មូលហេ🎀តុ​ទាំង​៥ និង​ផល​ប៉ះ​ពាល🎉់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើ ខុសច្បាប់ទាំងឡាយ ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាពដែលអ្នកទទួលខុ សត្រូវជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោលក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិន ទាន់ទទួលការផ្ដន្ទាទោស ដោយតុលាការ»។
បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ …  ដែលមកទល់នឹងពេលនេះ មានជន ប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នាក៍មាន ដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។
មនោរម្យព័ងអាំងហ្វូ សไូមលើកយក🦄 ការសិក្សាវិភាគមួយចំនួន ដោយផ្អែកលើប្រភព ដែលស្និត នឹងប្រព័ន្ធ តុលាការខ្មែរ យកមកជំរាបជូនលោកអ្នក ដូចតទៅ៖

១. ភាពខ្វះចន្លោះនៃច្បាប់

ទោះបីជាច្បាប់ដែលបានអនុម័តនោះ មានលក្ខណៈល្អឥតខ្ចោះ យ៉ាងណាក៏ដោយ ក៏ភាពខ្វះ ខាតនៅតែកើតមាន ក្នុង ចន្លោះណាមួយ ជៀសមិនផុត ហើយភាពខ្វះចន្លោះនេះហើយ ដែល ជាមូលហេតុមួយនៃនិទណ្ឌភាព។ ដូចជានៅក្នុង ករណីរំលោភសេពសន្ធវៈ ក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ ពុំមានចែង ពី «បទល្មើសស្មន្ធ»នោះទេ ព្រោះថាបទល្មើសស្មន្ធនេះ សំដៅដល់ការរួម ភេទ រវាងឪពុក និងកូនស្រី រវាងម្តាយ និងកូនប្រុស ឬរវាងឪពុកចិញ្ចឹមនិងកូនចិញ្ចឹម ។ ដូច្នេះបើឪពុក ម្នាក់បានរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ឪពុកនោះអាចនឹងមានទោសទៅបាន កាលបើជាមានការចាប់បង្ខំ ឬកូនស្រីនោះ នៅក្មេងពេកតែប៉ុណ្ណោះ ពោលគឺអនុវត្តន៍ ដូចជាបទ រំលោភសេពសន្ថវៈធម្មតា (មាត្រ២៣៩នៃក្រមព្រហ្មទណ្ឌ២០០៩) ដែរ។ ករណីខាងលើនេះ ជនល្មើសដែលជាឪពុក អាចនឹងរួចផុតពីការចោទប្រកាន់ ទោះបីជាអំពើនេះ ត្រូវសង្គមស្អប់  ខ្ពើមយ៉ាងណាក៏ដោយ ។

២. ភាពមិនហ៊ានអនុវត្តច្បាប់

ករណីមន្ត្រីនគរបាលយុត្តិធម៌ ស្វែងរកឃើញថាជនណាម្នាក់ មានពាក់ពន្ធ័នឹងការប្រព្រឹត្ត បទល្មើសណាមួយ តែមិនហ៊ាន ចាប់ជននោះ ដោយសារតែជននោះមានអំណាច មានសាច់ ញាតិជាថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាច ណាមួយជា ខ្នងបង្អែក ដែលអាចធ្វើឲ្យជនល្មើស ទទួលបានអន្តរាគមន៍ ដើម្បីរួចផុតពីការចោទប្រកាន់ ។

ដូចជាករណីនៃការបំផ្ទុះគ្រាប់បែកដៃ ទៅលើហ្វូងបាតុករ ដែលដឹកនាំដោយមេដឹកនាំបក្ស ប្រឆាំងកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៩៧ ដែលមកទល់នឹងពេលនេះ មានរយះពេល១៥ឆ្នាំ ហើយឯជនល្មើសវិញ មិនត្រូវបានធ្វើការចាប់ខ្លួន ដើម្បីផ្តន្ទា​ទោសតាមច្បាប់នៅឡើយ។ នៅក្នុង បាន​បង្ហាញ ថា «របាយការណ៍ ​សំងាត់​របស់ FBI ដែល​លេច​ធ្លាយ​ចេញ​ផ្សាយ​តាម​គេហទំព័រ​នានា​នោះ បានសរសេរ​ថា ជនដៃ​ដល់​ដែល​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ ទៅ​ហ្វូង​បាតុករ​នា​ពេល​នោះ ជា​មនុស្ស​របស់​កង​កម្លាំង​អង្គរក្ស​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។» តែខាងក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយា​ថា រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ពិត​ប្រាកដ​ ក្នុង​🀅ការ​ចាត់​វិធានការ​ភ្លាមៗ ហើយ​ថែម​ទាំង​បាន​កំណត់​មុខ​សញ្ញា គូស​ចេញ​ជា​គំនូរ​ព្រាង​មុខ​ជន​ដៃដល់​ទៀត​ផង។ ទោះជា​យ៉ាង​ណាក៏ដោយ ក៏មុខសញ្ញានោះ នៅត្រឹមតែជា«ការអោꦦយដឹង»របស់ក្រសួងប៉ុណ្ណោះ ហើយមិនដែលបញ្ចេញ អោយ​សាធារណជន ដឹងនិងស្គាល់ថា ជានរណានោះឡើយ។

៣. អសមត្ថភាព ឬភាពខ្វះជំនាញ

  • អសមត្ថភាពក្នុងការអង្កេត៖ ករណីនៃការស៊ើបអង្កេតមានការខ្វះខាត ដោយសារតែមន្រ្តី អនុវត្តច្បាប់អសមត្ថភាព ខ្វះខាតខាងសម្ភារៈ ឬថវិការមិនគ្រប់គ្រាន់ នាំឲ្យការស៊ើបអង្កេត ខ្សោយ មិនមានលទ្ធភាព ក្នុងការចាប់ជនល្មើស នោះបាន ។
  • អសមត្ថភាពក្នុងការចោទប្រកាន់៖ ករណីនៃការស៊ើបអង្កេត របស់មន្រ្តីអនុវត្តច្បាប់ធ្វើបាន ល្អនិងមានភស្តុតាង គ្រប់គ្រាន់ ដើម្បីធ្វើការដាក់បន្ទុកលើជនល្មើសនោះហើយ គួបផ្សំជា មួយគ្នានេះដែរ ក្នុងអង្គសវនាការត្រូវមាន តួរអង្គសំខាន់មួយទៀត នោះគឺតំណាងអយ្យការ ដែលមានសមត្ថភាពខ្ពស់ ដើម្បីបង្ហាញឲ្យតុលាការជឿជាក់ ទៅលើភស្តុតាងដែលរកបាន ទាំងអស់នោះ ។ ភាពគ្មានសមត្ថភាព ក្នុងការចោទប្រកាន់ របស់អយ្យការក៏ជា មូលហេតុ មួយនៃនីទណ្ឌភាពនេះដែរ ។

៤. ភាពលំអៀងនៃនីតិវិធី

  • ការលំអៀងដោយអំពើពុករលួយ៖ ទោះស្ថិតក្នុងនីតិវិធីណាក៏ដោយ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រី យុត្តិធ៌មណាម្នាក់ ទទួលយកសំណូកពីជនល្មើស ឬសាច់ញាតិនៃជនល្មើស ហើយធ្វើការដោះលែង ឬមិនព្រម ធ្វើកា ចោទប្រកាន់ ឬដោយ ការកាត់សេចក្តីដោយលំអៀង ធ្វើឲ្យជនល្មើសនោះរួចខ្លួន ។
  • ការលំអៀងដោយការភ័យខ្លាច៖ គ្រប់នីតិវិធីទាំងអស់ ទាំងការស៊ើបអង្កេត ទាំងការជំរះក្តី បើមន្ត្រីយុត្តិធ៌មទាំងនោះ ខ្លាចនូវអំណាច របស់ជនល្មើស ឬខ្លាចសាច់ញាតិជនល្មើសជា ថ្នាក់ដឹកនាំ ឬក៏មានអ្នកមានអំណាចណាមួយ ជាខ្នងបង្អែករបស់ជនល្មើស រួចធ្វើការដោះ លែង នឹងមិនបានចោទប្រកាន់ ករណីទាំងនេះធ្វើឲ្យជនល្មើសពិត​ ត្រូវរួចខ្លួន ។
ហេតុការណ៍​ដែលទាក់ទង នឹងភាពលំអៀងនៃនីតីវិធី មិនពិបាកស្វែងរកករណីជាក់ស្តែងទាំង ឡាយ ដែលធ្លាប់កើតរួច មកហើយនោះទេ។ គេនៅចាំបាន ពីព្រឹត្តិការណ៍បាញ់បោះមួយទៅ លើក្រុមកម្មការិនី ជាបាតុករ នៅក្រុងបាវិត កាល​ពី​ ថ្ងៃទី​​២១ កុម្ភៈ​ ឆ្នាំ​​២០១២ កន្លង​មកដែលអ្នក ដៃដល់ ត្រូវលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង លាតត្រដាងមុនគេថាជា ចៅហ្វាយក្រុងនៅទី នោះ ឈ្មោះ ឈូក បណ្ឌិត។  តែមកទល់នឹងថ្ងៃនេះ តុលាការនៅមិនទាន់ សម្រេចវិនិច្ឆ័យទោស ថាយ៉ាងដូចម្ដេចនៅឡើយ។ រីឯព្រឹត្តិការណ៍មួយទៀត នៅក្នុងសណ្ឋាគារមួយនាខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១២ ដែលកាមេរ៉ា សុវត្ថិភាពរបស់ សណ្ឋាគារ ចាប់រូបភាពបាន និងបានដាក់បង្ហោះទៅលើ អាំងធើណែត បានបង្ហាញថា អង្គរក្សថានៈផ្ដាយ ពីរម្នាក់ របស់នាយករដ្ឋមន្ត្រី រួមទាំងអង្គរក្ស៣ នាក់ផ្សេងទៀត បានធ្វើការវាយដំ ទាត់ធាក់ទៅលើ់បុរស៤នាក់ រហូតមាន ជនរងគ្រោះម្នាក់ សន្លប់ ។ គេហទំព័ររបស់មជ្ឈមណ្ឌលព័ត៌មានសកល បានធ្វើរបាយការណ៍ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ កន្លងមកថា តុលាការខេត្ដកោះកុងសម្រេច លើកលែងការចោទប្រកាន់ លើជនសង្ស័យឈ្មោះ ប៊ុន សុខានេះ បើទោះជាមានវត្ថុតាងគ្រប់គ្រាន់ និងអនុសាសន៍ព្រមាន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ។

៥. ភាពជាទម្លាប់ នៃអ្នកនយោបាយខ្មែរ

កាលពីសម័យអាណានិគមនិយមបារាំង បណ្ដាជននិងបញ្ញាវ័ន្ដខ្មែរជាច្រើននាក់ បានរត់ចូលព្រៃ ដើម្បីធ្វើការតស៊ូប្រយុទ្ធ ក្នុងបំណងបណ្ដេញបារាំងអោយចេញពីស្រុក។ កាលនោះ មានចលនា ជាច្រើន បានរីកព្រោងព្រាត ហើយមិនមានរចនា សម្ព័ន្ធច្បាស់លាស់ អ្វីនោះទេ ដោយមានទាំង ក្រុម អ្នកដែលមានបុព្វហេតុត្រឹមត្រូវ និងក្រុមដែលបង្កើតឡើង ដើម្បីស្វែង រកតែផលប្រយោជន៍ ផ្ទាល់ខ្លួន ដើរលួចឆក់ប្លន់គេ ឬដើរចាប់កូនក្រមុំអ្នកស្រុក ជាដើម។ ក្រោយមក​ នៅពេលប្រទេស កម្ពុជា ត្រៀមទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ព្រះមហាក្សត្រនរោត្តម សីហនុ បាន បង្កើតចលនាបង្រួបបង្រួម ជាតិមួយ ដើម្បីហៅប្រមែប្រមូល ក្រុមអ្នកតស៊ូទាំងនោះ អោយចូល មករួមរស់ក្នុងសង្គមជាតិវិញ។ ការហៅអោយចូល មកវិញនេះ គេបានបំភ្លេចចោលធ្វើមិនដឹងមិន លឺ នូវសកម្មភាពល្មើសទាំងឡាយ ដែលជន«អ្នកតស៊ូ»ខ្លះទាំងនោះ បាន ប្រព្រឹត្តិក្នុងពេលកន្លង មក។ ក្នុងសម័យខ្មែរក្រហមរបស់ ប៉ុល ពត ប្រជាពលរដ្ឋខ្មែររាប់លាននាក់បានស្លាប់ ដោយសារការធ្វើ ទារុណកម្ម ភាពអត់ឃ្លាន បាក់កម្លាំង និងឈឺស្កាត់។ មកទល់នឹងពេលនេះ មានមេដឹកនាំខ្មែរក្រ ហម ចំនួនតែ«មួយដំបរស្វា» ប៉ុណ្ណោះ ដែលត្រូវគេ ចាប់មកកាត់ទោស ក្នុងតុលាការកូនកាត់មួយ ដែលមើលទៅ ហាក់មិនបានផ្ដល់ជំនឿប៉ុន្មានឡើយ ដល់ជនរងគ្រោះរាប់​លាននាក់ទាំងនោះ។ ក្រុមខ្មែរក្រហមមួយចំនួនទៀត បានងាកត្រឡប់ប្រឆាំងនឹង របបខ្មែរក្រហមដឹកនាំដោយប៉ុលពត នេះ តែពួកគេសព្វថ្ងៃ មានអ្នកខ្លះ កំពុងកាន់មុខដំណែងខ្ពង់ខ្ពស់ រស់នៅយ៉ាងសុខដុម្យរម្យនា និងមិនត្រូវបានតុលាការកូន​កាត់នេះ ប៉ះពាល់សូម្បីតែមួយសរសៃសក់ឡើយ បើទោះជាគេដឹង ថា មានពួកនេះខ្លះ បានប្រព្រឹត្តិខុសក៏ដោយ។ ការជ្រកនៅក្រោមពាក្យ«បង្រួបបង្រួមជាតិ» និង«ស្ថិរភាពរបស់សង្គម» អាចជាហេតុផលមួយ តែការទុកអោយជន ប្រព្រឹត្តិ​ខុសទាំងនោះ នៅធ្វើមិនដឹងមិនលឺ ពីទង្វើរបស់ខ្លួនទោះជានៅក្នុង អតីតកាលក្ដី វារឹតតែបង្កអោយវប្បធម៌ គ្មាន ទោសពៃ ឬ «និទណ្ឌភាព» នៅតែជាស្រមោល អន្ទោលតាមប្រាណ ឬជាជំងឺដ៏រ៉ាំរ៉ៃ ដែលចេះតែកើតមាន មិនចេះឈប់មិនចេះឈរ នៅ​ក្នុង សង្គមខ្មែរ។ ជាពិសេស ការមិនគោរពច្បាប់ជាធរមាន ជាញឹកញាប់បែបនេះ បង្កើតឲ្យមាននិទណ្ឌភាព ហើយ វាបានជំរុញអោយផ្នត់ គំនិត នៃការ«មិនគោរពច្បាប់» និង ផ្នត់គំនិត នៃ«ច្បាប់របស់អ្នកខ្លាំង» ចាក់ឬសកាន់តែជ្រៅ។ កុមារដែលគ្នាកើតមក ឃើញសភាពបែបនេះ នឹងថតដក់ទុកក្នុងចិត្ត ហើយនឹងរៀនសូត្រ យកគំរូតាម។ សង្គមមួយ ដែលមានបណ្ដាជន រស់នៅ​តែជាមួយផ្នត់គំនិត បែបនេះ ភាពអាណាធិបតេយ្យ នឹងកើតមានច្រើនពិបាកគ្រប់គ្រង ពលរដ្ឋត្រូវរស់នៅ ក្នុងសភាព​ភ័យ​ខ្លាច។ ហើយសង្គមនោះ ក៏នឹងក្លាយជាមានសភាពផុយស្រួយ ដោយហេតុថា នៅថ្ងៃណា មួយ ពួកក្រុម មនុស្សរងគ្រោះ នឹងយក «ច្បាប់របស់អ្នកខ្សោយ» មកអនុវត្តន៍វិញ មិនខុសអ្វី នឹងការចូលមកកាន់អំណាច​ របស់ពួក ខ្មែរក្រហម នៅឆ្នាំ​១៩៧៥យ៉ាងដូច្នេះនោះទេ៕

———————————————-
ដោយៈ ភ្នំធំ – ភ្នំពេញថ្ងៃទី ០៣ តុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
source =

About បញ្ញាលង្ការោ

ជីវិតមានតិចកុំច្បិចធ្វើបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ សន្សំធម៌ស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម๛
This entry was posted in វិភាគទានច្បាប់ and tagged . Bookmark the permalink.