របៀបចែករកអាសនៈតាមរូបមន្តដែលកម្ពុជាប្រកាន់យក

របៀបចែករកអាសនៈមានរូបមន្តជាច្រើនប៉ុន្តែសូម លើកយករូបមន្ត១ឈ្មោះថា រូបមន្ត
𝄹 មធ្យមភាគធំជាងគេ Jefferson ដែលប្រទេសកម្ពុជាយើងប្រកាន់យកក្នុងការចែក    អាសនៈសភាក្តី ឃុំសង្កាត់ក្តី បច្ចុប្បន្ននេះ។

ដំណាក់កាលទី១
-ត្រូវគណនារកកូតា(Q)មាននៅមណ្ឌលមួយ
-ដែល Q ជាផលចែកប្រភាគតំណាងអោយចំនួនអាសនៈ
♓ -Q ស្មើនឹងចំនួនសន្លឹកឆ្នោតបានការទាំងអស់ ដែលគណបក្សបានទទួលក្នុងមណ្ឌល១ មកចែកនិងចំនួនអាសនៈដែលត្រូវបានកំណត់សម្រាប់មណ្ឌលនោះ។

ដំណាក់កាលទី២
-ត្រូវគណនារកចំនួនកៅអីពិត ដែលគណបក្សនិមួយបានទទួលនៅក្នុងមណ្ឌល១ (ចំនួនសន្លឹកឆ្នោត x Q របស់មណ្ឌលនោះ)។
-បើចែកមិនទាន់អស់ នៅសល់សម្លេងនិងកៅអីគេត្រូវចែកជាបន្តបន្ទាប់ទៀត។ មុនដំបូងគេអោយគ្រប់គណបក្សនីមួយៗដែលចូលរួមប្រកួតនូវលេខនិមិត្តបន្លែម១កៅអី។កៅអីនិមិត្តនេះត្រូវទៅបូកជា១កៅអីពិតដែលគណនារួចហើយ បន្ទាប់មកគេយកសម្លេង ដែលបក្សនិ១ៗទទួលបានមកចែកជា១និងចំនួនផលបូករវាងរវាងកៅអីពិតនិងកៅអីនិមិត្ត ក្រោយគណនាគណបក្សណាមានមធ្យមភាគធំជាងគេ ត្រូវបាន១អាសនៈនៃអាសនៈដែល នៅសល់ទាំងអស់។
𓆉 -គេចែក១ជំហ៊ានម្តងៗដោយយកកៅអីពិតបូកជា១កៅអីនិមិត្តបន្តបន្ទាប់រហូតទាល់តែអស់ អាសនៈ។

ឧទាហរណ៍
នៅមណ្ឌល១ដែលមានសន្លឹកឆ្នោត ១០០.០០០សម្លេង សម្រាប់អាសនៈ១០
គណបក្ស ក បាន៤៥.៥០០សម្លេង
គណបក្ស ខ បាន១៧.៦០០សម្លេង
គណបក្ស គ បាន៣៦.៩០០សម្លេង
Q=V/S=100.000/10=10.000
គណបក្ស ក បាន =45.500/10.000=4,55 (4 កៅអីពិត)
គណបក្ស ខ បាន =17.600/10.000=1,76 (1 កៅអីពិត)
គណបក្ស គ បាន =36.900/10.000=3,69 (3 កៅអីពិត)
ដោយនៅសល់សម្លេងនិងកៅអី២ទៀត គេត្រូវគណនាបន្តទៀត

គណនាទី១
គណបក្សក ទទួលបាន ៤កៅអីពិត+១កៅអីនិមិត្ត 45.500/5=9.100
គណបក្សខ ទទួលបាន ១កៅអីពិត+១កៅអីនិមិត្ត 17.600/2=8.800
គណបក្សគ ទទួលបាន ៣កៅអីពិត+១កៅអីនិមិត្ត 36.900/4=9.225
យើងឃើញថា គណបក្ស គ មានមធ្យមភាគធំជាងគេ គឺត្រូវបាន១អាសនៈ
បន្លែម ។ នៅសល់១អាសនៈទៀតត្រូវគណនាទី១បន្លែមទៀត។

គណនាទី២
គណបក្សក ទទួលបាន ៤កៅអីពិត+១កៅអីនិមិត្ត 45.500/5=9.100
គណបក្សខ ទទួលបាន ១កៅអីពិត+១កៅអីនិមិត្ត 17.600/2=8.800
គណបក្សគ ទទួលបាន ៣កៅអីពិត+១កៅអីនិមិត្ត 36.900/5=7.380
យើងឃើញថាគណបក្ស ក មានមធ្យមភាគខ្ពស់ជាងគេម្តង ដូច្នេះគឺបាន
១អាសនៈបន្លែម។

សរុបមក
គណបក្សក បាន៥អាសនៈ
គណបក្សខ បាន១អាសនៈ
គណបក្សគ បាន៤អាសនៈ
⭕ សូមបញ្ជាក់ចំពោះខេត្តដែលមាន១អាសនៈ ដូចជាកែប ព្រះសីហនុ កោះកុង បៃលិន ឧត្តមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី យកសម្លេងដោយធៀប បើខាងបក្សនយោបាយណា១ ឈ្នះតែ១សំលេងគឺត្រូវបានអាសនៈនោះ៕

រូបភាព

ដកចេញពីសៀវភៅរដ្ឋធម្មនុញ្ញ BBU

About បញ្ញាលង្ការោ

ជីវិតមានតិចកុំច្បិចធ្វើបាប ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ សន្សំធម៌ស្អាតសង្វាតធម៌ស ឱ្យដូចជាស្កររក្សារសផ្អែម๛
This entry was posted in វិភាគទានច្បាប់ and tagged , . Bookmark the permalink.