ក្រម​រដ្ឋប្បវេណី៖ អំពី​របៀប​បែងចែក​កេរមរតក

ដោយ
បុគ្គលម្នាក់ៗ គឺ​ជា​ម្ចាស់​​ ដែល​មាន​សិទ្ធិផ្តាច់មុខ​ ទៅលើ​ទ្រព្យសម្បត្តិ​ដែល​ខ្លួនមាន។ ទោះបី​ជាក្រោយ​ពី​​ស្លាប់ទៅ ក៏​គេមិន​អាច​ដកហូត​ទ្រព្យសម្បត្តិ​នេះ​បានដែរ។ ទ្រព្យសម្បត្តិ​ ដែល​ជា​កេរមរតក​របស់​បុគ្គល​ដែល​ស្លាប់ (មតកជន) គឺ​ត្រូវ​ផ្ទេរទៅឲ្យ​សាច់ញាតិ​របស់​គាត់​ដែលនៅរស់។ ក៏ប៉ុន្តែ ការផ្ទេរមរតក​នេះ​ត្រូវ​គោរពទៅតាម​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ច្បាប់។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ ស្តីពី​របៀប​បែងចែក​កេរមរតក ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី​ខ្មែរ ឆ្នាំ​២០០៧។

សំណួរ-នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ទទួលមរណភាព តើ​ទ្រព្យសម្បត្តិ ដែល​ជា​កេរមរតក​របស់​គាត់​ត្រូវ​បែងចែក​ដោយ​របៀបណា?
 
ចម្លើយ-ការបែងចែក​កេរមរតក គឺ​ម𒆙ាន​ចែង​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី ឆ្នាំ​២០០៧ ចាប់ពី​មាត្រា ១១៤៥ រហូតដល់ មាត្រា ១៣០៤ (សន្♔តតិកម្ម)។

ការ​ផ្ទេរ​កេរមរតក ត្រូវ​​ធ្វើ​ទៅតាមឆន្ទៈ​របស់​​​មតកជន (ជន​ដែល​ស្លាប់ ហើយ​ដែល​ជា​ម្ចាស់​កេរមរតក) ប្រសិន​បើ​គាត់​មាន​ទុក​បណ្តាំ។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាម​មាន​បណ្តាំ ឬ​សន្តតិកម្ម​តាម​មតកសាសន៍។ ក្នុងករណី​គ្មាន​បណ្តាំ​ ការផ្ទេរមរតក គឺ​ត្រូវ​ធ្វើ​ឡើង​ទៅតាម​ការកំណត់​ដោយ​​បទប្បញ្ញត្តិ ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី។ គេ​ឲ្យ​ឈ្មោះ​ថា សន្តតិកម្ម​តាមច្បាប់ (មាត្រា ១១៤៥)។

សំណួរ-នៅក្នុង​បណ្តាំ តើ​ម្ចាស់ទ្រព្យ​មាន​សិទ្ធិ​បែងចែកកេរមរតក​របស់​គាត់​​យ៉ាងម៉េច​ក៏​បាន ឬ​ក៏យ៉ាងណា?
 
ចម្លើយ-មតកជន មានសិទ្ធិ​ធ្វើ​ការបែងចែក​🅘កេរមរតក​របស់​គាត់​យ៉ាងម៉េច​ក៏បាន​ដែរ ក៏ប៉ុន្តែ ត្រូវ​គោរព​លក្ខខណ្ឌ​មួយ ដែល​ចែង​ក្នុង​ច្បាប់ គឺ “ភាគបម្រុង”។ ច្បាប់​កំណត់​ថា មរតក​មួយ​ផ្នែក​ ត្រូវ​បម្រ🍸ុង​ទុក​ឲ្យ​សន្តតិជន (ជន​ដែល​ត្រូវ​ទទួល​កេរមរតក)​ តាម​ច្បាប់​កំណត់។

អ្នក​មាន​សិទ្ធិ​លើ​ភាគបម្រុង គឺ​​កូន​ ឬ ឪពុកម្តាយ ឬ​ជីដូនជីតា និង​សហព័ទ្ធ​របស់​មតកជន (មាត្រា ១២៣០)។ ចំណែក​នៃ​ភាគបម្រុង​ត្រូវ​​កំណត់​ដូចខាងក្រោម៖

ក្នុងករណី​ដែល​មាន​សន្តតិជន ដែល​ជា​ឪពុកម្តាយ ឬ​ជីដូន ជីតា​ប៉ុណ្ណោះ (មិនមាន​កូន និង​មិនមាន​សហព័ទ្ធ) ភាគបម្រុង​ គឺ​ត្រូវមាន ១ភាគ៣ នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។
ក្នុងករណី​ដែល​​មាន​សន្តតិជន​ជា​កូន ឬ​ជា​សហព័ទ្ធ ភាគបម្រុង​ ត្រូវ🍃មាន​ពាក់កណ្តាល នៃ​ទ្រព្យសម្បត្តិ​របស់​មតកជន។

ភាគបម្រុង ត្រូវ​យក​ទៅ​បែងចែក​ជាចំណែក​ស្មើៗគ្នា​ឲ្យ​សន្តតិជន​ដែល​មាន​សិទ្ធិ​ទទួល​ ភាគបម្រុង​ ដែល​ច្បាប់​កំណត់​ក្នុង​មាត្រា​ខាងលើ។ កេរមរតក ដែល​នៅសេសសល់​ពី​ ភាគបម្រុង ទើប​មតកជន​អាច​យក​ទៅ​បែងចែក​តាមចិត្ត​ចង់​បាន។ ក្នុងករណី​ដែល​គ្មាន​​សន្តតិជន​ដែល​ត្រូវ​មាន​សិទ្ធិ​ទទួល​ភាគបម្រុង​ទេ មតកជន​​អាច​ចាត់ចែង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទាំងអស់ ទៅតាម​បណ្តាំ​បាន ដោយ​មិន​ត្រូវ​ទុក​​​ភាគបម្រុង​នោះទេ។
 
សំណួរ-ក្នុងករណី​មិនមាន​បណ្តាំ​ តើ​​​ច្បាប់​កំណត់​ដូចម្តេច​ខ្លះ អំពី​ការបែងចែក​កេរមរតក​?
 
ចម្លើយ-ក្នុងករណី​គ្មាន​បណ្តាំមរតក ច្បាប់​កំណត់​ថា កេរមរតក​ត្រូវ​ចែក​​​ទៅ​ឲ្យ​សន្ត𒉰🌠តិជន ដែល​មាន ៣លំដាប់ ៖

ប្រសិន​បើ​មតកជន​មាន​កូន មរតក​ត្រូវ​​បាន​ទៅ​កូន។ បើសិនជា​​មាន​កូន​ណាមួយ​ស្លាប់ ចំណែក​មរតក​​​នោះ ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​​កូន​នោះ (ចៅ​របស់​មតកជន) ដែល​គេ​ឲ្យ​ឈ្មោះថា សន្តតិកម្ម​ជំនួស។ ប្រសិនបើ​មតកជន​មិនមាន​កូនសោះ (ចំណុចនេះ​ខុសពីមានកូន​ ​តែ​កូន​ស្លាប់) កេរមរតក​ត្រូវ​បាន​ទៅ​ឪពុកម្តាយ។ ប្រសិន​បើ​គ្មាន​ទាំងកូន ហើយ​ឪពុកម្តាយ​ក៏​ស្លាប់​អស់ទៀត កេរមរតក​ត្រូវបាន​ទៅ​បងប្អូនបង្កើត។ ចំពោះ​សហព័ទ្ធ (ប្តី ឬប្រពន្ធ) របស់​មតកជនវិញ គឺ​ជា​សន្តតិជន “អចិន្រ្តៃយ៍” មានន័យថា ទោះជាស្ថិត​ក្នុង​លំដាប់ណាមួយ ក្នុង​លំដាប់​សន្តតិជន​ទាំង៣​ខាងលើ ក៏សហព័ទ្ធ​ត្រូវមាន​ចំណែក​ក្នុង​ការទទួល​កេរមរតកដែរ។ ក្នុងករណី​សន្តតិជន​ជាកូន សហព័ទ្ធត្រូវ​ទទួល​បាន​ចំណែក​ស្មើគ្នា​ជាមួយ​នឹង​កូននីមួយៗ។ ក្នុងករណី​មតកជន​គ្មានកូន ហើយ​មរតក​ត្រូវ​ផ្ទេរ​ទៅ​សន្តតិជន​ជា​ឪពុកម្តាយ ទ្រព្យសម្បត្តិ​ត្រូវ​ចែក​ជា​បី​ចំណែក​ស្មើគ្នា ដោយ​១ចំណែកបាន​ទៅ​ឪពុក ១ចំណែក​បានទៅម្តាយ និង​ចំណែក​ទី៣​បាន​ទៅ​សហព័ទ្ធ។ ប្រសិនបើ​មានតែ​ឪពុក ឬមានតែម្តាយ​នៅរស់ សហព័ទ្ធ​ត្រូវបាន​ទ្រព្យ​ពាក់កណ្តាល ហើយ​ពាក់កណ្តាល​ទៀត​បានទៅ​ឪពុក ឬម្តាយ ដែល​នៅរស់នោះ។

ក្នុងករណី​មតកជន​គ្នាន​កូន គ្មាន​ឪពុកម្តាយ​នៅរស់ ហើយ​មរតក​ត្រូវ​ធ្លាក់​ទៅ​បងប្អូនបង្កើត ទ្រព្យសម្បត្តិ​ពាក់កណ្តាល​ត្រូវ​បាន​ទៅ​សហព័ទ្ធ ហើយ​នៅសល់​ពាក់កណ្តាល​ទៀត​ត្រូវយក​ទៅ​ចែក​ជា​ចំណែក​ស្មើៗ​គ្នា​ឲ្យ​ទៅ​ បងប្អូន​បង្កើត​នោះ។
 
សំណួរ-តើ​កូនសុំ មាន​សិទ្ធិ​ទទួល​កេរមរតក​ដែរឬទេ?
 
ចម្លើយ-កូនសុំ​ក៏​មា🦂ន​សិទ្ធិ​ទទួល​កេរមរតក​ដូចជា​កូន​បង្កើតដែរ។ ម្យ៉ាងទៀត ទាំងកូនបង្កើត និង​ទាំងកូនសុំ ត្រូវ​មាន​ចំ🌌ណែក​ស្មើៗ​គ្នា (មាត្រា ១១៥៦)។

សំណួរ-ក្នុងករណី​​​កូន ដែល​ត្រូវ​ទទួល​មរតក​ ស្លាប់​ទៅ ហើយ​ត្រូវ​ចែក​បន្ត​ទៅ​ឲ្យ​ចៅ តើ​ចំណែក​​មរតក​ត្រូវ​ចែក​ដូចម្តេច?
 
ចម្លើយ-នេះ គឺ​ជា​ករណី​សន្តតិកម្ម​ជំនួស។ ចំណែក​មរតក​មិន​ត្រូវ​​យក​ទៅ​គិត​ជា​ចំណ💜ែក​ស្មើៗ​គ្នា​​ឲ្យ​ចៅ​របស់​មតកជន​ តែម្តងនោះទេ។ គេ​ត្រូវ​គិត​ជា​ពីរ​ដំណាក់។ ទីមួយ ត្រូវ​បែងចែក​​​​ជា​ចំណែក​ស្មើៗ​គ្នា​ទៅ​ឲ្យ​កូនៗ​ជាមុនសិន។ បន្ទាប់​មក ទើប​គេ​យក​ចំណែក​​របស់​កូន​​ដែល​ស្លាប់ ទៅចែក​បន្ត​​ជាចំណែកស្មើៗ​គ្នា​ ឲ្យ​ទៅ​កូនៗ​​គាត់​បន្តទៀត៕

បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន ន🦹ិងអ𝔍ត្តសញ្ញាណកម្ម

បានផ្សាយ​ក្នុង បណ្ណាល័យច្បាប់ | បញ្ចេញមតិ

ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

បានផ្សាយ​ក្នុង 789 bet:បណ្ណាល័យច្បាប់ | បញ្ចេញមតិ

ក្រមបរិស្ថាន​និងធនធានធម្មជាតិ

បានផ្សាយ​ក្នុង បណ្ណាល័យច្បាប់ | បញ្ចេញមតិ

តើ​សញ្ជាត🎃ិ​ខ្មែរ​ត្រ🌌ូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?

ដោយ យោងតាម​​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង នៅ​ក្នុង​ករណី ៣ ធំៗ៖
 • ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត
 • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍
 • ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ (សញ្ជាតូបនីយកម្ម)

សញ្ជាតិខ្មែរ​ពី​កំណើត
 
ច្បាប់​ខ្មែរ​ ក៏ដូចជា ច្បាប់​នៅ​តាម​ប្រទេស​ភាគច្រើន​ផ្សេងទៀត នៅលើ​ពិភពលោក ជាពិសេស ប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ Romano-Germanique ​ការ​កំណត់​សញ្ជាតិខ្មែរ​ពី​កំណើត គឺត្រូវ​យក​សិទ្ធិ​ដែល​ជាប់​នឹង​ខ្សែ​លោហិត​ជាធំ។ មានន័យថា កូន​ដែល​កើត​ពី​ឪពុក ឬ​ម្តាយ​មាន​សញ្ជាតិខ្មែរ ត្រូវ​ទទួល꧟បាន​សញ្ជាតិខ្មែរ​ពី​កំណើត ទោះបី​ជា​ក🧸ើត​នៅ​ទីណាក៏ដោយ (កើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក៏ដោយ ឬ​ក៏​កើត​នៅ​បរទេស​ក៏ដោយ)។

គួរបញ្ជាក់បន្ថែម​ថា មិនចាំបាច់​ទាល់តែ​ទាំង​សងខាង (ទាំងឪពុក ទាំងម្តាយ) ​មាន​សញ្ជាតិខ្មែរ​ ទើប​កូន​មានសិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើតទេ។ ឲ្យតែមាន​ម្ខាងណាមួយ​មាន​សញ្ជាតិខ្មែរ (ឪពុក​បរទេស ម្តាយខ្មែរ ឬ​ឪពុក​ខ្មែរ ម្តាយបរទេស) ក៏​កូន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ។ ម្យ៉ាងទៀត កូនឥតខាន់ស្លា (កូនដែល​កើត​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ស្របច្បាប់) ដែល​ម្តាយ ឬ​ឪពុក​មាន​សញ្ជាតិខ្មែរ ក៏​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​ពី​កំណើត​បានដែរ ឲ្យតែ​ឪពុក ឬ​ម្តាយ ដែល​មាន​សញ្ជាតិខ្មែរ ទទួលស្គាល់​កូន​នេះ​ថា​ជា​កូន​របស់​ខ្លួន។

ឧទាហរណ៍៖ កូនកើត​ក្រៅ​ចំណងអាពាហ៍ពិពាហ៍ ពី​ម្តាយ​ជា​ជនបរទេស ហើយ​ឪពុក​មាន​សញ្ជាតិខ្មែរ។ បើសិន​ជា​ឪពុក​ដែល​មាន​សញ្ជាតិខ្មែរ​នេះ ទទួលស្គាល់​តាមផ្លូវច្បាប់​ថា កូន​នេះ គឺ​ជា​កូន​របស់​ខ្លួន កូននេះ​ត្រូវ​មាន​សិទ្ធិ​ទទួលបាន​សញ្ជាតិខ្មែរ​ពី​កំណើត។ ផ្ទុយទៅវិញ បើ​មាន​តែ​ម្តាយ ដែល​ទទួលស្គាល់​កូន ចំណែក​ឪពុក​មិនទទួលស្គាល់​ កូន​នេះ​មិន​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ ព្រោះ​ម្តាយ​​​មិនមាន​សញ្ជាតិខ្មែរ។
 
ក្នុងករណី​កូន​ ដែល​​ឪពុក​ម្តាយ​មិន​ទទួលស្គាល់ ប៉ុន្តែ តុ♔លាការ​ចេញ​សាលក្រម​កំណត់​ថា កូននេះ​ពិតជា​♏កើត​ពី​ឪពុក ឬ​ម្តាយ​ ដែល​មាន​សញ្ជាតិខ្មែរ កូននេះ​ក៏​ត្រូវ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ដែរ។

និយាយ​ពី​កូន​បរទេស ដែល​កើតនៅលើទឹកដី​កម្ពុជា​វិញ។ ច្បាប់ខ្មែរ​មិនដូច​ជា​ច្បាប់​ នៅ​ប្រទេស​មួយចំនួន ដូចជា អាមេរិក កាណាដា ឬ​ក៏​អូស្រ្តាលី​ទេ។ កូន​ ដែល​កើត​នៅលើទឹកដី​ខ្មែរ ក៏ប៉ុន្តែ មាន​ទាំងឪពុក និង​ទាំងម្តាយ​ជា​ជនបរទេស មិន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ លើកលែងតែ​ឪពុក​និងម្តាយ​ជា​ជនបរទេស​នោះ កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ហើយ​រស់​នៅ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ទើប​កូនរបស់​គាត់​​អាច​ទទួល​សញ្ជាតិ​ខ្មែរ​ពី​កំណើតបាន។

សរុបមកវិញ កូន​ដែល​កើត​​នៅលើទឹកដី​កម្ពុជា ពី​ឪពុក​ម្តាយ​ជា​ជនបរទេស ហើយ​ឪពុកម្តាយ​បរទេស​នេះ មិនបាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ កូននេះ មិន​អាច​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​បានទេ។ ក៏ប៉ុន្តែ បើ​សិន​ជា​កូន​នេះ​កើតមក ធំដឹងក្តី បន្ត​​រស់នៅ​ស្របច្បាប់​ក្នុង​ប្រទេស​កម្ពុជា ហើយ​​ក្រោយមក មាន​កូន​​កើតនៅ​ក្នុង​ប្រទេស​កម្ពុជា កូន​របស់​គាត់ ដែល​ជា​កូនបរទេស​ជំនាន់ទី២​នេះ ត្រូវ​មាន​សិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត។
 
សញ្ជាតិខ្មែរ​តាមអាពាហ៍ពិពាហ៍
 
ស្រ្តី ឬ​បុរស​បរទេស ដែល​យក​ប្តី ឬ​ប្រពន្ធ​ខ្មែរ ដោយ​បាន​រៀបអាពាហ៍ពិពាហ៍​ត្រឹមត្រូវ​តាម​ច🍷្បាប់ អាច​ទាមទារ​សញ្ជាតិខ្មែរ​បាន លុះ🔴ត្រាតែ​ប្តីប្រពន្ធ​ទាំងពីរ​រស់នៅ​ជាមួយ​គ្នា រយៈពេល​យ៉ាងតិច ៣ឆ្នាំ ក្រោយពេល​ចុះសំបុត្រ​អាពាហ៍ពិពាហ៍។

ការផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនបរទេស ដែល​រៀបការជាមួយ​ជនជាតិខ្មែរ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។

សញ្ជាតូបនីយកម្ម (ការសុំចូលសញ្ជាតិខ្មែរ)
 
ក្រៅពី​ការទទួលបាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​តាម​រយៈ​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ជនជាតិខ្♐មែរ ជនបរទេស​អាច​ទទួល​បាន​សញ្ជាតិខ្មែរ​តាមរយៈសញ្ជាតូបនីយកម្ម (ការសុំសញ្ជាតិខ្មែរ)។

ដើម្បីទទួលបាន​សញ្ជាតិ​ខ្មែរ តាម​សញ្ជាតូបនីយកម្ម​នេះ ជនបរទេស​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយចំនួន​ជាចាំបាច់៖
 • ត្រូវមាន​លិខិត​បញ្ជាក់ថា ជននោះ​មាន​ទីលំនៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា, ​បាន​ស្នាក់​នៅ​​ជាប់ជា​ប្រចាំ​ដោយស្របច្បាប់​​ ក្នុងរយៈពេល​យ៉ាងតិច ៧ឆ្នាំ ហើយ​កំពុង​បន្ត​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ពេល​ដាក់ពាក្យសុំ​សញ្ជាតិ។
 • ត្រូវមាន​លិខិត​បញ្ជាក់ថា​ជននោះ​មាន​គំនិត​មារយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេឃុំ ឬ​ចៅសង្កាត់ នៃ​ទីលំនៅ​របស់​ខ្លួន
 • ត្រូវមាន​លិខិត​ថ្កោលទោស ដែល​បញ្ជាក់ថា ពុំដែល​មាន​ទោស​ពី​បទព្រហ្មទណ្ឌ​ណាមួយ
 • ត្រូវ​ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្រ្ត​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​បាន​ដោយ​សុខដុម ព្រមទាំង​ទទួលយក​នូវ​ទំនៀមទម្លាប់ និង​ប្រពៃណីល្អ​របស់​ខ្មែរ
 • ត្រូវមាន​បញ្ហា និង​កាយសម្បទា​ល្អ ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំជា​បន្ទុក​ដល់​ជាតិ។
លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ខាងលើនេះ គឺ​ជា​លក្ខខណ្ឌ​ទូទៅ ដែល​អាច​មាន​ករណី​លើកលែង​មួយចំនួន ជាពិសេស ទាក់ទង​នឹង​រយៈពេល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជនបរទេស ដែលកើត​ក្នុង​ប្រទេស​កម្ពុជា លក្ខខណ្ឌ​តម្រូវ​ឲ្យ​​​ស្នាក់នៅ​ជាប់ៗ​គ្នា ក្នុង​ប្រទេស​កម្ពុជា ចំនួន ៧ឆ្នាំ ​ត្រូវ​កាត់បន្ថយ​ឲ្យ​មក​នៅ​ត្រឹម ៣ឆ្នាំវិញ។ ដូចដែលបាន​លើកឡើង​ខាងលើ​រួចហើយ​ថា ជនបរទេស ដែល​កើត​នៅ​ក្នុង​ទឹកដី​កម្ពុជា​មិនមាន​សិទ្ធិ​ទទួល​សញ្ជាតិខ្មែរ​ពី​កំណើត​ ទេ។ ក៏ប៉ុន្តែ បើសិន​ជា​គាត់​ចង់​បាន​សញ្ជាតិខ្មែរ គាត់​អាច​ដាក់ពាក្យ​សុំ​សញ្ជាតូបនីយកម្ម​បាន ដោយ​ច្បាប់​ដាក់លក្ខខណ្ឌ​ធូរ​ជាង​ជនបរទេស ដែល​មិន​កើត​ក្នុង​ប្រទេស​កម្ពុជា។ ចំពោះ​ជនបរទេស​ណា ដែល​បាន​ធ្វើការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ទឹកប្រាក់​ចាប់ពី ១ពាន់ ២រយ ៥០លាន​រៀល​ឡើងទៅ (ប្រហែល​ជា​ជាង ៣០ម៉ឺន​ដុល្លារ) ដែល​ជា​គម្រោង​វិនិយោគ​ជាក់ស្តែង ទទួលបាន​ការ​អនុញ្ញាត​ត្រឹមត្រូវ​តាម​ច្បាប់ ក៏ប៉ុន្តែ មិនមាន​លិខិត​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ លក្ខខណ្ឌ​ស្នាក់នៅ​ជាប់គ្នា​ក្នុង​ប្រទេស​កម្ពុជា ក៏​ត្រូវ​កាត់​បន្ថយ ពី ៧ឆ្នាំ មក​ ៣ឆ្នាំ​វិញ​ ដូច​ករណី​ជនបរទេស​កើតក្នុង​ប្រទេស​កម្ពុជា​ដែរ។ បើ​សិន​ជា​​ការវិនិយោគនេះ​​ធ្វើឡើង ក្នុង​ទំហំទឹកប្រាក់​ដូចគ្នា ក៏ប៉ុន្តែ ​មាន​លិខិត​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លក្ខខណ្ឌ​ទាក់ទង​នឹង​រយៈពេល​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​លើកលែង​ ទាំងស្រុង​តែម្តង។ មានន័យថា ទោះបី​ជនបរទេស​នោះ ទើប​នឹង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ ១ឆ្នាំ កន្លះ​ឆ្នាំ ឬ​១ខែ ក៏​អាច​ដាក់ពាក្យ​សុំ​សញ្ជាតិខ្មែរ​បានដែរ។ ដូចគ្នា​ដែរ​ចំពោះ​ជនបរទេស​ណា ដែល​បាន​ធ្វើ​អំណោយ​ជា​លុយ​ដល់​ថវិកា​ជាតិ ចាប់​ពី ១ពាន់​លាន​រៀល​ឡើង​ទៅ (ប្រហែល​ជា ២៥ម៉ឺន​ដុល្លារ) សម្រាប់​ជា​ផលប្រយោជន៍​ដល់​ការ​ស្តារ និង​កសាង​សេដ្ឋកិច្ច​របស់​កម្ពុជា។ ឬ​ជនបរទេស​ណា ដែល​បាន​បង្ហាញ​នូវ​ភស្តុតាង​បញ្ជាក់ថា ខ្លួន​បាន​ផ្តល់​គុណសម្បត្តិ​ពិសេស ឬ​ថ្វីដៃ​ពិសេស​អ្វីមួយ ដែល​ជា​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា។ ក៏ប៉ុន្តែ បើទោះជាក្នុង​ករណី​ណាមួយ​ក៏ដោយ ច្បាប់​ស្តីពី​សញ្ជាតិ​ចែងថា ការ​សុំសញ្ជាតិ​តាមរយៈសញ្ជាតូបនីយកម្ម មិនមែន​ជា​សិទ្ធិ​របស់​អ្នក​សុំ​ទេ។ ប៉ុន្តែ វា​ជា​ការ​អនុគ្រោះ​របស់​​កម្ពុជា។ ដូច្នេះ បើទោះបី​ជា​អ្នក​សុំ​បាន​បំពេញ​គ្រប់លក្ខខណ្ឌ​ ដែល​កំណត់​ដោយ​ច្បាប់​ក៏ដោយ ក៏​ពាក្យសុំ​នេះ​អាច​ត្រូវ​បដិសេធ​ចោល​បាន​ដែរ ហើយ​ការ​បដិសេធ​ពាក្យ​សុំ​សញ្ជាតូបនីយកម្ម​នេះ អាច​ធ្វើ​ឡើង ទៅតាម​អំណាច​ឆន្ទានុសិទ្ធិ​ មានន័យថា កម្ពុជា​មិនចាំបាច់​ត្រូវ​បកស្រាយ​ពន្យល់​ថា ហេតុអ្វី​បាន​ជា​ខ្លួន​បដិសេធពាក្យសុំ​សញ្ជាតិនេះ​ទេ។ ការផ្តល់​សញ្ជាតិខ្មែរ តាម​សញ្ជាតូបនីយកម្ម ក៏​ដូចជា ការ​ផ្តល់​សញ្ជាតិ​តាម​រយៈ​អាពាហ៍ពិពាហ៍​ដែរ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​ព្រះរាជក្រឹត្យ មានន័យថា ត្រូវ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ៕
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | 789 bet:បញ្ចេញមតិ

គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​មិន​ទាន់​មាន​ក្នុង​ប្រ♐ពន្ធ័​យុត្តិធម៌​កម្ពុជា​

ចំណាត់​ការ​របស់​តុលាការ​សាលាឧទ្ធរណ៍​ចំពោះ​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​និង​ករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា គឺ​ជា​សំណុំ​រឿង​ពីរ​ដែល​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​យ៉ាង​ល្អ​អំពី​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា។ ករណី​នេះ​ជា​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​ការ​មិន​គោរព​គោលការណ៍​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​នៅ​ក្នុង​អំណាច​តុលាការ។ ទោះបីជា​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ​បាន​ប្តេជ្ញា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​យ៉ាងណាក៏ដោយ ក៏​គេ​មិន​ទាន់​សង្កេត​ឃើញ​មាន​ការ​ប្រែប្រួល​ធំ​ដុំ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ឡើយ​ទេ។

ស្តង់ដា​ពីរ​នៅក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​នៅតែ​បង្ហាញ​ច្បាស់​ដដែល​រហូតមកទល់​ពេលនេះ។ មាន​សំណុំរឿង​ច្រើនណាស់​ដែល​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ក្នុងនោះ​សំណុំរឿង​ពីរ​អាច​ឆ្លុះបញ្ចាំង​បាន​យ៉ាង​ល្អ​និង​យ៉ាង​ងាយស្រួល​បំផុត​អំពី​អត្ថិភាព​នៃ​ស្តង់ដារ​ពីរ​ក្នុង​ប្រព័ន្ធយុត្តិធម៌​កម្ពុជា។

សំណុំរឿង​ទី១គឺ​ករណី​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ជនជាប់ចោទ​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស និង​សំណុំរឿង​ទី​២ គឺ​ករណី​ស្ត្រី​បឹងកក់​អ្នកស្រី​យ៉ោ​ម បុប្ផា ជនជាប់ចោទ​ក្នុង​ការបង្ក​របួសស្នាម​ទៅលើ​អ្នករត់ម៉ូតូឌុប។ ដោយ​មិនចាំបាច់​ចូល​ជ្រៅ​ទៅក្នុង​អង្គហេតុ ហើយ​គ្រាន់តែ​ពិនិត្យមើល​សេចក្តីសម្រេច​របស់​តុលាការ គេ​អាច​មើលឃើញ​យ៉ាងច្បាស់​អំពី​យុត្តិធម៌​ខុសគ្នា​ក្នុង​ប្រព័ន្ធតុលាការ​តែមួយ។

លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែល​ជាប់​ចោទថា​បាន​បាញ់​កម្មការិនី៣នាក់​ឲ្យ​រងរបួស​នៅក្នុង​បាតុកម្ម​មួយ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១២ ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ១៨ ខែ។ ចំណែក​អ្នកស្រី យ៉ោ​ម បុប្ផា ដែល​ជាប់ចោទ​ពីបទ​បង្ក​របួសស្នាម​ទៅលើ​អ្នករត់ម៉ូតូឌុប​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ៣ឆ្នាំ តែ​ក្រោយមក​សាលាឧទ្ធរណ៍​បាន​បន្ថយ​មក​នៅត្រឹម២ឆ្នាំ​វិញ។ ស្ត្រី​រស់ក្នុង​សហគមន៍​ក្រីក្រ​រូបនេះ​ត្រូវបាន​តុលា​ការចាប់​ដាក់ពន្ធនាគា​រ​ខណៈដែល​លោក ឈូក បណ្ឌិត ជា​មន្ត្រី​មានអំណាច និង​ខ្នងបង្អែក​កំពុងមាន​សេរីភាព​រហូតមក។

ឧទាហរណ៍​បែបនេះ​ក៏​មិនមែនជា​រឿង​កម្រ​នឹង​ឃើញ​នោះដែរ។ មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​បាន​កើតមាន​ប្រហាក់ប្រហែលគ្នា​និង​បានធ្វើ​ឲ្យ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ក្លាយជា​បង្អែក​របស់​អ្នកមាន​ប្រាក់​និង​មានអំណាច​តែ​វា​ជា​សម្ពាធ​សង្កត់​ទៅលើ​អ្នកក្រីក្រ​គ្មាន​ទីពឹង។

ជាការ​ពិតណាស់ យុត្តិធម៌​សង្គម​គឺជា​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​មនុស្ស​គ្រប់គ្នា​មិន​ថា អ្នកមាន អ្នកក្រ អ្នកតូច​ឬ​អ្នកធំ​ឡើយ។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​គឺជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​គេ​ត្រូវគោរព​យ៉ាង​ម៉ឺងម៉ាត់​បំផុត ពោលគឺ​អ្នកប្រព្រឹត្ត​ខុសត្រូវ​ទទួលទោស​ដូចគ្នា​ដោយ​គ្មាន​លើកលែង។ តុលាការ​គឺជា​ស្ថាប័ន​ស្នូល​ក្នុងការ​រក្សា​គោលការណ៍​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់។

នៅពេលដែល​តុលាការ​មិនអាច​បំពេញ​តួនាទី​នេះ​បានល្អ អយុត្តិធម៌​សង្គម​នឹង​កើតមានឡើង ហើយ​វា​នឹង​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌​កាន់តែច្រើនឡើង។ មិន​ត្រឹមតែ​អ្នករងគ្រោះ​ដោយផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ អ្នក​ស្រឡាញ់​យុត្តិធម៌​ទាំងឡាយ​ក៏​ចូលរួម​ឈឺឆ្អាល​ក្នុង​រឿងនេះ​ដែរ។ ដូច្នេះហើយ​បានជា​បន្តិចម្តងៗ កំហឹង​នឹង​ពូតផ្តុំ​គ្នា​ប្រៀបបាន​នឹង​កំទេច​ភ្លើងតូចៗផ្តុំគ្នា​ក្លាយជា​អគ្គិភ័យ​បាន​យ៉ាង​ដូច្នេះ​ដែរ។ ទីបំផុត ផលវិបាក​បាន​ធ្លាក់​ទៅលើ​រដ្ឋាភិបាល។

ការដាក់ចេញ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​តាំងពី​ច្រើន​ឆ្នាំ​មកហើយ​បាន​សបញ្ជាក់​ឲ្យ​ឃើញ​ពី​ការយល់ដឹង​របស់​រដ្ឋា​ភិ​បាល​អំពី​គ្រោះថ្នាក់​នេះ។ ប៉ុន្តែ ដំណើរការ​ដ៏​យឺតយ៉ាវ​នៃ​កំណែទម្រង់​នេះ​មិនអាច​បញ្ចៀស​ផល​អាក្រក់​ទៅលើ​រដ្ឋាភិបាល​បានឡើយ។ លទ្ធផល​បោះឆ្នោត​ចុងក្រោយ​នេះ ពិត​ជាមាន​ចំណែក​សំខាន់​ណាស់​ចេញពី​ប្រព័ន្ធយុត្តិធម៌។

ដូច្នេះ ការអនុវត្ត​មិនបាន​នូវ​គោលការណ៍​ស្មើភាព​គ្នា​នៅ​ចំពោះមុខ​ច្បាប់​នៅតែ​ជា​បញ្ហា​ធំធេង​មួយ​នៅឡើយ​ក្នុង​ប្រព​ន្ធ័​យុត្តិធម៌​កម្ពុជា។ ជាទូទៅ ស្តង់ដា​ពីរ​ខុសគ្នា​នៅតែ​បង្ហាញឡើង​យ៉ាងច្បាស់។ អ្នកមាន​ប្រាក់ និង​មានអំណាច​ឬ​មាន​ខ្នងបង្អែក​ច្រើនតែ​មានសំណាង​ជាង​អ្នកក្រីក្រ​គ្មាន​ទីពឹង​នៅក្នុង​ប្រព​ន្ធ័​យុត្តិធម៌។ ប្រហែលជា​មកពី​អំណោយផល​នេះហើយ​បានជា មកដល់​សម័យនេះ​ទៅហើយ នៅតែមាន​មន្ត្រី​សាធារណៈ​ដែលមាន​តួនាទី​ខ្ពង់ខ្ពស់​ហ៊ាន​ដក​កាំភ្លើង​ពី​ចង្កេះ​បាញ់ប្រហារ​ទៅលើ​ហ្វូងមនុស្ស​ដោយ​គ្មាន​ញញើត​ច្បាប់​អ្វី​បន្តិច​សោះ។ មូលហេតុ​គឺ​បណ្តាលមកពី​ពួកគេ​គិតថា អំណាច និង​ទឹកប្រាក់​អាចជួយ​ឲ្យ​ខ្លួន​រួច​ផុតពី​សំណាញ់​ច្បាប់​បាន។

ប៉ុន្តែ សូម​កុំភ្លេចថា ការអនុវត្ត​ស្តង់ដារ​ពីរ​នៅក្នុង​ប្រព​ន្ធ័​យុត្តិធម៌​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​កំណែទម្រង់​ប្រព​ន្ធ័​យុត្តិធម៌​របស់​រដ្ឋាភិបាល​ដំណើរការ​ទៅមុខ​មិន​រួច​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​របស់​ប្រទេសជាតិ​ទាំងមូល​ទៀតផង។ ដូច្នេះ តើ​គេ​គួរ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នេះ​កើត⛦មាន​តទៅទៀត​ដែរឬទេ? នេះ​ជា​សំណួរ​ដែល​រដ្🥀ឋាភិបាល និង​ជាពិសេស​មន្ត្រី​តុលា​ការគួរ​ពិចារណា​ជាបន្ទាន់៕

ប្រភព៖ វិទ្យុបារាំង
បានផ្សាយ​ក្នុង 789 bet:វិភាគទានច្បាប់ | 789 bet:បញ្ចេញមតិ

789 bet:តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

រូបភាពដោយ

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​ន🎉េះ ជា​សំណួរ-ចម🐽្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។

សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

ចម្លើយ-សិទ្ធិ📖​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។

ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។
 
សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា?

ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច🌄​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រ⛦ហ្មទណ្ឌផង។

យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖
 • ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។
 • ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។
 • ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖ ប្រសិន​បើ​ការ​ថតរូប ឬ​ការ​ផ្សព្វផ្សាយ​រូបភាពនេះ បាន​បង្ក​ការខូតខាត​ណាមួយ​ ម្ចាស់​រូប​អាច​ទាមទារ​សំណង​ខូតខាត​​ពី​អ្នក​ប្រព្រឹត្ត​ល្មើស​បាន។ សិទ្ធិ​ទាមទារ​សំណង​ខូតខាត​នេះ អាច​អនុវត្ត​ព្រមគ្នា​ជាមួយ​សិទ្ធិ​ទីពីរ​ខាងលើ មានន័យថា ម្ចាស់រូប​អាច​ទាមទារ​ឲ្យ​​បញ្ឈប់​ការ​ចុះផ្សាយ​រូបភាព​ផង ហើយ​អាច​ទាមទារ​ឲ្យ​សង​ការ​ខូតខាត​ផង។

ក្នុង​ពេល​ជាមួយ​គ្នា អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល ក៏​អាច​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ​​​ដែរ។ នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ត្រង់​មាត្រា ៣០២ មានចែងថា
អំពើ​ថតរូបភាព​នៃ​បុគ្គល​នៅក្នុង​ទីកន្លែង​ឯកជន​ ដោយ​គ្មាន​ការព្រមព្រៀង​ពីបុគ្គលនេះ​ទេ​ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ពី ១ខែ ទៅ ១ឆ្នាំ និង​ពិន័យ​ជាប្រាក់ ពី​១សែន ទៅ ២លាន​រៀល លើកលែង​តែ​ក្នុង​ករណី​ដែល​ច្បាប់​អនុញ្ញាត”។
 
សំណួរ-ដូច្នេះ មានន័យថា រាល់ពេល​ដែល​ចង់​ថតរូប​អ្នកណា​ម្នាក់ គឺ​ដាច់ខាត​ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​សាមី​ខ្លួន​ជាមុន​ជានិច្ច​ ឬយ៉ាងណា?

ចម្លើយ-ជាគោលការណ៍ គឺ​ត្រូវ​តែ​​​មានការព្រមព្រៀង​ពី​ម្ចាស់​រូប​ជាមុនសិន ទាំង​ការ​ថតរូប និង​ការ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ ព្រោះ​ថា ការព្រមព្រៀង​ឲ្យ​ថត មិនមែន​មានន័យ​ថា ឲ្យ​យក​រូបថត​🌊នេះ​ទៅ​ផ្សព្វផ្សាយ​ទេ។

ការព្រមព្រៀង​​ឲ្យ​ថត ឬ​ឲ្យ​ចុះផ្សាយ​រូបថត អាច​ជា​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់ (ម្ចាស់រូប​ប្រាប់​អ្នក​ថត​ថា ខ្លួន​អនុញ្ញាត​ឲ្យថតរូប ឬ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ) ឬ​ដោយ​តុណ្ហី (ម្ចាស់​រូប​ដឹង​ដែរ​ថា គេថត តែ​មិន​ជំទាស់ ឬ​ដឹង​ដែរ​ថា គេ​យក​រូប​ទៅ​ចុះផ្សាយ​តែ​មិន​ជំទាស់ គឺ​មានន័យ​ស្មើ​នឹង​យល់ព្រម​ឲ្យ​គេ​ថតរូប ឬ​ឲ្យ​គេ​យក​រូបថត​ទៅ​ចុះផ្សាយ)។ ក៏ប៉ុន្តែ អ្នកថតគួរតែស្វែងរកការព្រមព្រៀង​​ឲ្យ​បាន​ជាក់ច្បាស់​​ពី​ម្ចាស់​រូប ប្រសើរ​ជាង​ការព្រមព្រៀង​ដោយ​តុណ្ហី ជាពិសេស បើ​ចង់​យក​រូបថត​គេ​ទៅ​ផ្សព្វផ្សាយ ពីព្រោះថា បើ​ ​គ្មាន​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់​ជាមុន​ទេ​ ម្ចាស់រូប​មិនត្រឹមតែ​​​អាច​ទាមទារ​ឲ្យ​ដករូប​នេះ​ចេញវិញ​ទេ ប៉ុន្តែ ថែម​ទាំង​អាច​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង។

សំណួរ-តើការថតរូបភាព​​ក្រុម​មនុស្ស​កកកុញ ត្រូវ​តែ​សុំ​ការអនុញ្ញាត​ពី​ម្ចាស់​រូប​គ្រប់ៗ​គ្នា​ឬ​យ៉ាងណា?

ចម្លើយ-​​ការ​ថតរូប​ ឬ​ចុះផ្សាយ​រូបថត​ក្រុមមនុស្ស​ មិន​ចាំបាច់​មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូប​នោះទេ ប្រសិន​បើ​ក្នុង​រូប​ថត​នេះ គេ​មិន​អាច​មើល​ដឹង​ថា​ជា​រូប​របស់​អ្នក​ណា​ច្បាស់លាស់​ទេ។
តាមការពិត ទោះបី​ថត​រូប​មនុស្ស​​ច្រើន​គ្នា​ជាក្រុម​ក៏ដោយ​ ឬ​ថត​​មនុស្ស​ម្នាក់​ឯង​ក៏ដោយ ឲ្យ​តែ​មនុស្ស​ក្នុង​រូបថត គេ​មិន​អាច​មើល​ស្គាល់​​ទេ គឺ​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​​ខាង​រូបភាព​ទេ។ ដូច្នេះ គេ​មិនចាំបាច់​​សុំ​ការព្រមព្រៀង​ពី​ម្ចាស់រូបទេ។
 
សំណួរ-ការថត ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​រដ្ឋាភិបាល ក្នុង​ទំព័រសារព័ត៌មាន​ ដោយ​គ្មាន​ការអនុញ្ញាត តើ​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​ដែរ​ឬទេ?

ចម្លើយ-ការថតរូប ឬ​ចុះផ្សាយ​រូបថត របស់​មន្រ្តី​ដែល​កាន់​មុខងារ​សាធារណៈ មិនមែន​ជា​ការ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នោះទេ ប្រសិន​បើ​រូបថត​នោះ ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ផលប្រយោជន៍​សា🌞ធារណៈ។ បុគ្គល​ដែល​កាន់មុខងារ​សាធារណៈ (ដូចជា រដ្ឋមន្រ្តី ប្រធាន​ស្ថាប័ន​សាធារណៈ ឬ​​​មន្រ្តី​នាំពាក្យ​ស្ថាប័ន​សាធារណៈ ជាដើម) សុទ្ធ​តែ​បាន​​​ដឹង​ខ្លួន​ជាមុន​ថា ខ្លួន​អាច​ត្រូវ​គេ​ថតរូប និង​ចុះផ្សាយ​រូបថត ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ។ ដូច្នេះ គេ​សន្មត់​ជាទូទៅ​ថា បុគ្គល​សាធារណៈទាំងនោះ បាន​ព្រមព្រៀង​​ជាមុន ឲ្យ​គេ​ថតរូប និង​ចុះផ្សាយ​រូបថតរបស់​ខ្លួន។ ប៉ុន្តែ រូបថតនោះ​អាច​ប្រើ​បាន តែ​ក្នុង​គោលដៅ​ផលប្រយោជន៍​សាធារៈ​ប៉ុណ្ណោះ𝕴 មិនអាច​ប្រើ​ក្នុងគោលដៅ​​បម្រើ​ផលប្រយោជន៍​ឯកជន ឬ​គោលដៅ​ពាណិជ្ជកម្ម​បានទេ៕

 ប្រភព៖ វិទ្យុបារាំង
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

ច្ប𒁃ាប់​ការងារ៖ អំពី​ការ​បញ្ឈប់​ការងារ​កម្មករ​និយោជ🌞ិត

រូបភាពការបញ្ឈប់ការងារ​កម្មករ​និយោជិត បើ​និយាយ​តាមផ្លូ💦វច្បាប់ គឺ​ជា​ការ​រំលាយ​កិច្ចសន្យា​ការងារ​ជា​ឯកតោ​ភាគី ធ្វើឡើង​ដោយ​ភាគី​និយោជក។ លក្ខខណ្ឌ នៃ​ការ​រំលាយ​កិច្ចសន្យា​ការងារ​នេះ មាន​ចែង​នៅ​ក្នុង​ច្បាប់ការងារ​ខ្មែរ ឆ្នាំ​១៩៩៧។

តើ​ក្នុង​លក្ខខណ្ឌ​អ្វី​ខ្លះ ដែល​​និយោជក​អាច​បញ្ឈប់​ការងារកម្មករ​និយោជិតបាន?

ចំពោះ​ករណី​​​រំលាយ​កិច្ចសន្យា​​ជា​ឯកតោ​ភាគី ធ្វើ​ឡើង​ដោយ​ភាគី​និយោជក ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​និយោជិត គេ​ត្រូវ​មើល​ថា តើ​កិច្ចសន្យា​នេះ ជា​កិច្ចសន្យា​មាន​កំណត់​ថិរវេលា ឬ​មិន​កំណត់​ថិរវេលា? ចំពោះ​ករណី​កិច្ចសន្យា​មាន​កំណត់​ថិរវេលា (មានន័យថា នៅ​ពេល​ចុះកិច្ចសន្យា​ការងារ និយោជក និង​និយោជិត បាន​ព្រមព្រៀង​គ្នា​ជាមុន​ថា កិច្ចសន្យានេះ​ គឺ​ធ្វើ​ឡើង សម្រាប់​រយៈពេល​កំណត់​ណាមួយ​) និយោជក​​អាច​បញ្ឈប់​ការងារ​របស់​និយោជិតនៅមុន​ពេល​កំណត់​បាន​តែ​ក្នុងករណី​​ ពីរ​ប៉ុណ្ណោះ គឺ​ករណី​និយោជិត​មាន​កំហុស​ធ្ងន់ និង​ករណី​ប្រធានស័ក្តិ។
 • ករណី​​និយោជិត​មាន​កំហុស​ធ្ងន់៖ ដូចជា លួច ឬ​គៃ​បំបាត់​សហគ្រាស, ផ្តល់​សញ្ញាប័ត្រ​ក្លែងក្លាយ​ពេល​សុំចូល​ធ្វើការ, រំលោភលើ​ការណ៍​សម្ងាត់​ខាង​វិជ្ជាជីវៈ, ជេរប្រមាថ ឬ​ប្រព្រឹត្ត​អំពើ​ហិង្សាទៅលើ​អ្នក​ធ្វើការ​ជាមួយគ្នា ឬ​ទៅលើ​និយោជក, ឬ​ធ្វើ​បាតុកម្ម​នយោបាយ នៅ​ក្នុង​សហគ្រាស ។ល។ (មាត្រា ៨៣ នៃ​ច្បាប់ការងារ)
 • ករណី​ប្រធាន​ស័ក្តិ៖ ដូចជា សហគ្រាស​ត្រូវ​បិទទ្វារ​ទៅតាម​បទបញ្ជា​របស់​អាជ្ញាធរ ឬ​ដោយសារ​មាន​គ្រោះមហន្តរាយ​ធម្មជាតិ ។ល។ (មាត្រា ៨៥)

ក្រៅ​ពី​ករណី​ពីរនេះ និយោជក​មិន​អាច​បញ្ឈប់ការងារ​និយោជិត​មុន​ពេល​កំណត់​បានទេ គឺ​ត្រូវ​តែ​ចាំ​ឲ្យ​កិច្ចសន្យា​ត្រូវ​ផុត​រលត់​ជាធម្មតា នៅ​ពេល​ដល់​កាលកំណត់។
 
ចុះ​បើ​សិន​ជា​ខាង​និយោជិត​ជា​អ្នក​សុំ​ឈប់​ នៅ​មុន​ពេល​ដល់​កាល​កំណត់ តើ​អាច​ឈប់​បាន​ដែរ​ទេ?
 
និយោជិត​អាច​សុំឈប់​បាន ប្រសិន​បើ​​មាន​ការព្រមព្រៀង​ខាង​និយោជក ដែល​ត្រូវ​ចូល​ក្នុង​​​ករណី🐻​រំលាយ​កិច្ចសន្យា​ទៅតាម​ការ​ព្រមព្រៀង​ពី​ គូភាគី​ទាំង​សងខាង។ ក្នុងករណីនេះ ច្បាប់ការងារ​ខ្មែរ ចែងកំណត់ថា ការព្រមព្រៀង​រំលាយ​កិច្ចសន្យា​មុន​កាល​កំណត់​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ជា​លាយលក្ខណ៍​អក្សរ ​ចុះហត្ថលេខា​ដោយ​ភាគី​ទាំងពីរ នៅ​ចំពោះ​មុខ​អធិការការងារ (មាត្រា ៧៣)។

ប្រសិនបើ​ភាគី​និយោជក​មិន​យល់ព្រម​ទេ និយោជិត​មិន​អាច​ឈប់​បានទេ លើកលែង​តែ​ក្នុងករណី​​ប្រធានស័ក្តិ (ដូច​ដែល​រៀបរាប់​ខាងលើ) ឬ​មាន​កំហុស​ធ្ងន់​របស់​និយោជក។ កំហុសធ្ងន់​របស់​និយោជក មាន​ដូចជា​ការ​មិន​ព្រមបើក​ប្រាក់ឈ្នួល, ឬ​បើក​យឺត​ច្រើនលើក​ច្រើន​សា, ជេរប្រមាថ ឬ​ប្រើ​អំពើ​ហិង្សា​ទៅលើ​និយោជិត, ឬ​ក៏​មិន​បាន​ប្រតិបត្តិ​វិធានការ​សន្តិសុខ និង​អនាម័យ​សម្រាប់​និយោជិត ទៅតាម​បទប្បញ្ញត្តិ​ជា​ធរមាន ។ល។ (មាត្រា ៨៣-ក)។ ដូច្នេះ បើ​និយាយ​សរុប​ជារួម​មកវិញ ​កិច្ចសន្យាការងារ​ដែល​មាន​កំណត់​ថិរវេលា អាចត្រូវ​​រំលាយ​មុន​កាលកំណត់​បាន លុះត្រា​តែ​មាន​កំហុស​ធ្ងន់ពី​​ខាង​ភាគីណាមួយ ឬ​ក្នុង​​ករណី​ប្រធានស័ក្តិ ​ឬ​មាន​ការព្រមព្រៀង​ពី​ភាគី​ទាំងសងខាង។ ក្រៅពី​ករណី​ទាំងនេះ ប្រសិនបើ​និយោជក​ជា​អ្នក​រំលាយ​កិច្ចសន្យា​ជា​ឯកតោ​ភាគី (មានន័យថា គាត់​បញ្ឈប់​ការងារ​បុគ្គលិក​មុនពេល​កំណត់​នៃ​កិច្ចសន្យា) និយោជិត​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​និយោជកបាន។ ច្បាប់​ការងារ​ចែងថា សំណង​ជំងឺ​ចិត្ត​នេះ​ត្រូវ​មាន​ចំនួន​យ៉ាងតិច​ស្មើ​នឹង​ប្រាក់ឈ្នួល ដែល​និយោជិត​ត្រូវ​ទទួលបាន​រហូតដល់​ពេល​ចប់​កិច្ចសន្យា។ បើ​សិន​ជា​និយោជិត​ជា​អ្នក​លាឈប់​មុន​កាលកំណត់​វិញ (ដោយ​គ្មាន​ការយល់ព្រម​ពី​និយោជក ដោយ​គ្មាន​ចូល​ក្នុង​ករណី​មាន​កំហុសធ្ងន់​ ឬ​ប្រធានស័ក្តិ) គឺ​ខាង​និយោជក​​ដែល​ ​មាន​សិទ្ធិ​ទាមទារ​សំណងជំងឺ​ចិត្ត​ ដើម្បី​ជួសជុល​រាល់​ការ​ខូចខាត ដែល​​បង្កឡើង​ដោយ​នយោជិត ដែលលាឈប់​នេះ។

ចុះចំពោះ​កិច្ចសន្យា​ដែលមាន​ថិរវេលា​មិន​កំណត់​វិញ តើ​​ក្នុង​លក្ខខណ្ឌ​ណាខ្លះ ដែល​សហគ្រាស-និយោជក អាច​បញ្ឈប់​ការងារ​កម្មករ​និយោជិត​បាន​?
 
ក្នុងករណី​កិច្ចសន្យា​មាន​ថិរវេលា​មិនកំណត់ សហគ្រាស-និយោ♋ជក​អាច​បញ្ឈប់បុគ្គលិក​បាន ដោយ​ត្រូវ​គោរព​តាម​​លក្ខខណ្ឌ​បី​៖

 1. ត្រូវតែ​មាន​ “ហេតុផលសមរម្យ”

ច្បាប់ការងារ​ ត្រង់មាត្រា ៧៤ ចែងថា “គ្មានការបញ្ឈប់​ណាមួយ​អាច​ធ្វើ​ ទៅបាន​ដោយ​គ្មាន​ហេតុផល​សមរម្យ ទាក់ទង​នឹង​សម្បទា ឬ​ចរិយា​នៃ​កម្មករ​និយោជិត យោលទៅលើ​ភាព​ចាំបាច់​នៃ​ដំណើររបស់​សហគ្រាស របស់​គ្រឹះស្ថាន ឬ​របស់​ក្រុមឡើយ”។  ដូច្នេះ “សម្បទា ឬ​ចរិយា” របស់​កម្មករនិយោជិត ដែល​ និយោជក អាច​លើកយꦍក​មក​ធ្វើ​ជាហេតុផល ក្នុងការ​បញ្ឈប់​ការងារ​បាន គឺ​ទាល់តែ​មាន​ជាប់ទាក់ទង​នឹង​ដំណើរការ​រប𝓀ស់​សហគ្រាស។ បញ្ហា​ផ្ទាល់ខ្លួន ជា​លក្ខណៈ​ឯកជន ដែល​មិន​ពាក់ព័ន្ធ​នឹង​ដំណើរការ​របស់​សហគ្រាស (​កម្មករនិយោជិត​​អត់ចេះគួរសម អត់​ចេះយកចិត្ត អែបអប លើកដៃលើកជើង​ចៅហ្វាយនាយ) មិន​អាច​ជា​ហេតុផល ក្នុងការ​​បញ្ឈប់ការងារ​កម្មករ​និយោជិត​​បានទេ!

ត្រង់កន្លែងនេះ ច្បាប់​ចែង​ក្នុង​គោលដៅ​​​ការពារ​​ផលប្រយោជន៍​កម្មករ​និយោជិត ដើម្បី​កុំ​ឲ្យ​និយោជក​ចេះតែ​អាច​បញ្ឈប់​ការងារ​អ្នកណា​ក៏​បាន​ស្រេច​នឹង​ ចិត្ត ដោយគ្មាន​​ហេតុផល​សមរម្យ។
 1. ត្រូវ​ឲ្យដំណឹង​ជាមុន​ជាលាយលក្ខណ៍អក្សរទៅ​កម្មករនិយោជិត អំពី​ការ​បញ្ឈប់ការងារ
រយៈពេល​នៃ​ការ​ជូនដំណឹង​នេះ គឺ​វា​អាស្រ័យ​ទៅលើ​អតីតភាព​របស់​កម្មករនិយោជិត ក្នុង​សហគ្រាស (មាត្រា ៧៥)។
  • អតីតភាពការងារ (រយៈពេល​ដែល​កម្មករ​និយោជិត​​ធ្វើការ​ជាប់​ក្នុង​សហគ្រាស) ​តិច​ជាង ៦ខែ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ៧ថ្ងៃ
  • ​អតីតភាពការងារ​​លើសពី ៦ខែ ប៉ុន្តែ តិច​ជាង ២ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១៥ថ្ងៃ
  • អតីតភាព​ការងារពី២ឆ្នាំ ទៅ៥ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ១ខែ
  • អតីតភាពការងារពី៥ឆ្នាំ ទៅ ១០ឆ្នាំ ត្រូវ​ជូនដំណឹង​មុន យ៉ាងតិច ២ខែ
  • អតីតភាពការងារ​លើស​ពី​១០ឆ្នាំ ត្រូវ​ជូន​ដំណឹងមុន យ៉ាងតិច ៣ខែ
ច្បាប់​ការងារ​​ក៏​បាន​កំណត់​ដែរថា នៅ​ក្នុង​រយៈពេល​ឲ្យដំណឹងមុននេះ កម្មករនិយោជិត​ ដែល​ត្រូវ​បញ្ឈប់ពីការងារ មាន​សិទ្ធិ​ឈប់សម្រាក​ពី​ការងារ ២ថ្ងៃ ក្នុងមួយ​សប្តាហ៍ ដើម្បី​ស្វែងរក​ការងារ​ថ្មី។ ការ​ឈប់សម្រាក ២ថ្ងៃនេះ គឺ​ត្រូវ​ទទួលបាន​ប្រាក់ឈ្នួល​ពេញ​ជាធម្មតា។
 1. និយោជក​ត្រូវ​ផ្តល់​ទៅ​ឲ្យ​កម្មករនិយោជិត នូវ​ប្រាក់បំណាច​បណ្តេញចេញ​ពីការងារ
ប្រាក់បំណាច់​បណ្តេញចេញ​នេះ ក៏​ត្រូវ​គិត​ទៅតាម​អតីតភាពការងារ​របស់​និយោជិត​ដែរ (របៀប​គណនា​ប្រាក់បំណាច់បណ្តេញចេញនេះ មាន​ចែង​ក្នុង​មាត្រា ៨៩) ៖
  • ស្មើនឹង​ប្រាក់ឈ្នួល (បូកនឹង​ប្រាក់បន្ទាប់​បន្សំផ្សេងទៀត) រយៈពេល ៧ថ្ងៃ ចំពោះ​កម្មករនិយោជិត​ ដែល​មាន​អតីតភាពការងារ​ក្នុង​សហគ្រាស ចាប់ពី ៦ខែ ដល់ ១ឆ្នាំ។
  • អតីតភាពការងារ​ចាប់ពី ១ឆ្នាំ​ឡើងទៅ ប្រាក់បំណាច់ត្រូវ​គណនាស្មើនឹង ប្រាក់ឈ្នួល និង​ប្រាក់​បន្ទាប់បន្សំ ១៥ថ្ងៃ ក្នុង ១ឆ្នាំ​ការងារ ដោយ​ធ្វើម៉េច បូកបញ្ចូល​គ្នា​ទៅ ប្រាក់​បំណាច់​បណ្តេញចេញ​នេះ មិន​ត្រូវ​ឲ្យ​លើស​ពី ៦ខែ​ប្រាក់ឈ្នួល។
ប៉ុន្តែ បើសិន​ជាការបញ្ឈប់ការងារ​នេះ ធ្វើឡើង​ដោយសារ​តែ​ករណី​ប្រធានស័ក្តិ ឬ​ក៏​ដោយសារ​តែ​កម្មករនិយោជិត​មាន​កំហុស​ធ្ងន់ ​​និយោជក​​​មិន​ចាំបាច់​ជូនដំណឹង​ជាមុនទេ ហើយ​ក៏​មិនមាន​កាតព្វកិច្ច​ត្រូវ​បើក​​ប្រាក់បំណាច់​បណ្តេញចេញ​ដែរ៕ ដោយ សេង ឌីណា @RFI
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , | 1 មតិ

ឆ្លើយ​នឹង​សំណួរ​⛄អ្នកស្តាប់​ជុំវិញ​កិច្ចសន្យា​ជួល​អចលនវត្ថុ

រូបភាពសំណួរ​ទី១-ជាទូទៅ អ្នកជួល​តែងតែ​កក់​លុយ​មួយចំនួន​ទៅ​​ម្ចាស់​អចលនវត្ថុ នៅពេល​ចាប់ផ្តើម​កិច្ចសន្យា​ជួល។ បើ​សិន​ជា​កិច្ចសន្យា​នេះ គឺ​ជា​កិច្ចសន្យា​ជួល​ដោយ​មាន​កំណត់​ពេល ហើយ​ភាគី​​អ្នកជួល​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​មុន​​កាល​កំណត់​ ដោយ​ជូន​ដំណឹង​ដល់​ម្ចាស់​វត្ថុ ទៅតាម​ពេល​កំណត់​ដោយ​ច្បាប់ តើ​អ្នកជួល​​អាច​ទទួល​លុយ​កក់​នេះ​មក​វិញ​បាន​ដែរ​ឬទេ?

ចំពោះ​ការ​បញ្ចប់​កិច្ចសន្យា​ជួល​មុន​កាល​កំណត់​នេះ ច្បាប់​​ចែង​តែ​លក្ខខណ្ឌ​ពីរ​ប៉ុណ្ណោះ (មាត្រា ៦១៦ នៃ​ក្រមរដ្ឋប្បវេណី) ៖
 • ភាគីម្ខាង (អ្នកជួល ឬ​ក៏​ម្ចាស់​វត្ថុ) អាច​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​មុន​ផុត​កំណត់​​បាន ប្រសិនបើ​នៅ​ពេល​ចុះ​កិច្ចសន្យា គូភាគី​បាន​កំណត់​ជាមុន​ថា​រក្សា​ទុក​សិទ្ធិ​បញ្ចប់​កិច្ចសន្យាមុន​កាល​ កំណត់។
 • ហើយ​ការ​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​នេះ​ត្រូវ​មាន​ការ​ជូន​ដំណឹង​ទៅ​ ភាគី​ម្ខាង​ទៀត យ៉ាងតិច ៣ខែ (សម្រាប់​ផ្ទះ ឬ​អគារ​ផ្សេងទៀត) និង យ៉ាងតិច ១ឆ្នាំ សម្រាប់​ដីធ្លី។
បើមើល​ទៅលើ​​អ្វី​ដែល​មាន​ចែង​ក្នុង​មាត្រា​នេះ យើង​អាច​សន្និដ្ឋាន​បានថា ឲ្យ​តែ​គូភាគី​បាន​រក្សា​សិទ្ធិបញ្ចប់​កិច្ចសន្យា​មុនកាលកំណត់ ហើយ​ការ​ស្នើសុំ​បញ្ចប់​កិច្ចសន្យា​បាន​ធ្វើឡើង​ដោយ​​​មាន​ការ​ជូន​ដំណឹង​ទៅ ​ភាគី​ម្ខាង​ទៀត ទៅតាម​ពេលវេលា​ដែល​កំណត់​ខាងលើនេះ អ្នក​ស្នើ​សុំ​បញ្ចប់​កិច្ចសន្យា​នេះ ​មិន​មាន​កាតព្វកិច្ច​ត្រូវ​បង់​ថ្លៃ​អ្វី​​បន្ថែម​ទៀតទេ។ ដូច្នេះ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ខាងលើ អ្នកជួល​​ត្រូវ​មាន​សិទ្ធិ​ទទួល​លុយ​កក់​មកវិញ​បាន។ ក៏ប៉ុន្តែ បើសិន​ជា​​អ្នកជួល​បាន​បង្ក​ការ​ខូចខាត​អ្វីមួយ​ទៅលើ​វត្ថុ​ជួល ម្ចាស់​វត្ថុ​អាច​កាត់​លុយ​កក់​នេះ​ទុក​​ជា​សំណង ទៅតាម​ទំហំ​នៃការខូចខាត​នេះ។ ទាក់ទង​នឹង​ការ​កាត់លុយ​កក់ ធ្វើ​ជា​សំណង​ខូចខាត​លើ​វត្ថុជួលនេះ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិវាទ ម្ចាស់​វត្ថុ និង​អ្នកជួល​គួរ​តែ​ទៅ​ពិនិត្យ​មើល​ស្ថានភាព​វត្ថុ​ទាំងអស់​គ្នា ដើម្បី​មើល​ឲ្យ​ឃើញ​ទាំងអស់​គ្នា​ថា តើ​វត្ថុ​នេះ មាន​ស្ថានភាពដើម​​យ៉ាងដូចម្តេច​ នៅ​​មុនពេល​​អ្នក​ជួល​ចូលប្រើប្រាស់ និង​អាស្រ័យផល? ​របាយការណ៍​​អំពី​ស្ថានភាព​វត្ថុជួល​នេះ គួរ​តែ​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ ដោយ​មាន​ចុះ​ហត្ថលេខា​ពី​​ភាគី​ទាំង​សងខាង។ ដល់​ពេល​បញ្ចប់​កិច្ចសន្យា​ជួល ភាគី​ទាំងពីរ​ត្រូវ​ទៅ​ពិនិត្យ​មើលស្ថានភាព​វត្ថុជួល​ម្តងទៀត ដើម្បី​ប្រៀបធៀប​មើល​ថា តើ​វត្ថុជួលនេះ​មាន​ការ​ខូចខាត​អ្វីខុស​ពី​ស្ថានភាព​ដើម​ដែរ​ឬទេ? បើ​សិន​ជា​មាន​ការ​ខូចខាត សួរថា តើ​ខូចខាត​ដោយ​សារ​អ្វី? បើជា​ការ​ខូចខាត​ដោយសារ​ការ​​ប្រើប្រាស់​ជា​ធម្មតា ឬ​ខូតខាត​​ទៅ​​តាមអាយុកាល​ជា​ធម្មតា​របស់​វត្ថុ​ជួល នេះ​មិន​រាប់​ថា​ជា​កំហុស​របស់​អ្នកជួលទេ។ ដូច្នេះ អ្នកជួល​ត្រូវ​មាន​សិទ្ធិ​ទទួល​លុយ​កក់​មកវិញ។ ផ្ទុយទៅវិញ បើ​វាជា​ការ​ខូតខាត​ដោយសារ​ទង្វើ​របស់​អ្នកជួល ឬ​ដោយសារ​តែ​អ្នក​ជួល​ប្រើប្រាស់​មិន​ស្រប​តាម​កិច្ចសន្យា ឬ​​ប្រើប្រាស់​ដោយ​មិន​បាន​ថែទាំ​ដិតដល់​ ទៅតាម​ករណីយកិច្ច​ជា​អ្នក​ជួល ក្នុងករណីនេះ អ្នកជួល​គឺ​ជា​អ្នក​​ត្រូវ​ទទួលខុសត្រូវ ហើយ​ម្ចាស់​វត្ថុ​អាច​កាត់​លុយ​កក់​ទុក ​ដើម្បី​ធ្វើ​ជា​សំណង (អាច​កាត់​ទុក​ទាំងអស់ ឬ​មួយ​ផ្នែក ទៅ​តាម​ទំហំ​នៃ​ការ​ខូតខាត)។

សំណួរទី២-ក្នុង​ពេល​ដែល​កិច្ចសន្យា​ជួល​ដោយ​មាន​ពេល​កំណត់ កំពុង​មាន​សុពលភាព​នៅឡើយ តើ​ភាគី​ម្ចាស់​អចលនវត្ថុ​​អាច​លក់ ឬ​ផ្ទេរសិទ្ធិ​លើ​អចលនវត្ថុ​នោះ ដោយ​មិន​ជូន​ដំណឹង​ជាមុន​ដល់​អ្នក​ជួល​បាន​ដែរ​ឬទេ?

ចំពោះរឿងនេះ យើងត្រូវ​បែងចែក​ជា​ពីរ​ករណី៖ ករណីទី១ ប្រសិន​បើ​ម្ចាស់​អចលនវត្ថុ​ចង់​លក់ ឬ​ផ្ទេរ​សិទ្ធិលើ​អចលនវត្ថុ ដោយ​មិន​​ចង់​ឲ្យ​មាន​ជាប់​កិច្ចសន្យា​ជួល​លើ​អចលនវត្ថុ​នេះ ផ្ទេរ​បន្ត​ទៅ​អ្នក​ទិញ​ទេ គាត់​ត្រូវ​សុំ​រំលាយ​កិច្ចសន្យា​នេះ​ជាមុនសិន។ ដើម្បី​អាច​រំលាយ​កិច្ចសន្យា​នេះ​មុន​កាល​កំណត់​បាន ម្ចាស់​អចលនវត្ថុ​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ​ទាំងពីរ​​ខាងលើ ពោល​គឺ៖
 • នៅ​ក្នុង​កិច្ចសន្យា​ ត្រូវ​មាន​ចែង​អំពី​ការ​រក្សា​សិទ្ធិ​បញ្ចប់​កិច្ចសន្យា​មុន​កាលកំណត់
 • ត្រូវ​ជូន​ដំណឹង​អំពី​ការ​បញ្ចប់​កិច្ចសន្យា​​នេះ ទៅ​ភាគី​អ្នកជួល យ៉ាងតិច ៣ខែ (សម្រាប់​អគារ) ឬ​យ៉ាងតិច ១ឆ្នាំ (សម្រាប់​ដីធ្លី)
ក្នុងករណីនេះ ម្ចាស់​វត្ថុ​អាច​ចុះហត្ថលេខា​លក់​ ឬ​ផ្ទេរ​សិទ្ធិ​ភ្លាមៗ​បាន ក៏ប៉ុន្តែ ត្រូវ​រង់ចាំ​រហូត​ទាល់តែ​ផុត​រយៈពេល​ខាងលើ​​នេះ ទើប​កិច្ចសន្យា​ជួល​ត្រូវ​បញ្ចប់ ហើយ​ម្ចាស់​វត្ថុ​​អាច​ផ្ទេរ​អចលនវត្ថុ​នេះ ទៅ​ឲ្យ​អ្នក​ទិញ​បាន។ ករណីទី២ ប្រសិនបើ​ម្ចាស់​អចលនវត្ថុ​ចង់​លក់ ឬ​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុជួល​ ដោយ​ផ្ទេរ​ទាំង​កិច្ចសន្យា​ជួល​ទៅ​ជាមួយ គាត់​មិន​ចាំបាច់​ជូនដំណឹង​ទៅ​អ្នក​ជួល​ក៏​បាន​ដែរ។ ក៏ប៉ុន្តែ គាត់​ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់​​​អំពី​កិច្ចសន្យា​ជួលនេះ ជាមួយ​អ្នកទិញ​ ឬ​អ្នក​ទទួល​សិទ្ធិបន្ត​ ពីព្រោះថា អ្នក​ទិញ ឬ​អ្នក​ទទួល​សិទ្ធិ​បន្ត​ពី​ម្ចាស់​អចលនវត្ថុ ត្រូវ​បន្ត​គោរព​កិច្ចសន្យា​ជួល​នេះ​​ក្នុង​លក្ខខណ្ឌ​ដដែល (ថ្លៃ​ឈ្នួល​ និង​រយៈពេល​ជួល​​ដដែល) ពោលគឺ អ្នក​ទិញ ឬ​អ្នក​ទទួល​សិទ្ធិ​បន្ត​នេះ ត្រូវ​ក្លាយ​ទៅជា​គូ​ភាគី​ក្នុង​កិច្ចសន្យា​ជួល៖​
 • គាត់​ត្រូវ​ជាប់​កាតព្វកិច្ច​ក្នុង​ឋានៈ​ជា​ភាគី​អ្នក​ឲ្យ​ជួល (ភាគី​ម្ចាស់​វត្ថុ)។ បើ​សិន​ជា​ត្រូវ​មាន​ការ​ជួសជុល​ ដែល​ជា​កាតព្វកិច្ច​របស់​ម្ចាស់​វត្ថុ គឺ​គាត់​ត្រូវ​ទទួល​បន្ទុក​ជួសជុល
 • គាត់​ត្រូវ​មាន​សិទ្ធិ​ជា​អ្នក​ទទួល​​​ថ្លៃឈ្នួល​ដែល​អ្នក​ជួល​​ត្រូវ​បង់
 • បើ​សិន​ជា​គាត់​ចង់​រំលាយ​កិច្ចសន្យា​ជួលនេះ គាត់​ត្រូវ​គោរព​ទៅតាម​លក្ខខណ្ឌ ដែល​ច្បាប់​​កំណត់ ដូចជា​ម្ចាស់​អចលនវត្ថុ​ពីមុន​ដែរ

សំណួរទី៣-​ចំពោះ​ភាគី​អ្នក​ជួលវិញ តើ​គាត់​អាច​ផ្ទេរ​សិទ្ធិជួល​ ឬ​ជួល​បន្ត​ទៅ​អ្នក​ដទៃ ដោយ​គ្មាន​ការ​យល់​ព្រមពី​ម្ចាស់​អចលនវត្ថុ​បាន​ដែរ​ឬទេ?

ចំពោះ​កិច្ចសន្យា​ជួល​ទូទៅ អ្នក​ជួល​មិន​អាច​ផ្ទេរ​សិទ្ធិ​ជួល ឬ​ជួល​បន្ត​​ទៅ​ឲ្យ​អ្នក​ដទៃ​បានទេ បើ​មិន​មានការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ​។ មានន័យថា ចង់​ជួល​បន្ត​ក៏​ត្រូវ​មាន​ការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ។ ចង់​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់ ឬ​អាស្រ័យផល​លើ​អចលនវត្ថុ​ជួល ក៏​ចាំបាច់​ត្រូវ​តែ​មាន​ការ​យល់ព្រម​ពី​ម្ចាស់​អចលនវត្ថុ។ បើ​មិន​ដូច្នោះ​ទេ ម្ចាស់​វត្ថុ​អាច​រំលាយ​កិច្ចសន្យា​ជួល​នេះ​ចោល​បាន។ លើកលែង​តែ​ក្នុងករណី​ជួល​អចិន្រ្តៃយ៍ ពោលគឺ​ កិច្ចសន្យា​ជួល​អចលនវត្ថុ​ ដែល​មាន​រយៈពេល​ចាប់ពី ១៥ឆ្នាំ​ឡើងទៅ (មាត្រា ២៤៤ ស្តីពីនិយមន័យ​នៃ​សិទ្ធិជួល​អចិន្រ្តៃយ៍)។ ក្នុងករណី​ជួល​អចិន្រ្តៃយ៍​ មាត្រា​ ២៥២​​ ចែង​​ផ្តល់​សិទ្ធិ​ឲ្យ​​អ្នកជួល​អាច​យក​អចលនវត្ថុ​ទៅ​ជួល​បន្ត​ក៏បាន ឬ​ក៏​ផ្ទេរ​សិទ្ធិ​​​ឲ្យ​អ្នក​ដទៃ​ប្រើប្រាស់ ឬ​អាស្រ័យ​ផល​លើ​អចលនវត្ថុ​នេះ ដោយ​ឥតយក​ថ្លៃ​ក៏បាន ដោយ​មិន​ចាំបាច់​ទៅ​សុំ​ការ​យល់ព្រម​ពី​ម្ចាស់​វត្ថុ​ជាមុន​ទេ៕ ដោយ សេង ឌីណា @RFI
បានផ្សាយ​ក្នុង 789 bet:ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ , , | បញ្ចេញមតិ

789 bet:សំណួរ-ចម្លើយ​ជ♒ុំវិញ​ការ​បង់ពន្ធ​លើ​អចលនទ្រព្យ

ពន្ធលើ​អចលនទ្រព្យ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ចាប់ផ្តើម​អនុវត្ត កាលពី​ឆ្នាំ​២០១១​កន្លងទៅ។ ពន្ធលើអចលនទ្រព្យ​ត្រូវបាន​បង្កើតឡើង ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​គ្រប់គ្រង​ឆ្នាំ​២០១០ (ច្បាប់​ចុះថ្ងៃ​ទី៩ ធ្នូ ២០០៩) ដើម្បី​ជាប្រយោជន៍​ដល់ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ (រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់)។ ខាងក្រោមនេះ គឺ​ជា​សំណួរ-ចម្លើយ​ជុំវិញ​ការ​​​គណនា​ប្រាក់ពន្ធ​អចលនទ្រព្យ។
សំណួរទី១-​តើ​អចលនទ្រព្យ​ប្រភេទណា​ខ្លះ​ ដែល​ត្រូវ​ជាប់ពន្ធ?
ជាគោលការណ៍ ពន្ធលើ​អចលនទ្រព្យ​មាន​វិសាលភាព នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ក៏ប៉ុន្តែ ជា​ជំហាន​ដំបូង ច្បាប់​កំណត់​យក​ពន្ធ​តែ​ទៅលើ​អចលនទ្រព្យ​ដែល​​​ស្ថិត​នៅ​ក្នុង​ភូមិសាស្រ្ត​រដ្ឋបាល​​​​រាជធានី​ភ្នំពេញ និង​ក្នុង​​ក្រុង​ នៃ​ខេត្ត​នានា​តែ​ប៉ុណ្ណោះ។ នេះមានន័យថា អចលនទ្រព្យ ដែល​នៅតាម​ភូមិ ឃុំ ស្រុក ដែល​នៅ​ក្រៅ​ក្រុង (ក្រៅ​ទីរួមខេត្ត) មិន​ទាន់​ត្រូវ​​ជាប់ពន្ធ​នៅឡើយទេ នៅពេលនេះ។​ ម្យ៉ាងទៀត អចលនទ្រព្យ ដែល​ត្រូវ​ជាប់​ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល (២ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក)។ អចលនទ្រព្យ​ គឺ​សំដៅ​លើ​ ដី ផ្ទះ អគារ និង​សំណង់​ផ្សេងៗ ដែល​សង់​ភ្ជាប់​នឹង​ដីនោះ (មាត្រា ១៣ ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ ឆ្នាំ​២០១០)។ ក៏ប៉ុន្តែ មាន​ប្រភេទ​អចលនទ្រព្យ​ខ្លះ ដែល​ច្បាប់​លើកលែង​មិន​ឲ្យ​ជាប់​ពន្ធ (មាត្រា ១៤ ច្បាប់​ហិរញ្ញវត្ថុ ២០១០) ដូចជា៖
 1. អចលនទ្រព្យ ដែល​ជា​ដីកសិកម្ម (ដូចជា ដី​ស្រែ ដី​ចម្ការ​ ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​ដីស្រែអំបិល ជាដើម)
 2. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋាភិបាល ឬ​របស់​ស្ថាប័ន​រដ្ឋាភិបាល
 3. អចលនទ្រព្យ ដែលជា​កម្មសិទ្ធិ​របស់​
  • ស្ថានទូត ឬ​ស្ថានកុងស៊ុល​បរទេស
  • អង្គការ​អន្តរជាតិ ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល
 4. អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរស​ធម៌ ហើយ​​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរស​ធម៌​សុទ្ធសាធ។ មិនត្រូវ​រាប់បញ្ចូល​ក្នុង​ករណី​លើកលែងពន្ធ​នេះ​ទេ (មានន័យថា ត្រូវ​ជាប់ពន្ធ​អចលនទ្រព្យ)៖
  • ​អចលនទ្រព្យ​ ដែល​​ជួល ឬ​ផ្តល់​ឲ្យ​ជា​បណ្តោះអាសន្ន ដើម្បី​ប្រើប្រាស់​ក្នុង​គោលដៅ​សាសនា ឬ​សប្បុរសធម៌។
  • អចលនទ្រព្យ ដែល​ជា​កម្មសិទ្ធិ​របស់​អង្គការ​សាសនា ឬ​អង្គការ​សប្បុរសធម៌ ក៏ប៉ុន្តែ ជួល ឬ​ផ្តល់​ទៅ​ឲ្យ​អ្នក​ផ្សេង ដើម្បី​ប្រើប្រាស់​ក្រៅពី​គោលដៅ​សាសនា និង​សប្បុរសធម៌។

សំណួរទី២-តើអ្នកណា​ជាអ្នក​ត្រូវ​ជាប់បន្ទុក​បង់ពន្ធ​អចលនទ្រព្យ? តើ​ត្រូវ​បង់​នៅពេលណា? នៅ​កន្លែងណា?

អ្នកដែល​ជាប់បន្ទុក​បង់ពន្ធ គឺ​​រូបវន្តបុគ្គល ឬ​នីតិបុគ្គល ដែល​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​ជា​​អ្នក​ដែល​កាន់កាប់​អចលនទ្រព្យ ឬ​អ្នក​ដែល​ទទួល​ប្រយោជន៍​ចុងក្រោយ​នៃ​អចលនទ្រព្យ (អ្នកទទួល​សិទ្ធិប្រើប្រាស់ សិទ្ធិ​អាស្រ័យផល សិទ្ធិចាត់ចែង និង​សិទ្ធិ​អាស្រ័យ​នៅ​ចុងក្រោយ​)។ ពន្ធអចលនទ្រព្យ​នេះ​ ត្រូវ​បង់​​នៅតាម​សាខា​ពន្ធដារ​ខេត្ត ឬ​សាខា​ពន្ធដារ​​ខណ្ឌ​ (នៅ​រាជធានី​ភ្នំពេញ) ដែល​អចលនទ្រព្យ​ ​ស្ថិតនៅ ឬបង់​តាម​ប្រព័ន្ធ​ធនាគារ។ ពន្ធ​នេះ​​ត្រូវ​បង់​យ៉ាងយឺត​​បំផុត ត្រឹមថ្ងៃ​ទី៣០ ខែកញ្ញា នៃ​ឆ្នាំ​ជាប់ពន្ធ។ អ្នកជាប់បន្ទុក​បង់ពន្ធ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ និង​​ធ្វើការ​គណនា​ប្រាក់ពន្ធ​ដោយ​ខ្លួនឯង។

សំណួរទី៣-តើ​ពន្ធលើ​អចលនទ្រព្យ​ត្រូវ​គណនា​យ៉ាងដូចម្តេច?

ពន្ធលើ​អចលនទ្រព្យ គឺ​ជា​ពន្ធ​ប្រចាំ​ឆ្នាំ (មួយ​ឆ្នាំ​បង់​ម្តង)។ អត្រាពន្ធ​ប្រចាំ​ឆ្នាំ គឺ ០,១%។ យោងតាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១ ​ការ​គណនា​ប្រាក់ពន្ធ​លើ​អចលនទ្រព្យ​ ត្រូវ​ធ្វើ​តាម​រូបមន្ត​ដូចខាងក្រោម៖
ប្រាក់ពន្ធ = (តម្លៃ​អចលនទ្រព្យ​សរុប x ៨០% – ១០០លាន​រៀល) x ០,១%

សំណួរទី៤-តើ​តម្លៃ​អចលនទ្រព្យ​ត្រូវ​កំណត់​ដូចម្តេច?

​​​​អនុគណៈកម្មការ​វាយតម្លៃអចលនទ្រព្យ គឺ​ជា​អ្នក​កំណត់​តម្លៃ​អចលនទ្រព្យ​ ដោយ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ។ សម្រាប់​ឆ្នាំ​២០១១ តារាង​តម្លៃ​អចលនទ្រព្យ​ ដែល​កំណត់​ដោយ​​អនុគណៈកម្មការវាយតម្លៃ​អចលនទ្រព្យ ​មាន​ភ្ជាប់​ជា​ឧបសម្ព័ន្ធ ​នៅក្នុង​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី៥ ឧសភា ២០១១។ ​តារាង​តម្លៃ​អចលនទ្រព្យ​នេះ​​​ត្រូវ​​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅតាម​សាលា​ឃុំ-សង្កាត់​ពាក់ព័ន្ធ ​​នៅតាម​សាខា​ពន្ធដារ​ខេត្ត ឬ​សាខា​ពន្ធដារ​ខណ្ឌ (នៅ​រាជធានី​ភ្នំពេញ)​ និង​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ()។ តម្លៃអចលនទ្រព្យ​ ត្រូវ​គិត​​​ជា​តម្លៃ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ ហើយ​អាច​​​ខុសគ្នា ​ទៅតាម​​​ប្រភេទ និង​​​ទីតាំង​របស់​អចលនទ្រព្យ (នៅ​ក្រុង នៅ​ខេត្ត នៅ​ជិតផ្សារ នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ជា​ផ្ទះ​ជាន់​ផ្ទាល់ដី ជាន់ទី១ ទី៣ ទី៤ ។ល។

ឧទាហរណ៍​អំពី​ការ​គណនា​ប្រាក់ពន្ធ​លើ​អចលនទ្រព្យ៖ ខ្ញុំ​មាន​ផ្ទះល្វែង ២ជាន់ ទទឹង ៤ម៉ែត្រ បណ្តោយ ២៥ម៉ែត្រ (ទំហំ ១០០​ម៉ែត្រ​ការ៉េ) សង់​នៅលើ​ដី ដែល​មាន​ទំហំ​ប💞៉ុន🔯​ផ្ទះ (ដើម្បី​ឲ្យ​ងាយយល់)។ ដី និង​ផ្ទះល្វែង​នេះ ស្ថិត​នៅ​មុខផ្សារ​ក្រចេះ ហើយ​ផ្ទះ​នេះ ជា​ផ្ទះចាស់ ​លើស​ពី ១០​ឆ្នាំ។ តើខ្ញុំ​ត្រូវ​បង់ពន្ធប៉ុន្មាន?

យោងតាម​​តារាង​តម្លៃ​អចលនទ្រព្យ ឆ្នាំ​២០១១ កំណត់​ដោយ​អនុគណៈកម្មការ​វាយតម្លៃ​អចលនទ្រព្យ៖
 • ដី នៅ​ជុំវិញ​ផ្សារក្រចេះ = ២៥០​ដុល្លារ ក្នុង​ ១ម៉ែត្រការ៉េ
 • ផ្ទះ​​ល្វែង​ជាន់ផ្ទាល់ដី = ១៧០​ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ
 • ផ្ទះជាន់ទី១ = ១១០​ដុល្លារ ក្នុង ១ម៉ែត្រ​ការ៉េ
តម្លៃ​អចលនទ្រព្យ​របស់​ខ្ញុំ គឺ​មាន៖
 • ដី ១០០ម៉ែត្រ​ការ៉េ x ២៥០​ដុល្លារ                       =២៥ ០០០​ដុល្លារ
 • ផ្ទះជាន់ផ្ទាល់ដី ១០០ម៉ែត្រ​ការ៉េ x ១៧០​ដុល្លារ  = ១៧ ០០០ដុល្លារ
 • ផ្ទះជាន់ទី១ ១០០ម៉ែត្រ​ការ៉េ x ១១០​ដុល្លារ         = ១១ ០០០ដុល្លារ

—————————————————
តម្លៃ​សរុប                           ​​                                         = ៥៣ ០០០ដុល្លារ ឬ​ ២១២​លាន​រៀល
(គិតតាម​អត្រាប្តូរប្រាក់ ១ដុល្លារ ៤០០០​រៀល​ ​ដែល​កំណត់​ដោយ​អគ្គនាយកដ្ឋានពន្ធដារ សម្រាប់​ឆ្នាំ​២០១១)

ពន្ធ​ដែល​ត្រូវបង់៖

(២១២លានរៀល x ៨០% -​ ១០០លានរៀល) x ០,១% = ៦៩ ៦០០​រៀល (១៧,៤ដុល្លារ)

សំណួរទី៥-អ្នកដែល​មាន​អចលនទ្រព្យ​ច្រើន តើត្រូវ​គណនា​ពន្ធ​សរុប​រួមគ្នា ឬ​ត្រូវ​ធ្វើ​ដាច់ដោយឡែក​ពី​គ្នា?

អ្នក​ដែល​មាន​អចលនទ្រព្យ​ជា​ដី ហើយ​មាន​ផ្ទះ អគារ ឬ​សំណង់ សង់​នៅលើ​ដី​នេះ គឺ​គេ​រាប់​ជា​អចលនទ្រព្យ​តែមួយ ហើយ​ត្រូវ​យក​​តម្លៃ​សរុប ទាំងដី ទាំង​សំណង់ ដើម្បី​​យក​ទៅ​គណនា​ប្រាក់​ពន្ធ។ អ្នក​ដែល​មាន​អចលនទ្រព្យ​ច្រើន​ដាច់ពីគ្នា គឺ​ត្រូវ​​ធ្វើ​លិខិត​ប្រកាស​ពន្ធ​​ គណនា​ប្រាក់ពន្ធ និង​បង់ពន្ធ ទៅលើ​អចលនទ្រព្យ នីមួយៗ​ដាច់ពីដោយឡែក​ពីគ្នា (ប្រការ ១០ នៃ​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច ចុះថ្ងៃទី១៩ កក្កដា ឆ្នាំ​២០១០)។

សំណួរទី៦-នៅពេល​ទៅចុះបញ្ជីពន្ធ​អចលនទ្រព្យ ម្ចាស់ទ្រព្យ​ត្រូវ​ភ្ជាប់​ជាមួយ​​ឯកសារ​អ្វីខ្លះ?

ឯកសារភ្ជាប់ នៅពេល​ចុះបញ្ជីពន្ធ​លើ​អចលនទ្រព្យ៖
 • អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ឬ​សំបុត្របញ្ជាក់​កំណើត ឬ​ក៏​លិខិត​ឆ្លងដែន (សម្រាប់​ជនបរទេស)
 • ​សៀវភៅគ្រួសារ ឬ​សៀវភៅស្នាក់នៅ ឬ​លិខិត​បញ្ជាក់​ទីលំនៅ
 • បណ្ណសម្គាល់​សិទ្ធិ ឬ​បណ្ណ​សម្គាល់​សិទ្ធិកាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រសម្គាល់​ម្ចាស់​អចលនវត្ថុ ចេញដោយ​រដ្ឋបាល​សុរិយោដី ឬក៏​ឯកសារ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ ដែល​បញ្ជាក់ដោយ​អាជ្ញាធរ​ឃុំ-សង្កាត់​ឡើងទៅ។
ដកស្រងពី វិទ្យុបារាំង
បានផ្សាយ​ក្នុង ឈ្វេងយល់ពីច្បាប់ | បានដាក់ពាក្យ​គន្លឹះ | 789 bet:បញ្ចេញមតិ