ដុល្លារ​អាមេរិក)។ ក្រុមហ៊ុន​មូលធន​អាច​ដំណើរការ​បាន​ជានិរន្តរ៍ ​ដោយ​គ្មាន​ពេល​កំណត់ បើទោះបីជា​មាន​ម្ចាស់ហ៊ុន​ណា​​​ស្លាប់ ចូលនិវត្តន៍ ឬ​ដក​ខ្លួនចេញ​ក៏ដោយ លើកលែង​តែ​ត្រូវ​រំលាយ​​ក្នុង​ករណី​ក្ស័យធន ឬ​ក្នុង​ករណី​ផ្សេងទៀត ដែលមាន​ចែង​ក្នុង​ច្បាប់​ស្តីពី​សហគ្រាស​ពាណិជ្ជកម្ម។ ការទទួលខុសត្រូវ​របស់​ម្ចាស់ហ៊ុន​នីមួយៗ ត្រូវកម្រិត​ត្រឹម​​ចំណែក​ដើមទុន ដែល​បាន​​ចូលហ៊ុន។ ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ត្រូវ​ចែកដាច់​ពី​ទ្រព្យ​សម្បត្តិ​បុគ្គល​របស់​ម្ចាស់ហ៊ុន។ ក្រុមហ៊ុន​មូលធន​ជា​ប្រភេទ​ក្រុមហ៊ុន ដែល​អាច​ផ្តល់​ភាពងាយស្រួល​ក្នុងការ​បង្កើត អាជីវកម្ម​ក្នុង​​ទ្រង់ទ្រាយធំ ហើយ​ងាយស្រួល​ក្នុងការ​ស្វែងរក​ទុនបន្ថែម ដើម្បី​ពង្រីក​អាជីវកម្ម។ ការបោះទុនវិនិយោគ ក្នុង​ក្រុមហ៊ុន​មូលធន និង​ការ​ដកទុនចេញមកវិញ ក៏​មានលក្ខណៈ​ងាយស្រួល​ជាង​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ ការទទួលខុសត្រូវ​​របស់​ម្ចាស់ហ៊ុន​មាន​កម្រិត​ត្រឹម​ដើមទុន ដែល​វិនិយោគ ហើយ​​ទ្រព្យ និង​បំណុល​របស់​ក្រុមហ៊ុន ត្រូវបែងចែកគ្នា​ដាច់ស្រឡះ ពី​ទ្រព្យ និង​បំណុល​របស់​បុគ្គល​ជា​ម្ចាស់ហ៊ុន។ ផលវិបាកវិញ គឺ​នៅត្រង់ថា ការ​បង្កើត​ក្រុមហ៊ុន​មូលធន ត្រូវមាន​ដើមទុន​យ៉ាងតិច ៤លាន​រៀល​ទើប​អាច​បង្កើតបាន ហើយ​មាន​សំណុំឯកសារ​ច្បាប់​ច្រើន ដែល​ត្រូវ​បំពេញ ដោយសារ​តែ​​នៅពេល​បង្កើត​ ច្បាប់​តម្រូវ​ឲ្យ​​មាន​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមហ៊ុន ព្រមទាំង​ត្រូវ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង និង​នីតិវិធី​ក្នុងការ​ចេញ​សេចក្តីសម្រេច​ច្បាស់លាស់។ ការរៀបចំ​​សំណុំឯកសារច្បាប់​ទាំងនេះ​ ​ពេលខ្លះ​ចាំបាច់​ត្រូវការរក​​មេធាវី ឬ​អ្នកជំនាញ​ឲ្យ​ជួយ ដែល​ត្រូវ​ចំណាយ​ពេលវេលា និង​ចំណាយ​​លុយច្រើន ជាង​ការ​បង្កើត​ក្រុមហ៊ុន​សហកម្មសិទ្ធិ។ នៅ​ក្រោយ​ពេល​បង្កើតឡើងហើយ នៅ​ក្នុង​ដំណើរការ​ក្រុមហ៊ុន ក៏​ច្បាប់​តម្រូវ​ឲ្យ​មាន​កាតព្វកិច្ច​ច្រើន​ដែរ ដូចជា ត្រូវមាន​មហាសន្និបាត​ម្ចាស់ហ៊ុន​​ជារៀងរាល់ឆ្នាំ ហើយ​ក្នុង​មហាសន្និបាតនេះ ​ក្រុមហ៊ុន​ត្រូវ​ធ្វើ​​​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ​​​ និងត្រូវ​​មាន​របាយការណ៍​សវនករ ដើម្បី​បង្ហាញ​ម្ចាស់ហ៊ុន​៕ ដោយ សេង ឌីណា @ RFI
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

នីតិវិធី​ក្នុង​ការ​សុំ​ប័ណ្ណ​កាន់កាប់​ដីធ្លី

រូបភាព
ដោយ
ការកាន់កាប់​ដីធ្លី ដោយ​មិនមាន​ប័ណ្ណ​កាន់កាប់​ត្រឹមត្រូវ អាច​នឹង​បង្ក​ឲ្យ​មាន​វិវាទ បើទោះជា​ការកាន់កាប់​នោះ ជាការ​កាន់កាប់​ដោយ​ស្របច្បាប់​ក៏ដោយ។ ប័ណ្ណ​កាន់កាប់​ដីធ្លី គឺ​ជា​ឯកសារ​ច្បាប់​ដ៏សំខាន់ ដែល​ភស្តុតាង​ បញ្ជាក់អំពី​​កម្មសិទ្ធិ ឬ​ការ​កាន់កាប់​ ដោយ​ស្រប​ច្បាប់។ ក៏ប៉ុន្តែ សំណួរ​សួរថា ដើម្បី​ឲ្យ​មាន​តម្លៃ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ តើ​ប័ណ្ណ​នេះ​ត្រូវ​ចេញ​ដោយ​អាជ្ញាធរ​ថ្នាក់ណា? ​ដើម្បី​បាន​ប័ណ្ណ​នេះ ​អ្នកសុំ​ត្រូវ​គោរព​តាមនីតិវិធី​អ្វី​ខ្លះ?
ដូច​ដែល​​លោក​-អ្នក​ស្តាប់ បាន​ជ្រាប​រួចមក​ហើយ នៅ​ក្នុង​កម្មវិធី​យល់ដឹង​អំពីច្បាប់ លើកមុន ថា ការ​កាន់កាប់​ដីធ្លី ឬ​ការកាន់កាប់​អចលនវត្ថុ​ជាទូទៅ អាច​មាន​ទ្រង់ទ្រាយ​ពីរ៖ ជា​ការកាន់កាប់​ក្នុង​ឋានៈ​ជា​ភោគី ឬការ​កាន់កាប់​ក្នុង​ឋានៈជា​ម្ចាស់ដី (ឬ​កម្មសិទ្ធិករ)។ អ្នកកាន់កាប់​​ដីធ្លី ទោះជា​ក្នុង​រូបភាពណាមួយ​ក៏ដោយ ជាម្ចាស់​កម្មសិទ្ធិក៏ដោយ គ្រាន់តែ​ជា​ភោគី​ក៏ដោយ សុទ្ធតែ​មាន​សិទ្ធិសុំ​ប័ណ្ណ​កាន់កាប់ ដើម្បី​ទុកជាភស្តុតាង​ផ្លូវច្បាប់ បញ្ជាក់​អំពី​សិទ្ធិរបស់ខ្លួន លើ​ដី​នេះ។ ដោយ​ការកាន់កាប់ដីធ្លី អាចធ្វើ​ឡើង​ ក្នុង​រូបភាព​ពីរ ប័ណ្ណ​កាន់កាប់​ក៏​​មានពីរប្រភេទដែរ៖ គឺ​ប័ណ្ណ​ភោគៈ និង​ប័ណ្ណ​កម្មសិទ្ធិ។ ដើម្បី ​ទទួល​បាន​ប័ណ្ណ​​នេះ ម្ចាស់ដី​ត្រូវ​ដាក់​ពាក្យសុំ​ទៅ​ការិយាល័យភូមិបាល​ស្រុក/ខ័ណ្ឌ តាមរយៈ​មេឃុំ/ចៅសង្កាត់ ដែល​ដី​នោះ​តាំងនៅ។ នៅ​ក្នុង​ជំហាន​ដំបូង មេឃុំ/ចៅសង្កាត់ ត្រូវ​ធ្វើ​ការ​បញ្ជាក់​លើ​​​ចំណុចពីរ៖ ទី១ បញ្ជាក់​អំពី​អត្តសញ្ញាណ ស្ថានភាព និង​ប្រវត្តិ​ដី (កាលបរិច្ឆេទ​នៃ​ការ​ចូល​កាន់កាប់) និង​​ទី២ គឺ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់ដី (ឈ្មោះ អត្រានុកូលដ្ឋាន ទីលំនៅ ជាដើម)។ ​នៅ​ក្នុង​ករណី ដែល​​ម្ចាស់ដី មាន​ទីលំនៅ នៅឃុំ/សង្កាត់​ផ្សេង ពី​ឃុំ​/សង្កាត់​ ដែល​ដី​តាំងនៅ ការ​បញ្ជាក់​ត្រូវ​ធ្វើ​ឡើង​ដោយ​ឃុំ​/សង្កាត់​​ពីរ៖ គឺ​ឃុំ/សង្កាត់​ ដែល​ដីតាំងនៅ ជាអ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ និង​ស្ថានភាពដី ចំណែក​ឃុំ/សង្កាត់​ ដែល​ជា​លំនៅ​របស់​ម្ចាស់ដី គឺ​ជា​អ្នក​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​ម្ចាស់ដី។ បន្ទាប់​ពី​បាន​ ទទួល​ការ​បញ្ជាក់​ពី​​ពី​មេឃុំ ឬ​ចៅសង្កាត់​រួចរាល់​ហើយ ដំណាក់​កាល​បន្ទាប់​មកទៀត គឺ​​សុំ​ទៅ​សាលា​​ស្រុក/ខ័ណ្ឌ ដែលដីតាំងនៅ ដើម្បី​​​​ចាត់ចែង​ឲ្យ​មន្រ្តី​សុរិយោដី​ស្រុក​ចុះ​​វាស់វែង​កំណត់​​ព្រំដី។ នៅ​ក្នុង​ការវាស់វែង​នេះ ម្ចាស់ដី គឺ​ជា​ចង្អុលបង្ហាញ​អំពី​ព្រំដី ចំណែក​មន្រ្តី​សុរិយោដី គ្រាន់តែ​ជា​អ្នក​វាស់​ប៉ុណ្ណោះ។ បន្ទាប់​ពី​បាន​វាស់​វែង​ហើយ​ មន្រ្តី​សុរិយោដី​ស្រុក​នឹង​រៀបចំ​គូស​ប្លង់​ក្បាលដី។ គួរ​បញ្ជាក់ថា នៅ​ក្នុង​ការ​កសាង​ប្លង់​សុរិយោដី​នេះ សាលា​ស្រុក​ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ ដើម្បី​ទុក​ឱកាស​ឲ្យ​បុគ្គល​ពាក់ព័ន្ធ​ធ្វើ​ការតវ៉ា។ នៅមុនពេលចុះវាស់វែង ក៏​មាន​ការ​ជូនដំណឹង​ជាសាធារណៈ (១៤ថ្ងៃ​មុន​ពេលចុះវាស់)។ នៅក្រោយ​​ពេល​គូសប្លង់​សុរិយោដី​រួចហើយ ក៏​មាន​ការ​ផ្សព្វផ្សាយ​ជាសាធារណៈ​ជាថ្មី​ម្តង់​ទៀត ​អំពី​ប្លង់​ដី និង​អត្តសញ្ញាណ​ម្ចាស់ដី។ ៣០​ថ្ងៃ​ក្រោយ​ការ​ប្រកាស​ផ្សាយនេះ ប្រសិន​បើ​គ្មាន​ការ​តវ៉ា​ណាមួយ​ទេនោះ អាជ្ញាធរ​ស្រុក/ខ័ណ្ឌ នឹង​​បញ្ជូន​សំណុំរឿង​ទៅ​ឲ្យ​អាជ្ញាធរ​សុរិយោដី​ថ្នាក់ខេត្ត/ក្រុង ​ជា​អ្នកពិនិត្យ​សម្រេច​ជា​ចុងក្រោយ ក្នុង​ការ​ចេញ​ប័ណ្ណ​ជូន​ដល់​ម្ចាស់សាម៉ី ដែល​ជា​អ្នក​សុំ៕ ប្រភព៖ វិទ្យុបារាំង
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ