789 bet:ឆ្លើយ​នឹង​សំណួររបស់អ្នកស្តាប់​ជុំវិញ​�🤡�​ការលែងលះ​

រូបភាពដោយ

តើ​ប្តី​ដែល​មិន​គិត​ជីវភាព​ប្រពន្ធ-កូន ចុះ​ចោល​ផ្ទះ​ជាយូរ​ខែ​ហើយៗ ​​បែរ​ជា​មក​​ប្តឹង​លែង​ប្រពន្ធ​ទៀត តើ​ត្រូវ​មាន​ទោស​ដែរ​ឬទេ?

​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ មាត្រា ៣០ ចែងថា “ប្តី ប្រពន្ធ មាន​ករណីយកិច្ច​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក គោរពគ្នា​ទៅវិញ​ទៅមក ថែរក្សា​គ្នា និង​ជួយ​គ្នា​ទៅវិញ​ទៅមក ដើម្បី​ឈាន​ទៅ​កាន់​វឌ្ឍនភាព​ ព្រម​ទាំង​កសាង​គ្រួសារ​មួយ​មាន​សាមគ្គីភាព និង​​ប្រកប​ដោយ​សុភមង្គល”។

បើ​ប្តី​មិន​គិត​គូរ​ជីវភាព​ប្រពន្ធ-កូន ចុះចោល​ផ្ទះ​រាប់​ខែ គឺ​គាត់​រំលោភ​លើ​ករណីយកិច្ច​ជា​ប្តី ដែល​មាន​ចែង​ក្នុង​មាត្រា ៣០​នេះ។ ដូច្នេះ គាត់​ជា​អ្នក​ខុស។ គាត់​មិន​អាច​មក​​ប្តឹង​លែង​ប្រពន្ធ​បានទេ។ តាម​ត្រូវ គឺ​ប្រពន្ធ​ទៅវិញ​ទេ ដែល​អាច​ប្តឹង​លែង​បាន។ ក៏ប៉ុន្តែ សួរ​ថា ចុះ​បើ​ប្តី​ជា​អ្នក​ប្តឹង​លែង តើ​គាត់​ត្រូវ​មាន​ទោស​ដែរ​ឬ​ទេ? បើ​ឲ្យ​គាត់​មាន​ទោស ក៏​មិនដឹង​ជា​ត្រូវ​ឲ្យ​គាត់​មានទោស​អ្វីដែរ ពីព្រោះ​ថា ច្បាប់​មិនមាន​ចែង។ មិនមាន​ច្បាប់​ណា​ ចែង​ថា គ្រាន់តែ​ប្តឹង​លែង​ប្រពន្ធ​ត្រូវមានទោស​នោះ​ទេ។ បើ​បណ្តឹង​របស់​គាត់​មិន​ត្រឹមត្រូវ មិន​មាន​អ្វី​​ជា​សំអាង យ៉ាងច្រើន គឺ​ចៅក្រម​​​មិន​កាត់​ឲ្យ​លែង​លះ​តាម​បណ្តឹងនេះ។ ចំណែក​អ្នក​ប្តឹង​មិន​​​ត្រូវ​ជាប់​ទោស​អ្វី​ទៀតទេ។

ក្នុង​ករណី​នេះ ​ប្រសិន​បើ​​ប្តី​ប្តឹង​លែង ហើយ​ប្រពន្ធ​មិន​ព្រម​លែង តើ​តុលាការ​មាន​សិទ្ធិ​កាត់​ឲ្យ​លែង​ដែរ​ឬទេ?
 
​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និងគ្រួសារ​បាន​កំណត់ថា អាពាហ៍ពិពាហ៍ គ♛ឺ​ជា​កិច្ច​សន្យា​ ដែល​មាន​ភាគី២ គឺ​បុរស​ជា​ប្តី និង​ស្រ្តី​ជា​ប្រពន្ធ។ ថ្វីដ្បិត​តែ​​ជាកិច្ចសន្យា​ ដែល​មាន​លក្ខណៈ​ពិសេស ក៏ប៉ុន្តែ អាពាហ៍ពិពាហ៍​​នៅ​តែ​ជា​កិច្ច​សន្យា​មួយ​។ ដូច្នេះ តុលាការ​​មិន​អាច​លូកដៃ​ចូល​មក​រំលាយ​កិច្ចសន្យា​នេះ​បានទេ ប្រសិន​បើ​មិនមាន​ការ​ស្ម័គ្រ​ចិត្ត​ទាំង​សង​ខាង គឺ​ទាំង​ខាង​ប្តី និង​ខាង​ប្រពន្ធ។

ប្រសិន​បើ​មាន​តែ​​ភាគី​ម្ខាង​ចង់​លែង ឯ​ភាគី​មួយ​ទៀត​មិន​ព្រមលែង តុលាការ​អាច​កាត់​ឲ្យ​លែង​បាន លុះត្រាតែ ភាគី​ដែល​ប្តឹង​សុំលែង​បង្ហាញ​អំពី​មូលហេតុ​ច្បាស់​លាស់។ មូលហេតុ​នេះ គឺ​មាន​ចែង​​ក្នុង​ច្បាប់​ស្តីពី​អាពាហ៍ពិពាហ៍​និង​គ្រួសារ ត្រង់​មាត្រា ៣៩៖ 
  1. ការ​ចុះចោល​លំនៅសង្វាស​ ដោយ​ឥតមូលហេតុ​ត្រឹមត្រូវ​ ហើយ​ឥតមាន​ផ្គត់ផ្គង់​ស្បៀង​អាហារ និង​ទំនុក​បំរុង​កូនសោះ។
  2. មានការ​វាយដំ​ឃោរឃៅ ធ្វើ​ទុក្ខ​បុកម្នេញ ប្រមាថ​មើលងាយ​ធ្ងន់ធ្ងរ ចំពោះ​សហព័ទ្ធ ឬ​ចំពោះ​បុព្វញាតិ​របស់​សហព័ទ្ធ​នេះ (សហព័ទ្ធ​នេះ គឺ​ចង់​សំដៅ​លើ​ប្តី ឬ​ប្រពន្ធ ឯ​បុព្វញាតិ គឺ​សំដៅ​​ញាតិ​នៅ​ខ្សែ​ខាងលើ ដូចជា ​ឳពុក-ម្តាយ ឬ​ក៏​ជីដូន-ជីតា ជាដើម)។
  3. មាន​ចរិយា​ផ្ទុយ​ពី​សីលធម៌ ឬ​ប្រព្រឹត្ត​អំពើ​អនាចារ (ដូចជា ទៅ​រំលោភ​គេ ទៅ​លប​មាន​សាហាយ​ស្មន់​ ជាដើម)។
  4. ខ្វះសមត្ថភាព​ខាង​ផ្លូវភេទ (​មានន័យថា​ គាត់​មិន​អាច​រួមភេទ​បាន)។
  5. បើ​ភាគី​ទាំងពីរ​បែក​គ្នា​អស់​រយៈពេល​លើស​ពី​១ឆ្នាំ
ក្នុង​ករណី​ដែល​ប្តី​ជា​អ្នក​ចុះចោល​ប្រពន្ធ​កូន អត់គិតគូរ​ពីជីវភាព​គ្រួសារ គឺ​អាច​​ចូល​ក្នុង​មូលហេតុ​ទី១​​មែន ក៏ប៉ុន្តែ តុលាការ​មិន​អាច​សម្រេច​ឲ្យ​លែង​បានទេ ពីព្រោះ​ថា ភាគី​ដែល​ប្តឹង​លែង (​ប្តី) គឺ​​ជា​​​អ្នក​មាន​កំហុស។ តុលាការ​អាច​សម្រេច​ឲ្យ​លែង​បាន ទាល់តែ​​ក្នុង​ករណី​បញ្ច្រាស​មក​វិញ គឺ​ភាគី​​ចុង​​ចម្លើយ​​ជា​អ្នក​ខុស។ ក៏ប៉ុន្តែ បើ​សិន​ជា​ប្តី​ ដែល​ចុះ​ចោល​ផ្ទះ​នេះ គឺ​គាត់​​ចុះ​ទៅ​បាត់ លើស​ពី​មួយ​ឆ្នាំ​ មិនដែល​វិល​មករួមរស់​ជាមួយ​ប្រពន្ធ​វិញសោះ នេះ​អាច​ចូល​ក្នុង​មូលហេតុ​ទី​៥ ក្នុង​មាត្រា ៣៩ ខាង​លើ (ភាគី​ទាំងពីរ​បែក​គ្នា​អស់រយៈពេល​មួយឆ្នាំ) ដែល​ជា​មូលហេតុ​​អាចឲ្យ​តុលាការ​លើក​យក​មក​ពិចារណា ក្នុង​ការ​​សម្រេច​​​ ការលែងលះ​បាន។ គួរបញ្ជាក់ថា បើ​ទោះ​ជា​ក្នុង​ករណី​​មាន​ការ​ព្រមព្រៀង​ពី​ភាគី​ទាំងពីរ ក្នុង​ការ​លែងលះ​ក៏ដោយ ​ក្នុង​ករណី​មាន​មូលហេតុ​គ្រប់គ្រាន់ ដូចមាន​ចែង​ក្នុង​ច្បាប់​ក៏ដោយ ក៏​ចៅក្រម​មិន​អាច​​ចេះ​តែ​សម្រេច​ឲ្យ​លែង​លះ​ស្រួលៗ​ដែរ។ ច្បាប់​ស្តីពី​ អាពាហ៍ពិពាហ៍​និង​គ្រួសារ​បាន​កំណត់​ច្បាស់​លាស់​ ​​អំពី​នីតិវិធី​​​មុននឹង​ឈាន​ទៅ​ជំនុំជម្រះ​សម្រេច​សេចក្តី​ឲ្យ​លែងលះ ពោលគឺ តុលាការ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ការ​ផ្សះផ្សា​ជាមុន​សិន។​ បើ​ផ្សះផ្សា​​លើក​ទី១​មិនបាន​សម្រេច ត្រូវ​ផ្សះផ្សា​លើក​ទី២​ទៀត។ ​បើ​នៅ​តែ​ផ្សះផ្សារ​មិនបាន​ទៀត ទើប​ឈាន​ទៅ​ជំនុំជម្រះ​​សម្រេច​​ការ​លែងលះ៕

About បញ្ញាលង្ការោ

ជីវិតមានតិចកុំច្បិចធ្វើបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ សន្សំធម៌ស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម๛
This entry was posted in 789 bet:ឈ្វេងយល់ពីច្បាប់ and tagged , . Bookmark the 789 bet:permalink.